Haaland ចង់ដណ្តើមកំណត់ត្រាមួយទៀតពី Mbappe នៅ Champions League
Erling Braut Haaland បានស៊ុត ២ គ្រាប់បន្ថែមទៀត នៅក្នុងការប្រកួត UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយ ទល់នឹងក្រុម Sevilla ដោយសរុបមកទល់នឹងពេលនេះ គេមានកំណត់ត្រា ១៨ គ្រាប់ហើយ នៅក្នុងពានរង្វាន់មួយនេះ ។
បើនិយាយអំពីកំណត់ត្រាមួយដែលគេកំពុងតែមាននៅក្នុងដៃ និង ប្រហែលជាគ្មាននរណាអាចបំបែកបាននោះគឺជាការរកគ្រាប់បាល់បានលឿនជាងគេនៅ Champions League ដោយរកបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ១៣ ប្រកួតប៉ុណ្ណោះ ។
ក្រោយពីយកឈ្នះការប្រកួតនេះ Haaland បាននិយាយថាគេចង់បំបែកកំណត់ត្រារបស់ Mbappe ដែលជាកីឡាករវ័យ ២១ ឆ្នាំ រកបានច្រើនជាងគេនៅ Champions League នេះ ។ ខណៈដែលគេនៅចាញ់ Mbappe តែ ១ គ្រាប់ទៀតប៉ុណ្ណោះ ៕
ប្រភព៖ goal