អុញ! នេះជាលើកទី១ ដែល Messi ត្រូវបណ្តេញចេញពីទីលាន ហើយ Barcelona របូតពានធំទៀត
កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ នេះ ក្នុងការប្រកួត Spanish Super Cup វគ្គផ្តាច់ព្រ័ត្រ ក្រុម Barcelona បានប្រកួតចាញ់ Athlectic Bilbao ដោយលទ្ធផល ៣ ទល់នឹង ២ ដោយ Athlectic Bilbao បានគ្រងជើងឯកពានរង្វាន់នេះសម្រាប់ឆ្នាំ ២០២១ ។
ការចាញ់នេះបានធ្វើឱ្យក្រុម Barcelona បានរបូតពានរង្វាន់ដ៏ធំជាងគេបង្អស់របស់បាល់ទាត់ប្រទេសអេស្ប៉ាញ។ មិនត្រឹមតែរបូតពានរង្វាន់ឡើយ ក្នុងការប្រកួតនេះ Messi បានទទួលនូវកំណត់ត្រា ដ៏អាក្រក់បំផុតក្នុងអាជីពបាល់ទាត់របស់គេ ដោយទទួលបាននូវកាតក្រហមដោយផ្ទាល់ ក្រោយពីការរុញកីឡាករម្នាក់របស់ Athlectic Bilbao ។
គួរឱ្យដឹងដែរថា ឆ្លងកាត់អាជីពបាល់ទាត់ជាមួយនឹង Barcelona អស់ ៧៥៣ ប្រកួត និងក្រុមជម្រើសជាតិអស់រាប់រយប្រកួត នេះគឺជាលើកដំបូងបំផុតដែលកីឡាករ Lionel Messi បានទទួលការបណ្តេញចេញពីទីលានប្រកួត ៕
ប្រភព៖ dailymail