ចេញហើយ កាលបរិច្ឆេទ ៣ ប្រកួតចុងក្រោយ នៃវគ្គជម្រុះ World Cup របស់កម្ពុជា
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានបញ្ចេញកាលបរិច្ឆេទការប្រកួតវគ្គជម្រុះ FIFA WORLD CUP 2022 របស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះតទៅ រហូតដល់ខែមិថុនា ឆ្នាំ ២០២១ ។
ក្នុងនោះការប្រកួតប្រចាំពូល C របស់កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ដោយជួបក្រុមជម្រើសជាតិបារ៉ែន នៅកីឡដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន ។ ចំណែកនៅថ្ងៃទី ៣០ មីនា កម្ពូជា នឹងត្រូវទទួលក្រុមអ៊ឺរ៉ង់វិញ នៅពហុកីឡដ្ឋានជាតិ ។ រីឯការប្រកួតចុងក្រោយគឺនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ដោយកម្ពុជា ត្រូវហោះទៅប្រទេសអ៊ឺរ៉ាក់ ដើម្បីធ្វើការប្រកួត ។
គួរឱ្យដឹងដែរថា កម្ពុជា នៅសល់ឱកាសស្តួចស្តើងប៉ុណ្ណោះ ដើម្បីឡើងទៅ World Cup ដ្បិតនៅសល់ ៣ ប្រកួតទៀតក៏ដោយ ។ សម្រាប់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានគេដឹងថាបានផុតកុងត្រាក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជាហើយ។ ដូចនេះ សមាសភាពអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិល ៕
ប្រភព៖ AFC