ដល់ក! Southampton បំបាក់ធ្មុង Liverpool ឱ្យស្គាល់រសជាតិចាញ់លើកទី ២
កាលពីយប់រំលងអាធ្រាត្រថ្ងៃអង្គារ៍ ទី ០៥ ខែមករា ឆ្នាំ ២០២០ នេះ ក្នុងការប្រកួតលីគកំពូលអង់គ្លេស English Premier League ក្រុមបាល់ទាត់ Liverpool បានប្រកួតចាញ់ ក្រុម Southampton ដោយលទ្ធផល ០ ទល់នឹង ១ នៅក្នុងទឹកដីរបស់ក្រុម Southampton ។
១ គ្រាប់របស់កីឡាករ Danny Inns ដែលរកបាននៅនាទីទី ២ ដើមតង់មក បានរក្សារហូតដល់បញ្ចប់ការប្រកួត ដោយក្រសោបជ័យជម្នះឱ្យ Southampton ឡើងមកលេខ ៦ នៃតារាង Premier League ហើយធ្វើឱ្យតំណែងកំពូលតារាងរបស់ Liverpool កាន់តែរង្គោះរង្គើ ។
នេះគឺជាបរាជ័យលើកដំបូងរបស់ Liverpool គិតក្នុង ១៣ ប្រកួតចុងក្រោយ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់សោះ ក្នុងរយៈពេល ៣ ខែនេះ ។ បើគិតក្នុងរដូវកាល ២០២០ ២០២១ នេះ Liverpool ទើបតែបរាជ័យ ២ លើកគត់ គឺក្រោយថ្វីជើង Aston Villa និង Southampton នេះឯង ៕
ប្រភព៖ EPL