រងពិន័យ ៣ ប្រកួត ព្រោះរពឹសដៃ ចាប់ប្រដាប់ភេទគូប្រកួតផ្ទួនៗ
Darnell Fisher ខ្សែការពារស្លាបស្តាំ របស់ក្លិប Preston North End ត្រូវបានគណៈកម្មការរៀបចំការប្រកួតពិន័យមិនឱ្យចូលទីលានប្រកួតចំនួន ៣ ប្រកួត បន្ទាប់ពីកីឡាកររូបនេះ រពឹសដៃពេក ចាប់ប្រដាប់ភេទរបស់កីឡាករដៃគូប្រកួតក្នុងអំឡុងពេលប្រកួត ទល់នឹងក្លិប Sheffield Wednesday កាលពីថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ។
ចំពោះការចាប់ប្រដាប់ភេទនេះ ត្រូវបានគេដឹងថា គឺជាការលេងសើចនៅលើទីលាន ក៏ប៉ុន្តែវាបានប៉ះពាល់ដល់កីឡាកររងគ្រោះ ដោយសហព័ន្ធបានចាត់ចូលជាករណីរំលោភផ្លូវភេទ ។ ជុំវិញការពិន័យនេះ ក្លិប Preston North End បានយល់ព្រមទទួលយក នឹងឱ្យកីឡាកររូបនេះ ធ្វើការសុំទោសបន្ថែមទៀត ជុំវិញការលេងសើចលើទីលានបែបនេះ ។
គួររំលឹកដែរថា ក្នុងការប្រកួតដែល Preston North End បានយកឈ្នះ Sheffield Wednesday នេះ អាជ្ញាកណ្តាលមិនបានធ្វើការពិន័យភ្លាមៗឡើយទៅលើចាប់ប្រដាប់ភេទ របស់កីឡាកររូបនេះ ក៏ប៉ុន្តែគណៈកម្មការវិន័យនៅតែមានសមត្ថកិច្ចក្នុងការពិន័យក្រោយពីបញ្ចប់ការប្រកួតដដែល ៕
ប្រភព៖ khaosod