Liverpool កំពុងជួបវិបត្តិកីឡាធ្ងន់ធ្ងរ Klopp ពិចារណាយកយុវជនឈុត B មកជំនួស
កាលពីពេលកន្លងទៅនេះ ខ្សែការពាររបស់ក្លិប Liverpool ម្នាក់បន្ថែមទៀត គឺ Rhys Williams ត្រូវបានរាយការណ៍ថា បានទទួលរងរបួសត្រគាក ក្នុងការប្រកួតឱ្យជម្រើសជាតិ អាយុក្រោម ២១ ឆ្នាំ របស់អង់គ្លេស ។
កីឡាកររបួសបន្ថែមម្នាក់នេះ បានធ្វើឱ្យលោក Jürgen Klopp គ្រូបង្វឹកក្លិបហង្សក្រហមមួយនេះ មានការឈឺក្បាលយ៉ាងខ្លាំង ក្នុងការដឹកនាំក្រុមនាសប្តាហ៍នេះ ដោយត្រូវប៉ះក្រុមខ្លាំង Spur នៅ Premier League និង ប៉ះក្រុមឆ្លងដែន ក្នុងការប្រកួត UEFA Champions League ។
គួរឱ្យដឹងដែរថា មកទល់នឹងពេលនេះ កីឡាករ Liverpool ដែលមិនអាចជួយក្រុមបាន មានចំនួន ៤ រូប គឺ Firmino, Salah , Van Djik និង Rhys Williams ដែលសុទ្ធសឹងតែជាកីឡាករស្នូលរបស់ក្លិប ។ ហើយនៅពេលនេះ លោក Jürgen Klopp កំពុងតែពិចារណាក្នុងការឆក់យកយុវជនមកពីឈុត B ដែលភាគច្រើនមានអាយុក្រោម ១៨ ឆ្នាំ ដើម្បីយកមកជួយក្រុមបណ្តោះអាសន្នសិន ដោយសារកីឡាកររបួសសុទ្ធតែត្រូវការពេលវេលាយូរ ដើម្បីត្រលប់មកវិញ ៕
ប្រភព៖ lvppro