ម្ចាស់ផ្ទះ FIFA U19 ប្រកាសកាលបរិច្ឆេទប្រកួតពានរង្វាន់ AFC U19 Championship
ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៩ ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U19 Championship ២០២០ បានប្រកាសកាលបរិច្ឆេទថ្មីរបស់ខ្លួនហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយកំណត់បើកការប្រកួតចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ ដោយប្រទេសអ៊ូបេគីស្ថានធ្វើជាម្ចាស់ផ្ទះដដែល ។
សម្រាប់ក្រុមដែលឈ្នះការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៩ ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U19 Championship ២០២០ នឹងត្រូវទទួលបានកៅអីដោយស្វ័យប្រវត្តិដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIFA U-19 WORLD CUP ដែលនឹងធ្វើឡើងនៅចុងឆ្នាំ ២០២១ ដោយប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ។ នេះបើតាមលោក Mochamad Iriawan តំណាងប្រទេសឥណ្ឌូនេស៊ី បានប្រកាសក្នុងសន្និសិតកាសែតមួយនៃការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃពានកម្រិតពិភពលោកមួយនេះ ។
គួរឱ្យដឹងដែរថា ពានរង្វាន់យុវជនអាយុក្រោម ១៩ ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U19 Championship ២០២០ ខាងលើ ការពិតគ្រោងធ្វើឡើងតាំងពីថ្ងៃទី ១៤ ដល់ ៣១ តុលា ឆ្នាំ ២០២០ កន្លងទៅ តែដោយសារតែបញ្ហាកូវីដ១៩ មិនទាន់បានដោះស្រាយរួចរាល់ ទើបតម្រូវឱ្យលើកដោយមិនច្បាស់កាលបរិច្ឆេទរហូតមកទល់នឹងពេលនេះ ៕
ប្រភព៖ aseanfootball