យប់មិញ ManU យកឈ្នះ PSG ២ ទល់នឹង ១ រកបានដោយខ្សែប្រយុទ្ធ ManU ទាំង ៣ គ្រាប់ (វីដេអូ)
កាលពីយប់រំលងអាធ្រាត្រថ្ងៃពុធ ទី ២១ ខែតុលា ឆ្នាំ ២០២០ នេះ ក្នុងការប្រកួតតាមពូល ពានរង្វាន់ UEFA Champions League ក្រុមបាល់ទាត់ Manchester United បានយកជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Paris Saint Germain ដោយលទ្ធផល ២ ទល់នឹង ១ ។
ក្នុងការប្រកួតនេះទាំង ៣ គ្រាប់សុទ្ធតែរកបានដោយកីឡាករខ្សែប្រយុទ្ធរបស់ ManU ទាំងអស់ ដោយគ្រាប់របស់ ManU រកបានដោយបាល់ប៉េណាល់ទីរបស់ Bruno Fernandes និង គ្រាប់ជ័យជម្នះដោយ Marcus Rashford ។ ចំណែកឯគ្រាប់របស់ PSG វិញក៏រកបានដោយខ្សែប្រយុទ្ធ ManU ដែរ គឺគ្រាប់ចូលទីខ្លួនឯង ដោយកីឡាករខ្សែប្រយុទ្ធមុតស្រួចពូកែតែត Anthony Matial ។
Bruno Fernandes
Marcus Rashford
Anthony Matial
គួរឱ្យដឹងដែរថា ក្រោយចប់ការប្រកួតកីឡាករ David de Gea បានជាប់ជាកីឡាករល្អប្រចាំការប្រកួត ដោយសារតែទឹកដៃសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនលើកច្រើនសារពីសំណាក់កីឡាករខ្សែប្រយុទ្ធកំពូលៗតម្លៃថ្លៃបំផុតលំដាប់ពិភពលោក ដូចជា Neymar និង Mbappe ជាដើម ៕
ប្រភព៖ ManU