ច្បាស់ការណ៍ហើយ! ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ បាទី នឹងទៅលេង លីគទី២ នៅរដូវកាលក្រោយ
កាលប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី ១៩ រដូវកាល ២០២០ បានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី ១៨ ខែតុលា ឆ្នាំ ២០២០ ដោយក្រុម ២ គឺ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ និង ក្រុមអគ្គីសនីកម្ពុជា ត្រូវប្រជែងយកជ័យជម្នះដើម្បីជៀសផុតពីការកាត់ចេញពីលីគកំពូលកម្ពុជា ។
ជាលទ្ធផល ក្រុមសាលាបាល់ទាត់ជាតិបាទី បានចាញ់ ក្រុមអង្គរថាយហ្គើរ ហើយ ក្រុមអគ្គីសនីកម្ពុជា ក៏បានចាញ់ក្រុម អាស៊ីអឺរ៉ុប ដូចគ្នា ។ តែក្រុមអគ្គីសនីកម្ពុជា មានពិន្ទុ ១០ ពិន្ទុ ឯ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ បានត្រឹម៦ពិន្ទុ ដូចនេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ នឹងត្រូវកាត់ចេញទៅលេងនៅលីគទី ២ កម្ពុជា នារដូវកាលក្រោយ ។
គួរឱ្យដឹងដែរថា បន្ទាប់ពីកាត់ចេញក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ ក្រុមជើងឯកលីគទី ២ នឹងឡើងមកបំពេញចន្លោះក្រុមដែលកាត់ចេញមួយនេះ ៕
ប្រភព៖ MCL