អស្ចារ្យ! កំណត់ត្រាធំ ៤ នៅ Premier League កាន់កាប់ដោយកីឡាកររបស់ Spur ៣ នាក់
លីគកំពូលអង់គ្លេស (English Premier League) រដូវកាល ២០២០-២០២១ បានដំណើរការប្រកួតបានចំនួន ៤ សប្តាហ៍មកហើយ ដោយក្នុងនោះ Everton កំពុងតែស្ថិតនៅលើកំពូលតារាង ខណៈដែល Tottenham Hotspur កំពុងតែឈរនៅលេខេរៀងទី ៦ ។
ដ្បិតមិនបាននៅកំពូលតារាងក៏ពិតមែន ក៏ប៉ុន្តែ Tottenham Hotspur មានកីឡាករចំនួន ៣ រូប កំពុងកាន់កំណត់ត្រារបស់ Premier League ដោយក្នុងនោះរូមមាន ៖
- កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ Son Heung-Min ៦ គ្រាប់ (ស្មើគ្នាជាមួយ Dominic Calvert-Lewin)
- បញ្ជូនបាល់ (Assists) ឱ្យដៃគូស៊ុតបញ្ចូលទីច្រើនជាងគេ Kane ៦ គ្រាប់
- ស៊ុតច្រើនជើងជាងគេ Kane ១៩ ជើង (ស្មើគ្នាជាមួយ Salah)
- ប៉ះបាល់ច្រើនជាងគេ Højbjerg ៣៤៧ ដង