ផែនដីមិនស្ងប់ទេ! អស់ពីមីយ៉ាន់ម៉ា និង ថៃ ឥលូវនៅតួកគី រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ ពលរដ្ឋភ័យស្លន់រត់ពេញផ្លូវ

Share This

កាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ប្រទេសតួកគីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បង្កជាការរញ្ជួយខ្លាំងក្លាលើទីក្រុង Istanbul និង តំបន់ក្បែរខាងជាច្រើនទៀត។ បើតាមទីភ្នាក់ងារគ្រោះមហន្តរាយ AFAD ប្រចាំប្រទេសតួកគីបានឱ្យដឹងថា ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនោះដែរស្ថិតនៅចម្ងាយជាង ៨០ គីឡូម៉ែត្រពីទីក្រុង Istanbul ក្នុ្ងងជម្រៅ ៦.៩២ គីឡូម៉ែត្រ។

ក្រោយគ្រោះរញ្ជួយដីខ្លាំងក្លានោះ ប្រទេសតួកគីក៏រងគ្រោះរញ្ជួយដីតាមក្រោយចំនួន ៣ ទៀតក្នុងកម្រិតចន្លោះពី ៤.៤ ទៅ ៥.៣ រ៉ិចទ័រ ប៉ុន្តែមិនទាន់របាយការណ៍ណាបញ្ជាក់ពីករណីស្លាប់ដោយគ្រោះមហន្តរាយនេះនៅឡើយទេ។ គួរឱ្យដឹងថា គ្រោះរញ្ជួយដីនេះដែរបានធ្វើឱ្យពលរដ្ឋជាច្រើនក្នុងប្រទេសតួកគីមានការភិតភ័យជាខ្លាំង។

ជាក់ស្ដែង ពិធីករទូរទស្សន៍ម្នាក់ឈ្មោះ Meltem Bozbeyoglu ខណៈកំពុងតែផ្សាយផ្ទាល់ក្នុងកញ្ចក់ទូរទស្សន៍ នាងស្រាប់តែភ័យរលីងរលោងទឹកភ្នែកពេលជួបគ្រោះរញ្ជួយដី ព្រោះតែភ័យបារម្ភចំពោះម្ដាយនៅផ្ទះ។ ក្រោយសម្រួលអារម្មណ៍បានខ្លះ Meltem ក៏បានងាកទៅសួរអ្នកនៅក្បែរនាងភ្លាមៗថា៖ «តើទាក់ទងទៅម្ដាយខ្ញុំបានទេ?»។ ជាមួយគ្នានោះដែរ វីដេអូស្ដែងៗមួយចំនួនទៀតក៏បានបង្ហាញឱ្យឃើញពលរដ្ឋជាច្រើនភ័យស្លន់នាំគ្នារត់ចេញពីផ្ទះចលាចលពេញផ្លូវគួរឱ្យរន្ធត់បំផុត។

គួររំឭកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ប្រទេសតួកគីបានរងគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រដោយបានឆក់យកអាយុជីវិតមនុស្សដល់ទៅជាង ៥៣០០០ នាក់ និង មនុស្សរាប់រយពាន់នាក់ផ្សេងៗទៀតត្រូវបាត់បង់ផ្ទះគ្មានទីជ្រកអាស្រ័យ៕

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងពីបេក្ខជន ខេត្តព្រះវិហារ និង ឧត្តរមានជ័យ អាចមានសំណាងក្នុងការប្រឡង ព្រោះក្រសួងមានវិធានការថ្មី

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

ស្វែងរកព័ត៌មាន​ ឬវីដេអូ