បុរសម្នាក់នៅអូស្ត្រាលី ឆ្លងវីរុសកា.ចសា-ហា-វដ៏កម្ររហូតស្លា./ ប់ ដោយសារសត្វប្រចៀវខាំ

Share This

នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ នាយកដ្ឋានផ្នែកសុខាភិបាលប្រចាំរដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានចេញបញ្ជាក់ថា បុរសម្នាក់វ័យខ្ទង់ ៥០ ឆ្នាំ ត្រូវបានសត្វប្រចៀវខាំកាលពីប៉ុន្មានខែកន្លងទៅ រហូតឆ្លងវីរុសមួយហៅថា «Australian bat lyssavirus»។ ស្ថានភាពជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរឡើងក្នុងសប្ដាហ៍នេះ ដោយជាអកុសល លោកក៏បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។

តាមនាយកដ្ឋានសុខាភិបាលបានលើកឡើងថា៖ «ការឆ្លងវីរុស Australian bat lyssavirus គឺកម្រណាស់ ហើយបច្ចុប្បន្នក៏មិនទាន់មានការព្យាបាលប្រកបដោយប្រសិទ្ធភាពនោះឡើយ»។ ជាមួយគ្នានោះដែរ ខាងអាជ្ញាធរក៏កំពុងពិនិត្យមើលផងដែរករណីមានកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់បុរសខាងលើ។

គួរបញ្ជាក់ថា វីរុស Australian bat lyssavirus ដែលជាវីរុសស្រដៀងនឹងវីរុសជំងឺឆ្កែឆ្កួត រកឃើញដំបូងក្នុងប្រទេសអូស្ត្រាលី ដោយវីរុសនេះចម្លងតាមទឹកមាត់សត្វប្រចៀវមកមនុស្សតាមរយៈការខាំ ឬខ្វាច។ អាការដំបូងនៃជំងឺនេះអាចចាយពេលច្រើនថ្ងៃ ឬរហូតដល់ឆ្នាំ ទម្រាំលេចចេញរោគសញ្ញា។ បើតាមអាជ្ញាធរសុខាភិបាល រោគសញ្ញាដំបូងនៃជំងឺនេះគឺស្រដៀងនឹងជំងឺផ្ដាសាយដែរ ដោយអ្នកជំងឺមានអាការឈឺក្បាល ក្ដៅខ្លួន និង អស់កម្លាំងល្ហិតល្ហៃ។ បន្ទាប់មក ស្ថានភាពអ្នកជំងឺនឹងប្រែជាធ្ងន់ធ្ងរបន្តិចម្ដងៗរហូតដល់ខ្វិនរាងកាយ ភ្លេចភ្លាំង ប្រកាច់ និង ឈានដល់ការស្លាប់។

មកទល់បច្ចុប្បន្ននេះ ករណីនៃជំងឺ Australian bat lyssavirus លើមនុស្សនេះ ទើបរកឃើញមាន ៣ ករណីប៉ុណ្ណោះ ចាប់តាំងពីរកឃើញករណីដំបូងក្នុងឆ្នាំ ១៩៩៦ មក ហើយទាំង ៣ ករណីសុទ្ធសឹងតែធ្ងន់ធ្ងរដល់ស្លាប់ទាំងអស់។ អាជ្ញាធររដ្ឋ New South Wales បានធ្វើការណែនាំដល់ពលរដ្ឋខ្លួនទាំងអស់ចៀសវាងការប៉ះពាល់សត្វប្រចៀវគ្រប់ប្រភេទទាំងអស់នៅអូស្ត្រាលី ដើម្បីការពារពីការឆ្លងវីរុស lyssavirus នេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ