នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ មានហេតុការណ៍ធ្លាក់យន្តហោះធន់តូចមួយចូលសមុទ្រក្បែរព្រលានយន្តហោះ Hua Hin ប្រទេសថៃ បណ្ដាលឱ្យមានមនុស្សរបួស និង ស្លាប់។
តាមរបាយការណ៍បានពីភ្នាក់ងារសង្គ្រោះបន្ទាន់ ១៩១ បានឱ្យដឹងថា គ្រោះថ្នាក់ធ្លាក់យន្តហោះនោះដែរ បានកើតមានឡើងនៅវេលាម៉ោង ៨ និង ១៥ នាទីព្រឹក ដោយយន្តហោះមានដឹកអ្នកដំណើរចំនួន ៥ នាក់ ធ្លាក់ចូលសមុទ្រម្ដុំសណ្ឋាគារ Baby Grande Hua Hin Hotel ក្នុងសង្កាត់ Cha-am ខេត្ត Phetchaburi។
តាមព័ត៌មានបញ្ជាក់ថា យន្តហោះដែលធ្លាក់នោះជាយន្តហោះ DHC-6-400 បានហោះចេញពីព្រលានក្បែរនោះដើម្បីទៅធ្វើសមយុទ្ធលោតឆ័ត្រយោង។ ចំពោះមូលហេតុបង្កឱ្យយន្តហោះធ្លាក់ ឬចំនួនអ្នករបួស និង ស្លាប់ពិតប្រាកដយ៉ាងណានោះនៅមិនទាន់បានប្រកាសផ្លូវការនៅឡើយទេ គ្រាន់តែរបាយការណ៍ទទួលបានបឋមពីខាងសារព័ត៌មានទម្លាយថា មនុស្ស ៥ នាក់បានស្លាប់ និង ម្នាក់បានរងរបួស៕
ប្រភព៖ Bangkok Post