ក្ដៅគគុក! តារាប្រុសចិនល្បីម្នាក់ក្នុងរឿង «ខ្នោះដៃចំណងស្នេហ៍» ត្រូវប៉ូលិសចាប់ខ្លួន សង្ស័យពាក់ព័ន្ធករណីឃា.ត-កម្មលើនារីម្នាក់

Share This

នៅដើមឆ្នាំ ២០២៥ នេះ មហាជនជាច្រើននៅក្នុងប្រទេសចិនកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាសម្ដែងប្រុស Lee Wei ដែលប្រិយមិត្តកម្ពុជាមួយចំនួនស្គាល់ច្បាស់ជាតួអង្គប្រុសម្នាក់ប្រចាំរឿង «ខ្នោះដៃចំណងស្នេហ៍» ត្រូវបានជាប់ពាក់ព័ន្ធជាជនសង្ស័យក្នុងករណីឃាតកម្មលើស្ត្រីម្នាក់នៅព្រះវិហារមួយកន្លែងក្នុងសង្កាត់ Dai An ក្រុងតៃប៉ិ ប្រទេសចិន។ ជនរងគ្រោះត្រូវបានស្គាល់ថាត្រកូល Cai ដែលត្រូវបានគេវាយដំរាងកាយរហូតស្លាប់។

តាមការប្រកាសពីខាងអាជ្ញាធរបានឱ្យដឹងថា លោក Lee Wei និង ភរិយារបស់លោកត្រូវបានអាជ្ញាធរកោះហៅមកសួរចម្លើយជាលើកទី ៤ ហើយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ហើយក្រោយការសាកសួររួចរាល់ ប៉ូលិសបានតឹកតាងគ្រប់គ្រាន់ក្នុងការផ្លាស់ឈ្មោះតារាសម្ដែងប្រុសរូបនេះពីសាក្សីទៅជាជនជាប់ចោទលើករណីឃាតកម្មខាងលើ។ ភ្លាមៗ អាជ្ញាធរបានដាក់ស្នើសុំដីកាចាប់ខ្លួន និង ឆែកឆេរផ្ទះរបស់ Lee Wei ដើម្បីស្វែងរកភស្តុតាងពាក់ព័ន្ធនឹងឃាតកម្មបន្ថែម។

គួរឱ្យដឹងផងដែរថា ក្រោយការចាប់ខ្លួនខាងភាគីរបស់លោក Lee Wei បានបង់ថ្លៃនៅក្រៅឃុំចំនួន ៣០ ម៉ឺនដុល្លារតៃវ៉ាន់ (ប្រមាណ ១ ម៉ឺនដុល្លារ) និង ១៥ ម៉ឺនដុល្លារតៃវ៉ាន់ (ប្រមាណ ៥ ពាន់ដុល្លារ) សម្រាប់ប្រពន្ធលោកឱ្យនៅក្រៅឃុំបណ្ដោះអាសន្នមុនថ្ងៃឡើងតុលាការ។

តាមការបញ្ជាក់ពីខាងប៉ូលិស ពួកគេបានរកឃើញសារសំឡេងសម្ងាត់លើទូរស័ព្ទជនម្នាក់ដែលពាក់ព័ន្ធករណីឃាតកម្មលើស្ត្រីខាងលើ ដោយសំឡេងនោះបានបង្ហាញថា លោក Lee Wei មិនត្រឹមតែធ្វើការបោកបញ្ឆោតខាងភ្នាក់ងារស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានញុះញង់ឱ្យបក្ខពួកខ្លួនធ្វើទារុណកម្មលើជនរងគ្រោះរហូតដល់ស្លាប់ទៀតផង។ ជាងនេះទៅទៀត Lee Wei ក៏ជាប់សង្ស័យថាបានចួលរួមធ្វើទារុណកម្មលើជនរងគ្រោះដល់ស្លាប់ផងដែរ។ ប៉ូលិសបានបញ្ជាក់ទៀតថា ហាងតែរបស់ Lee Wei គឺអាចមិនមែនជាទីតាំងឃាតកម្មដំបូងឡើយ ព្រោះអាជ្ញាធររកឃើញរូបភាពពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា Lee Wei បានជួបជនរងគ្រោះក្នុងថ្ងៃឃាតកម្មនោះ ហើយការណាត់ជួបគ្នានោះគឺនៅហាងតែរបស់ Lee Wei នេះឯង។

ឯកសារសំឡេងដែលប៉ូលិសរកបាន គឺជាភស្តុតាងដ៏សំខាន់បំផុតមួយក្នុងករណីនេះ ដោយវាអាចជួយប៉ូលិសក្នុងការស្វែងរកជនបង្ក។ អ្នកពាក់ព័ន្ធករណីឃាតកម្មនេះ បច្ចុប្បន្នប៉ូលិសរកឃើញចំនួន ១៣ នាក់ ដោយក្នុងនោះ ៧ នាក់ត្រូវបានចាប់ខ្លួន និង មិនអនុញ្ញាតឱ្យជួបជាមួយសាច់ញាតិ ឬ មិត្តភក្តិរបស់ពួកគេនោះឡើយ លើកលែងតែមេធាវីការពារក្ដីរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ករណីឃាតកម្មលើស្ត្រីឈ្មោះ Cai បើតាមខាងអាជ្ញាធរនៅតៃវ៉ាន់បានឱ្យដឹងថា ស្ត្រីឈ្មោះ Cai បានទៅព្រះវិហារដើម្បីហ្វឹកហ្វឺន និង ធ្វើការជា accountant ក្នុងខែមេសា-ឧសភា ឆ្នាំ ២០២៤។ នៅទីនោះ នាង Cai និង អ្នកនិពន្ធល្បីម្នាក់ឈ្មោះ Wang Yun បានកើតមានជម្លោះជាមួយគ្នា ដោយហេតុផលអ្នកនិពន្ធរូបនោះមិនពេញចិត្តចំពោះការគណនាចំណូលក្នុងវិហារ និង ចំណាយលើសៀវភៅ។ មកដល់ខែកក្កដា ឆ្នាំ ២០២៤ ដោយមានគំនុំគុំកួនក្នុងចិត្ត បុរសជាអ្នកនិពន្ធសៀវភៅរូបនោះក៏បានញុះញង់ឱ្យស្ត្រីជាអ្នកតាមលោក ២ នាក់ទៅវាយធ្វើបាបនាង Cai។ អាជ្ញាធរទម្លាយទៀតថា ពេលនោះជនរងគ្រោះបានលុតជង្គង់សុំទោស និង សុំកុំវាយធ្វើបាបនាងទៀតអី ប៉ុន្តែពួកគេនៅតែមិនមានក្ដីមេត្តាវាយដំនាងរហូតទាល់សន្លប់បាត់ស្មារតី និង ចុងក្រោយត្រូវផុតដង្ហើមស្លាប់នៅនឹងកន្លែង។

អ្នកនិពន្ធ Wang Yun រួមទាំងគ្នីគ្នាបានយកស្កុតមករុំសពនាង Cai រួមទាំងយកខ្សែនីឡុងចងនាងជាប់រទេះដឹងទៅព្រះវិហារវិញដើម្បីបង្វែងដានថាជាករណីគ្រោះថ្នាក់។ ក្រោយមកពួកគេក៏បានដកយកប្រាក់សន្សំរបស់ជនរងគ្រោះចំនួន ២ លានដុល្លារតៃវ៉ាន់ (ប្រមាណជាង ៦ ម៉ឺនដុល្លារ) ចេញពីកុងធនាគារនាងអស់ទៀតផង។ ចំពោះករណីតារាសម្ដែង Lee Wei វិញ ដោយសារតែលោកជាអ្នកចូលវិហារម្នាក់ដែរ ដូចនេះលោកក៏ត្រូវបានប៉ូលិសកោះហៅសួរនាំក្នុងនាមជាអ្នកបានឃើញហេតុការណ៍ ដោយក្នុងអំឡុងខែមករា ឆ្នាំ ២០២៥ កន្លងទៅ ប៉ូលិសកោះហៅលោកសាកសួរចំនួន ៣ លើកក្នុងនាមជាសាក្សី ប៉ុន្តែក្រោយការសាកសួរលើកទី ៤ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ លោកក៏ត្រូវប៉ូលិសប្ដូរពីសាក្សីទៅជាជនសង្ស័យវិញ៕

ប្រភព៖ Kenh14, dramapanda

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ