តួប្រុស TVB លោក Raymond Cho កើតក្រួសក្នុងតម្រងនោម ២ ដង ព្រោះប្រឹងទប់នោមពេលធ្វើការ និង ផឹកទឹកមិនគ្រប់គ្រាន់

Share This

តារាសម្ដែងហុងកុង Raymond Cho អាយុ ៦០ ឆ្នាំ ថ្មីៗនេះ បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសុខភាព «Med With Doc» របស់ទូរទស្សន៍ TVB ដោយក្នុងកម្មវិធីនោះ លោកបានចែករំលែកបទពិសោធដ៏ឈឺចាប់របស់ខ្លួនពេលរកឃើញកើតមានក្រួសក្នុងតំរងនោម។

តាមការទម្លាយ លោក Raymond បានកើតមានក្រួសក្នុងតំរងនោមលើកដំបូងកាលលោកនៅវ័យខ្ទង់ ២០ ឆ្នាំ ដោយពេលនោះលោកសង្ស័យថាវាកើតឡើងដោយសារតែលោកឧស្សាហ៍ទប់នោមពេក។ លោកបានរំឭកថា កាលពេលនោះ លោកធ្វើការវេនយប់ក្នុងផ្សារទំនើបមួយកន្លែង ដោយពេលធ្វើការលោកតែងឧស្សាហ៍ទប់នោមខ្លួនឯងរហូតវាកើតទៅជាទម្លាប់។

លោកបាននិយាយថា៖ «រាល់ពេលខ្ញុំតែងទប់នោមពី ២ ទៅ ៣ ម៉ោង ហើយទម្លាប់នេះបន្តដល់ប្រមាណជិត ១ ឆ្នាំ។ ដល់ពេលប៉ុន្មានខែបន្ទាប់មកទៀតនោះ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថាឈឺ»។ ការឈឺចាប់នោះគឺខ្លាំងក្លាមែនទែនរហូតលោក Raymond ត្រូវសម្រាកព្យាបាល ៦ ថ្ងៃ។

គ្រូពេទ្យបានណែនាំឱ្យលោកផឹកទឹកឱ្យច្រើនជាងមុនដើម្បីឱ្យក្រួសធ្លាក់ចេញមកដោយឯកឯង។ ទោះករណីលោកមិនត្រូវការការវះកាត់ ប៉ុន្តែដោយការឈឺចាប់ខ្លាំងពេករហូតលោកត្រូវចាក់ថ្នាំ morphine រាល់ថ្ងៃដើម្បីបន្ថយការឈឺចាប់។

រហូតមកដល់ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ តារាប្រុសខាងលើក៏កើតមានក្រួសក្នុងតំរងនោមម្ដងទៀត តែលើកនេះក្រួសបានធ្លាក់ដល់បង្ហួរនោម ធ្វើឱ្យលោកឈឺចាប់មួយបែបទៀត។ លោកពិបាកក្នុងការនោម ហើយបើនោមចេញក៏មានការឈឺចាប់ខ្លាំង និង ពេលខ្លះឃើញមានឈាមចេញមកតាមទឹកនោមទៀតផង។

ជួបជាមួយគ្រូពេទ្យលើកនេះ Raymond នៅតែមិនទទួលការវះកាត់ដដែល ដោយគ្រូពេទ្យនៅណែនាំឱ្យលោកផឹកទឹកឱ្យច្រើនដើម្បីរុញក្រួសឱ្យធ្លាក់ចេញមកខ្លួនឯង។

បើទោះជាលោក Raymond គិតថា ការកើតក្រួសក្នុងតំរងនោមគឺដោយសារតែលោកទប់នោម ប៉ុន្តែបើតាមការរៀបរាប់របស់គ្រូពេទ្យក្នុងកម្មវិធីបានបញ្ជាក់ថា វាមិនមានអ្វីទាក់ទងគ្នាឡើយរវាងទឹកនោមនៅប្លោកនោម និង ក្រួសក្នុងតំរងនោមនោះ។ យ៉ាងណាមិញ អាការកើតក្រួសនេះគឺទំនងកើតឡើងដោយសារតែការប្រឹងធ្វើការខ្លាំង បញ្ចេញញើសច្រើន និង មិនសូវផឹកទឹក។ ដូច្នេះ ការទុកឱ្យខ្លួនឯងបាត់បង់ជាតិទឹកនេះហើយ ដែលបង្កឱ្យមានហានិភ័យកើតក្រួសនោះ៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ផ្អើលឃើញក្រពើបណ្ដែតខ្លួននៅទឹកស្ទឹងស្ទោង ខេត្តកំពង់ធំ ពេលនេះត្រូវអ្នកភូមិព័ទ្ធចាត់ការរៀបរយហើយ

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ទាន់ហេតុការណ៍! ទាហានថៃម្នាក់ទៀតហើយ បានដើរជាន់មីនបណ្តាលឱ្យដាច់ជើងស្តាំ នៅម្តុំភូមិភាគ ២ តំបន់ទល់មុខប្រាសាទព្រះវិហារ

ព័ត៌មានបន្ថែម

ម្តាយ ហ្វីយ៉ាតា ពន្យល់អ្នកគាំទ្រច្បាស់ៗ ជុំវិញផេក Miss Universe Cambodia ស្ងប់ស្ងាត់ មិនបង្ហោះសកម្មភាពប្រកួតផ្សេងៗរបស់កូនស្រី

HyunA ប្រញាប់ប្រញាល់ចេញមុខបង្ហោះសារវែងទាំងយប់ ប្រាប់ពីបញ្ហាផ្ទាល់ខ្លួន បន្ទាប់ពីដួលសន្លប់ភ្លាមៗទាំងកំពុងច្រៀងលើឆាក

បើកឆាកមុនគេ! អ្នកជំនួញអនឡាញ ចែយៀក ហូតលុយផ្ទាល់ខ្លួន ៥ ០០០ ដុល្លារ Vote ឱ្យ ហ្វីយ៉ាតា កំពុងប្រកួត MU នៅថៃ

ក្ដីសុខពេញទី! ឆាឆា និង មិត្តប្រុស រើសពេលាល្អភ្ជាប់ពាក្យ ចំថ្ងៃឡើងផ្ទះថ្មី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង

(វីដេអូ) ទៅដល់ណាក៏មិនភ្លេចផ្សាយពីវប្បធម៌ខ្មែរ! ទេព បូព្រឹក្ស តែងមុខលាបខ្លួនសទ្រង់គ្រឿងជានារីរបាំព្រះរាជទ្រព្យទម្រង់ ១០០ ឆ្នាំ ថតលើទឹកដីអង្គរ

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ស្វែងរកព័ត៌មាន​ ឬវីដេអូ