ស្លុ-/ត! ម៉ូដែលជនជាតិអ៊ុយក្រែនម្នាក់ ត្រូវជនអនាថាវាយប្រ-ហា.-រលើរថភ្លើង បានអកុសលភ្លាមៗទាំងវ័យត្រឹម ២៣ ឆ្នាំ

Share This

នាង Iryna Zarutska ជាម៉ូដែលសញ្ជាតិអ៊ុយក្រែន ត្រូវបានបុរសជាជនអនាថាមានបញ្ហាសតិម្នាក់ចាក់សម្លាប់នៅលើរថភ្លើងនាក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។

តាមសារព័ត៌មាន Telegraph នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានចេញផ្សាយវីដេអូស្ដែងៗនៃហេតុការណ៍ដ៏រន្ធត់មួយនេះដែលថតបានដោយកាមេរ៉ាក្នុងរថភ្លើង។ តាមរយៈកាមេរ៉ា ជនបង្កដែលស្គាល់ឈ្មោះថា Decarlos Brown Jr. អាយុ ៣៤ ឆ្នាំ ពាក់អាវ hoodie ពណ៌ក្រហម បានអង្គុយលើកៅអីរថភ្លើងម្នាក់ឯង។ តាមសភាពបុរសរូបនោះ មើលទៅដូចហត់នឿយ គ្រវីៗក្បាលនិយាយង៉ូវៗម្នាក់ឯង។

មកដល់ម៉ោងប្រមាណ ៩ និង ៥០ នាទីយប់ ម៉ូដែលស្រី Zarutska ក៏បានដើរចូលក្នុងរថភ្លើងរួចក៏អង្គុយនៅកៅអីពីមុខជនបង្ក។ Brown បានសម្លឹងមើលទៅនាង រួចមួយសន្ទុះមកក៏ទាញកាំបិតតូចមួយពីហោប៉ៅ ងើមឈរទៅចាក់ជនរងគ្រោះត្រង់-កចំនួន ៣ ដង បណ្ដាលឱ្យជនរងគ្រោះដេកដួលលើកៅអីស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានដោះអាវ រត់ចេញពីរថភ្លើង និង ទុកកាំបិតចោលក្បែរស្ថានីយ។ ទោះជាយ៉ាងណា ក្រោយកើតហេតុមិនបានប៉ុន្មាន ជនដៃដល់ឈ្មោះ Brown ក៏ត្រូវបានចាប់ខ្លួន និង បញ្ជូនទៅមន្ទីរពេទ្យសិនដើម្បីព្យាបាលរបួសដែលកើតឡើងកំឡុងពេលវាយប្រហារលើជនរងគ្រោះ។ តាមឱ្យដឹង ជនបង្កជាជនអនាថា មានប្រវត្តិកើតជំងឺផ្លូវចិត្ត និង ធ្លាប់ចេញចូលគុកច្រើនដងហើយ។ ចំពោះការវាយប្រហារលើកនេះ ក្នុងគោលបំណងអ្វីគឺមិនទាន់ដឹងឡើយ។

ងាកមកជនរងគ្រោះវិញ បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់នាង Zarutska បានចាកចេញពីក្រុង Kiev ប្រទេសអ៊ុយក្រែន ដើម្បីភៀសខ្លួនមកជ្រកកោននៅអាមេរិក ក្នុងបំណងគេចចេញពីសង្គ្រាម និង កសាងជីវិតថ្មី។ នាងបានធ្វើការក្នុងហាងលក់ភីហ្សាមួយកន្លែង តែផ្ដើមជីវិតថ្មីមិនបានប៉ុន្មានផងក៏មកជួបរឿងអកុសលបែបនេះ៕

ទស្សនាវីដេអូនៅទីនេះ

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អាជ្ញាធរថៃ រឹបអូសបានសាច់គោ និងសាច់ក្របីខុសច្បាប់ ១៩០ តោននៅខេត្តអយុធ្យា សង្ស័យអាចប៉ះពាល់សុខភាពអ្នកបរិភោគ

(វីដេអូ) ភ្ជុំបិណ្ឌឆ្នាំនេះមិនរីករាយដូចរាល់ឆ្នាំទេ! សុគន្ធ និសា និង ពេជ្រ សោភា ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ របស់គ្រួសារវីរកងទ័ពពលី និង វីរកងទ័ពដែលថៃចាប់ខ្លួន

ភ្លៀងមួយមេធំ ទឹកលិចពេញក្រុងបាងកក ព្រោះមានពស់ថ្លាន់ធំមួយក្បាល និង សំរាមជាច្រើន គាំងជាប់នៅម៉ាស៊ីនបូមទឹក

ប្រជាជនភ័យបះសក់! ​ទឹកលិចផ្លូវនៅខេត្តរ៉ាក់យ៉ង ​ប្រទេសថៃ ស្រាប់តែមានក្រពើមួយក្បាលប្រវែងជាង ២ ម៉ែត្របង្ហាញខ្លួនច្រងាងនៅតាមផ្លូវ

មេធាវីម្នាក់ បញ្ចេញយោបល់ជុំវិញការឃាត់ខ្លួនតារាចម្រៀង Noudy បន្ទាប់ពីឃើញមហាជនមួយចំនួនហាក់ដាក់បន្ទុកលើអាជ្ញាធរ

ព័ត៌មានបន្ថែម

(វីដេអូ) ភ្ជុំបិណ្ឌឆ្នាំនេះមិនរីករាយដូចរាល់ឆ្នាំទេ! សុគន្ធ និសា និង ពេជ្រ សោភា ចេញចម្រៀងបង្ហាញពីភាពឈឺចាប់ របស់គ្រួសារវីរកងទ័ពពលី និង វីរកងទ័ពដែលថៃចាប់ខ្លួន

លង់ស្នេហ៍កំលោះតូចហើយ! រូបថតកាតសិស្ស Albert កូនប្រុស ទេព បូព្រឹក្ស និង ជី ដេវីត ថតត្រៀមចូលរៀនឆ្នាំក្រោយ សង្ហាគួរឱ្យក្នាញ់

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃដោយងាយទេ ទោះបីខកខានអស់ ៦ ឆ្នាំ

ស្អែកបើកដំណើរការ! តារាប្រុសច្រើនរូប ថតបង្ហាញពីសម្រស់ព្រលានយន្តហោះថ្មី ក្នុងឈុតអាវធំវែនតាខ្មៅយ៉ាងហំហាន ជះរាងសង្ហាៗខ្លាំង

សិល្បករជាច្រើន ចេញមុខព្រួយបារម្ភ និង លើកទឹកចិត្តដល់ Noudy ក្រោយជួបប្រទះរឿងស្មានមិនដល់លើដងផ្លូវ រហូតត្រូវជាប់ឃុំឃាំង

នារីខ្មែរទនភ្លន់ ! តារាស្រីល្បីៗច្រើនរូប ស្លៀកឈុតប្រពៃណីខ្មែរស្អាតទាក់ភ្នែកឥតទាស់ អបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(វីដេអូ) កក់ក្តៅ! ៤ ថ្ងៃនៃការដើរថ្មើរជើងទៅខេត្តសៀមរាប កុយ អេនណា ទទួលបានការផ្តល់កម្លាំងចិត្តពេញទី ពីបងប្អូនសិស្ស គ្រូពេទ្យ និង ព្រះសង្ឃនៅតាមផ្លូវ

សមសួនណាស់! បិណ្ឌ ១ ម៉ាក់ៗអភិជនកូន ២ ឱក សុគន្ធកញ្ញា ស្លៀកឈុតប្រពៃណីខ្មែរថ្លៃថ្នូរ រមទម លក្ខណៈគ្រួសារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ