នារីក្រពះយក្ស ស្ដេចញ៉ាំដ៏ល្បីនៅជប៉ុន ប្រកាសចូលនិវត្តន៍ហើយ ព្រោះព្រួយបារម្ភរឿងមួយ

Share This

Yuka Kinoshita ជា Influencer ដ៏ល្បីឈ្មោះប្រចាំប្រទេសជប៉ុនពូកែខាងញ៉ាំអាហារបានច្រើនលើសលប់នោះ ថ្មីៗនេះ នាងបានចេញមកប្រកាសថា នាងនឹងចូលនិវត្តន៍លែងផលិតវីដេអូញ៉ាំអាហារច្រើនៗខ្លាំងតទៅទៀតហើយ ដោយសារបញ្ហាសុខភាព និង អាយុកាន់តែជ្រេទៅមុខ។

ការប្រកាសដ៏ភ្ញាក់ផ្អើលរបស់នាងនេះដែរបានធ្វើឡើងកាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ត្រឹមពេលប៉ុន្មានខែក្រោយនាងវិលត្រឡប់មកកាន់បណ្ដាញសង្គមវិញក្រោយសម្រាករយៈពេល ៧ ខែ។ តាមការវៀបរាប់ Yuka Kinoshita បានឱ្យដឹងថា៖ «នៅថ្ងៃទី ០៤ ខែកុម្ភៈ ខ្ញុំកើនអាយុចូល ៤០ ឆ្នាំហើយ ដូចនេះវាពិបាកសម្រាប់ខ្ញុំក្នុងការបន្តការងារជាអ្នកញ៉ាំអាហារច្រើនៗខ្លាំងដូចមុននោះ។ ខ្ញុំពិតជាហត់នឿយខ្លាំង សុខភាពរបស់ខ្ញុំក៏ចុះខ្សោយទៅពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ការញ៉ាំអាហារដូចមនុស្សទូទៅគឺមិនអីនោះទេ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថាហត់ពេលញ៉ាំអត់ឆ្អែត។ ដូច្នេះហើយ ខ្ញុំខ្លាចថាខ្ញុំមិនអាចញ៉ាំអាហារបានច្រើនដូចកាលពីមុនបាន»

គួររំឭកថា នាង Yuka Kinoshita បានក្លាយជាបុគ្គលល្បីល្បាញម្នាក់លើបណ្ដាញសង្គមកាលពីឆ្នាំ ២០០៩ កន្លងទៅ រហូតជាប់ឈ្មោះជា «នារីក្រពះយក្ស» ក្រោយនាងបានបង្ហាញខ្លួនចូលរួមកម្មវិធីកម្សាន្តរបស់ជប៉ុនមួយឈ្មោះថា «The Battle of Big Eaters» ដោយពេលនោះនាងមិនបានឈ្នះការប្រកួតក៏ពិតមែន ប៉ុន្តែការដែលអាចញ៉ាំអាហារបានច្រើនលើសលប់ជាមួយនឹងរូបរាងដ៏តូចស្លីមរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន។

ក្រោយមក ក្នុងឆ្នាំ ២០១៤ នាងក៏បានចាប់ផ្ដើមបង្កើត channel ផ្ទាល់ខ្លួនមួយដោយទុកសម្រាប់បង្ហោះចែកចាយពីវីដេអូនៃការញ៉ាំរបស់នាង។ វីដេអូដែលនាងទទួលបានជោគជ័យ និង ផ្ទុះល្បីខ្លាំងបំផុតនោះរួមមានវីដេអូញ៉ាំមាន់បំពងចំនួន ៦០០ ដុំ វីដេអូញ៉ាំបឺហ្គឺចំនួន ១០០ កញ្ចប់ វីដេអូញ៉ាំស្តេកចំនួន ៥ គីឡូ និង វីដេអូញ៉ាំមីរ៉ាមែនចំនួន ៥ គីឡូជាដើម៕

ប្រភព៖ SCMP

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ