ហេតុអ្វីបានជាគេជ្រើសរើសថ្ងៃទី ៨ មីនា ជាថ្ងៃប្រារព្ធទិវានារីអន្តរជាតិ?

Share This

ទិវានារីអន្តរជាតិ ឬ ជាភាសាអង់គ្លេសថា «International Women’s Day» ជាទិវាមួយតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៨ ខែមីនា ជារៀងរាល់ឆ្នាំ។ ថ្ងៃដែលប្រារព្ធធ្វើទិវានេះដែរ គឺជាថ្ងៃដែលមានសារសំខាន់មួយ ឆ្លុះបង្ហាញឱ្យពិភពលោកឃើញនៅភាពមោះមុត អង់អាចក្លាហានរបស់ស្ត្រី ដែលអាចធ្វើអ្វីៗគ្រប់យ៉ាងបានដូចជាបុរសៗដែរ។

តើទិវាមួយនេះ មានប្រវត្តិកកើតឡើងដំបូងបែបណា ហើយហេតុអ្វីបានជាគេកំណត់យកថ្ងៃ ០៨ មីនា ជាថ្ងៃប្រារព្ធទិវានេះ?

ដើមហេតុនៃការកកើតទិវាអន្តរជាតិនេះឡើង គឺចាប់ផ្ដើមនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៨៥៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅពេលដែលកម្មការិនីផ្នែកតម្បាញ បានចាប់ដៃគ្នាក្រោកឈរធ្វើបាតុកម្មជុំវិញលក្ខខណ្ឌការងារគ្មានភាពយុត្តិធម៌ និង មិនមានសិទ្ធិស្មើគ្នាចំពោះស្ត្រី។ ក្រុមកម្មការិនីទាំងនោះ បានលើកក្រដាសតវ៉ាទាមទារឱ្យកាត់បន្ថយម៉ោងការងារ និង ដំឡើងប្រាក់បៀវត្ស។ ការតវ៉ាប្រឆាំងទាមទារសិទ្ធិស្មើគ្នានេះ ត្រូវបានធ្វើឡើងម្ដងហើយម្ដងទៀត រហូតទាល់តែម្ចាស់ក្រុមហ៊ុនរោងចក្រ ព្រមទទួលយល់ស្របតាម។

មកដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩០៨ កម្មការិនីនៅរោងចក្រកាត់ដេរ បាននាំគ្នាចុះធ្វើបាតុកម្មតាមតំបន់ Lower East Side ក្នុងក្រុងញូយ៉ក ដើម្បីតវ៉ាប្រឆាំងលើពលកម្មកុមារ លក្ខខណ្ឌការងារ និង ទាមទារឱ្យស្ត្រីមានការបោះឆ្នោតដែរ។ ដំណើរតស៊ូប្រឆាំងយ៉ាងស្វិតស្វាញពីដំណាក់កម្មការិនីទាំងនោះ បានជំរុញទឹកចិត្តយ៉ាងខ្លាំងក្លា ដល់នារីៗជាកម្មការិនីលើពិភពលោកទាំងមូល។

រហូតមកដល់ឆ្នាំ ១៩១០ ថ្ងៃទី ៨ ខែមីនា ក៏ត្រូវបានសម្រេចជ្រើសយកជាថ្ងៃ «ទិវានារីអន្តរជាតិ» ដែលជាថ្ងៃបង្ហាញនូវភាពអង់អាចក្លាហានរបស់ស្ត្រីលើសកលលោក និង បន្តប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ