ការសិក្សាថ្មីៗរកឃើញច្បាស់ៗ លុយពិតជាអាចទិញក្ដីសុខបានមែន មានលុយមិនអត់ប្រយោជន៍ទេ

Share This

«លុយ មិនអាចទិញក្ដីសុខសុភមង្គលបានឡើយ» សុភាសិតមួយនេះ គឺអាចនឹងពិបាកស្វែងយល់បន្តិច ព្រោះថាទស្សនៈរបស់មនុស្សខ្លះអាចនឹងយល់ស្រប ខណៈខ្លះទៀតក៏បែរជាគិតថាមិនត្រូវនោះឡើយ។ មនុស្សមួយចំនួនធំ គឺបានគិតថាពេលមានទ្រព្យលែងខ្វះមុខខ្វះក្រោយ ក្ដីសុខរបស់ពួកគេបែរជាកាត់បន្ថយទៅវិញ ស្របពេលមនុស្សមួយចំនួនទៀតបានអះអាងថា ពេលដែលមានលុយលែងខ្វះខាត ពេលនោះហើយគឺជាពេលដែលមានក្ដីសុខបំផុត។

យ៉ាងណាមិញ ខណៈពេលដែលទំនាក់ទំនងរវាងទ្រព្យសម្បត្តិលុយកាក់ និង ក្ដីសុខសុភមង្គលនេះ នៅតែមានការគិតខុសៗគ្នានោះ ឥលូវនេះ អ្នកជំនាញក៏បានសិក្សាលើសុភាសិតមួយនេះ ហើយក៏ធ្វើការពិសោធលើមនុស្សជាច្រើនដោយជាលទ្ធផលទទួលបាននោះគឺរកឃើញថា «លុយ ពិតជាអាចទិញសុភមង្គលបានពិតប្រាកដមែន»

តាមការសិក្សា ជនជាតិអាមេរិកភាគច្រើនជឿជាក់ថាការដែលមានលុយគឺអាចធ្វើឱ្យពួកគេកាន់តែមានក្ដីសុខ។ ជាការបញ្ជាក់ឱ្យកាន់តែច្បាស់ លោក Daniel Kahneman និង Matthew Killingsworth អ្នកជំនាញមកពីមហាវិទ្យាល័យ Princeton និង មហាវិទ្យាល័យ Pennsylvania ក៏បានធ្វើការសិក្សាពិសោធលើករណីនេះ។

តាមការសិក្សារបស់លោក Kahneman និង លោក Killingsworth បានបង្ហាញឱ្យឃើញថា នៅពេលដែលប្រាក់ចំណូលដែលរកបានកាន់តែកើនឡើង នោះក្ដីសុខរបស់មនុស្សក៏ឡើងតាមនោះដែរ។ ការសិក្សារបស់លោក គឺធ្វើឡើងតាមការវាយតម្លៃព័ត៌មានដែលធ្វើឡើងលើពលរដ្ឋអាមេរិកចំនួន ៣៣ ០០០ នាក់ ដោយអ្នកដែលមានប្រាក់ខែទាបបំផុតគឺ ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

តាមរបាយការណ៍សិក្សាដែលបានចេញផ្សាយលើ Proceedings of the National Academy of Sciences អ្នកជំនាញទាំង ២ រូបនេះ បានធ្វើការប្រមូលទិន្នន័យដោយប្រើប្រាស់កម្មវិធីមួយលើទូរស័ព្ទ ដែលកម្មវិធីនោះបង្ហាញឱ្យឃើញពីអារម្មណ៍របស់មនុស្សប្រចាំថ្ងៃ។ ក្រោយមក ពួកគេក៏បានធ្វើការគណនាទិន្ន័យដែលទទួលបាន ដោយប្រៀបធៀបអារម្មណ៍របស់មនុស្សទាំងនោះទៅនឹងប្រាក់ចំណូលរបស់ពួកគេ ដែលជាលទ្ធផលពួកគេបានរកឃើញថាមនុស្សដែលមានប្រាក់ចំណូលរហូតដល់ ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺមានអារម្មណ៍រីករាយជាងអ្នកដែលមានប្រាក់ចំណូលទាប។ យ៉ាងណាមិញ ក៏មានករណីលើកលែងចំពោះអ្នកដែលមានទ្រព្យសម្បត្តិច្រើនស្រាប់ តែមិនមានក្ដីសុខ។

ដូច្នេះហើយ ការមានទ្រព្យមានលុយកាក់ច្រើនស្រាប់ៗ មិនប្រាកដថាអាចជួយឱ្យយើងកាន់តែរីករាយនោះទេ ប៉ុន្តែសម្រាប់មនុស្សមួយភាគធំដែលមានលុយកាក់ច្រើនពីការខិតខំ ឬ តាមករណីផ្សេងៗទៀតនោះ គឺពិតជាអាចជួយឱ្យពួកគេកាន់តែមានក្ដីសុខពិតប្រាកដមែន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ព័ត៌មានបន្ថែម

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

មកស្គាល់សត្វពស់ ១០ ប្រភេទ សម្រស់ស្រស់ស្អាតបំផុតលើពិភពលោក តែកុំច្រឡំចាប់លេងឱ្យសោះ

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

ទូកទៅកំពង់នៅ! ទោះទទួលអនិច្ចកម្ម តែ «មរតកមនុស្សរស់» កម្ពុជា ១១ រូប បានបន្សល់នូវមរតកធំធេងសម្រាប់ជាតិ

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

ស្វែងរកព័ត៌មាន​ ឬវីដេអូ