គ្រូបង្ហាត់យូហ្គាដ៏ល្បីឈ្មោះនៅកូរ៉េម្នាក់ ផុសរូបដាក់ Caption ប្លែកមួយ រួចស្រាប់តែឮដំណឹងថាទទួលមរ-ណភាព

Share This

ជាដំណឹងដ៏សោកសៅមួយ ដោយ Lee Yoo Joo គ្រូបង្ហាត់យូហ្គាដ៏ល្បីឈ្មោះម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូង បានទទួលមរណភាពភ្លាមៗកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅក្នុងវ័យត្រឹម ៣៥ ឆ្នាំ។ ដំណឹងនៃការចាកចេញទៅភ្លាមៗនៃគ្រូបង្ហាត់យូហ្គាដ៏ល្បីរូបនេះត្រូវបានប្រកាសដោយគណនី Instagram របស់កន្លែងបង្ហាត់យូហ្គារបស់នាងផ្ទាល់ដែលមានឈ្មោះថា Yogaum កាលពីថ្ងៃទី ១៩ ខែកុម្ភៈ។

តាមរយៈសារបង្ហោះបានរៀបរាប់ថា៖ «ពួកយើងមានដំណឹងដ៏សោកសៅភ្លាមៗចែករំលែកប្រាប់អ្នកទាំងអស់គ្នា។ អ្នកគ្រូ Lee Yoo Joo បានលាចាកលោកទៅហើយកាលពីម្សិលមិញនេះ។ តាមការសំណូមពររបស់ក្រុមគ្រួសាររបស់អ្នកគ្រូ គឺនឹងមិនមានការធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ឬពិធីបុណ្យសពដាច់ដោយឡែកនោះឡើយ។ ពួកយើងនឹងរៀបចំកន្លែងមួយនៅស្ទូឌីយោហាត់យូហ្គារបស់អ្នកគ្រូ Lee Yoo Joo ដើម្បីឱ្យអ្នកទាំងអស់គ្នាធ្វើការលាគ្នាចុងក្រោយរហូតដល់ថ្ងៃសុក្រខាងមុខនេះ»

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅដែលជាថ្ងៃដែល Lee Yoo Joo លាចាកលោកទៅនោះ រូបនាងបានធ្វើការបង្ហោះរូបភាពរបស់ខ្លួនចំនួន ២ សន្លឹកលើ Instagram អមដោយ caption មួយម៉ាត់យ៉ាងខ្លីថា៖ «Bye»។ បច្ចុប្បន្ន ក្រោមការបង្ហោះមួយនេះ មិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាអ្នកតាមដាននាងទាំងអស់បាននាំគ្នាចូលទៅខមមិនរំលែកទុក្ខ និង លាគ្នាជាមួយនាងជាលើកចុងក្រោយគ្រប់ៗគ្នា។

គួររំឭកថា អ្នកគ្រូ Lee Yoo Joo បានផ្ទុះប្រជាប្រិយភាពខ្លាំងក្រោយរូបនាងបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្ត «Infinite Challenge» របស់ទូរទស្សន៍ MBC ដោយពេលនោះនាងបានធ្វើការបង្ហាត់បង្រៀនយូហ្គាដល់អ្នកចូលរួមកម្មវិធីរួមមាន Yoo Jae Suk, Park Myung Soo និង Haha៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ព័ត៌មានបន្ថែម

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

ស្វែងរកព័ត៌មាន​ ឬវីដេអូ