ម្ដាយយំដោយក្ដីឈឺចាប់! ទារិកាអាយុទើប ២៨ ថ្ងៃត្រូវថប់ដង្ហើមស្លា./ ប់ ព្រោះឪពុកស្រ-វឹង ហើយដេកសង្ក-ត់ពីលើ

Share This

កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏តក់ស្លុតមួយបានកើតមានឡើងនៅក្រុង Khanapur សង្កាត់ Nirmal ប្រទេសឥណ្ឌា ដោយទារិកាអាយុទើបតែបាន ២៨ ថ្ងៃម្នាក់ ត្រូវថប់ដង្ហើមរហូតស្លាប់ក្រោយត្រូវឪពុកស្រវឹងដេកសង្កត់ពីលើ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Times of India។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៥ ទៅ ៦ ព្រឹក ហើយបើតាមការបញ្ជាក់របស់ប៉ូលិស ជនសង្ស័យជាឪពុកមានឈ្មោះ Alakunta Shekar អាយុ ២២ ឆ្នាំ ដែលជាកម្មករនៅភូមិ Cheemanapally នៅថ្ងៃកើតហេតុបានទៅកាន់ផ្ទះរបស់ម្ដាយក្មេកទាំងខ្លួនឯងស្ថិតក្នុងស្ថានភាពស្រវឹង។

តាមការឱ្យដឹង ប្រពន្ធរបស់ Shekar គឺទើបតែសម្រាលកូនទី ៣ របស់ពួកគេរួច (ទារិការងគ្រោះ) ដោយរូបនាងបានទៅស្នាក់នៅឯផ្ទះរបស់ម្ដាយ។ Shekar ទាំងដែលដឹងហើយថាប្រពន្ធ និង កូនស្រីតូចកំពុងដេកលើគ្រែ រូបគេបែរជាមិនខ្វល់ពីប្រពន្ធ និង កូន ឡើងទៅដេកក្បែរគ្នានោះរហូតកិនសង្កត់កូនរហូតថប់ដង្ហើមស្លាប់តែម្ដង។

ក្រោយកើតហេតុ ស្ត្រីជាយាយរបស់ទារិការងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ប៉ូលិសក្រុង Khanapur នៅរសៀលថ្ងៃកើតហេតុនោះ ដោយរូបគាត់បាននិយាយថា Shekar គឺកើតមានជម្លោះជាមួយគ្រួសារ ហើយទទូចចង់យកប្រពន្ធទៅផ្ទះវិញភ្លាមៗក្រោយនាងសម្រាលកូនរួច។

តាមស្ត្រីជាយាយបានរៀបរាប់ថា៖ «នៅយប់ថ្ងៃទី ១៩ ខែឧសភា Shekar បានមកកាន់ផ្ទះរបស់យើង គោះទ្វារទាត់ទ្វារជាច្រើនដង ទាមទារឱ្យប្រពន្ធរបស់គេទៅផ្ទះវិញ។ ពួកយើងអត់បើកទ្វារឱ្យគេចូលឡើយ។ យ៉ាងណាមិញ នៅម៉ោងប្រមាណជា ៥ ព្រឹកចូលថ្ងៃទី ២០ ខែឧសភា កូនប្រុសរបស់ខ្ញុំបានចេញទៅបន្ទប់ទឹកហើយក៏ភ្លេចបើកចំហទ្វារចោល។ Shekar ក៏បានលួចចូលរួចក៏ដេកលើគ្រែដោយមិនដឹងថាខ្លួនឯងដេកសង្កត់លើកូនឡើយ។ កូនស្រីរបស់ខ្ញុំភ្ញាក់ឡើងក៏ស្រែកពេលដែលនាងបានដឹងថាប្ដីបានដេកសង្កត់លើកូន។ ពួកយើងក៏បានបើកភ្លើង ហើយ Shekar ក៏ភ្ញាក់ដឹងខ្លួន ទើបពួកយើងបានឃើញថាក្មេងកំពុងហូរឈាម ហើយនាងក៏ត្រូវបានប្រកាសថាស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ»

តាមពាក្យបណ្ដឹងរបស់ស្ត្រីជាយាយក្មេងរងគ្រោះ ប៉ូលិសក៏បានកត់ទុកករណីនេះជាករណីឃាតកម្ម។ Shekar ដែលជាឪពុកក្មេងរងគ្រោះ និង ជាជនបង្កដែរនោះត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃទី ២១ ខែឧសភា ដោយបច្ចុប្បន្នកំពុងឃុំខ្លួនរង់ចាំការកាត់ក្ដីតាមផ្លូវច្បាប់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ