កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ មានរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងមួយហៅថា «Amazing Thailand Marathon Bangkok 2025» ដែលមានអ្នកចូលរួមរត់ប្រមាណជាង ៣៦ ០០០ នាក់ និង អ្នកចូលរួមទស្សនាជាង ៨ ម៉ឺននាក់។

យ៉ាងណាមិញ អ្វីដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធីនោះ មិនមែនអ្នកដែលចូលរួមរត់ម៉ារ៉ាតុងនោះឡើយ ប៉ុន្តែជាវត្តមានរបស់ព្រះសង្ឃមួយអង្គ ដែលឃើញនិមន្តបិណ្ឌបាតលើផ្លូវដែលគេរៀបចំសម្រាប់អ្នករត់ម៉ារ៉ាតុង ទាំងដែលអ្នកចូលរួមដទៃកំពុងរត់ពេញផ្លូវ។

រូបភាពនៃព្រះសង្ឃថៃនិមន្តបិណ្ឌបាតលើផ្លូវរត់ម៉ារ៉ាតុងនេះដែរ មានការចែកចាយច្រើនពាសពេញបណ្ដាញសង្គមនានា ដោយមានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាបញ្ចេញមតិវែកញែកខុសៗគ្នា៕
