ផ្អើលនៅម៉ាឡេស៊ី! តារាចម្រៀងស្រីម្នាក់ត្រូវប្រទះឃើញស្លា./ប់ក្នុងបន្ទប់ជួល សង្ស័យជាស្នាដៃរបស់សង្សារ

Share This

ថ្មីៗនេះ សារព័ត៌មាន China Press បានចេញផ្សាយករណីឃាតកម្មដ៏រន្ធត់មួយដែលបានកើតមានឡើងនៅតំបន់ Sr Mutiara Garden នារដ្ឋ Malacca ប្រទេសម៉ាឡេស៊ី ដោយជនរងគ្រោះជាតារាចម្រៀងច្រៀងតាម lounge ជនជាតិចិនម្នាក់ វ័យ ៥២ ឆ្នាំ ដោយសាកសពរបស់នាងត្រូវបានប្រទះឃើញកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅក្នុងផ្ទះជួលមួយដែលនាងស្នាក់នៅជាមួយសង្សារ។

តាមព័ត៌មានបានឱ្យដឹងថា តារាចម្រៀងស្រីខាងលើបានប្រកបអាជីពមួយនេះនៅ Malacca ច្រើនឆ្នាំមកហើយ ហើយបើទោះជានាងរៀបការមានកូនរួចហើយក្ដី ប៉ុន្តែបើតាមអ្នកស្គាល់គ្នាជាមួយនាងបានទម្លាយថាប្រមាណជាកន្លះឆ្នាំមុន នាងបានចាប់ផ្ដើមជួលផ្ទះមួយរស់នៅជាមួយគូស្នេហ៍របស់នាង។

តាមការបញ្ជាក់ពីមិត្តភក្តិជនរងគ្រោះបានបញ្ជាក់ថា ជាធម្មតានាងចាកចេញពីផ្ទះទៅច្រៀងនៅម៉ោង ៨ យប់ ហើយនាងក៏មិនដែលធ្លាប់លើកឡើងពីរឿងពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ឬផ្លូវចិត្តអ្វីនោះឡើយ។ សូម្បីតែរឿងពិបាករកលុយអីក៏នាងមិនដែលនិយាយដែរ និង នាងថែមទាំងអាចទិញឡានថ្មីឱ្យកូនៗនាងទៀតផង តែយ៉ាងណាពាក់ព័ន្ធនឹងសង្សារនាង មិត្តភក្តិគឺមិនមាននរណាដឹងច្រើននោះឡើយ។

អាផាតមិនដែលជាកន្លែងកើតហេតុនោះបែងចែកចេញជា ៤ បន្ទប់ ដោយជនរងគ្រោះ និង សង្សារជួលមួយបន្ទប់ ខណៈ ៣ បន្ទប់ផ្សេងទៀតមានអ្នកផ្សេងអ្នកជួល។ នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១១ យប់ដល់ ២ ភ្លឺ មានអ្នកជួលបន្ទប់ក្បែរខាងម្នាក់បានឮសំឡេងឈ្លោះគ្នា ហើយក៏ឮសម្រែកស្រែកឱ្យជួយចេញពីបន្ទប់គូស្នេហ៍ខាងលើ តែក្រោយមកសំឡេងក៏ស្ងាត់បាត់ទៅវិញ។

មកដល់ព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ចាប់ពីម៉ោង ១០ ដល់ម៉ោង ១២ អ្នកជួលផ្ទះក្បែរខាងសង្ស័យក៏បានដើរទៅពិនិត្យហើយគោះទ្វារសួរ តែសង្សារជនរងគ្រោះបាននិយាយតបពីក្នុងមកថា ពួកគេគ្រាន់ទាស់ទែងគ្នាធម្មតាទេ។ យ៉ាងណាមិញ អ្នកជួលផ្ទះរូបនោះនៅតែសង្ស័យដូច្នេះរូបគាត់ក៏នៅតែបន្តគោះទ្វារដោយយកលេសថាយកអាហារឱ្យជនរងគ្រោះ ហើយពេលគេចូលទៅដល់ក្នុងបន្ទប់ទើបស្លុតចិត្តពេលឃើញជនរងគ្រោះដេកនឹងធ្មឹងលើគ្រែ ទើបគេទាក់ទងទៅមិត្តភក្តិភ្លាមៗឱ្យជួយខលហៅប៉ូលិស។

ប៉ូលិសបានចុះមកដល់ទីតាំងកើតហេតុ ហើយបញ្ជាក់ថានារីរងគ្រោះបានស្លាប់ជាង ១ ថ្ងៃទៅហើយ ដោយជនបង្កនៅជាមួយសាកសពរហូត។ ពេលប៉ូលិសទៅដល់ឃាត់ខ្លួន រូបគេក៏នៅក្នុងបន្ទប់ជាមួយគ្នានោះដែរទាំងរាងកាយរបស់គេមានស្នាមចាក់ដោយកាំបិតជាច្រើនកន្លែង និង ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសិន។ ចំណែកទីតាំងកើតហេតុវិញ ប៉ូលិសរកឃើញកាំបិតតូចៗចំនួន ២ ដោយសង្ស័យជាអាវុធសម្លាប់ជនរងគ្រោះ។

ក្រោយហេតុការណ៍ ខាងក្រុមគ្រួសារជនរងគ្រោះបានទៅដល់ទីតាំងភ្លាមៗដែរ ប៉ុន្តែដោយសារតែប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ពួកគេមិនអាចចូលទៅក្នុងអាផាតមិនបានឡើយ ដោយរង់ចាំព័ត៌មានពីប៉ូលិសនៅខាងក្រៅ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ