អ្នកចូលចិត្ត hotpot គួរប្រយ័ត្ន! នារីនៅចិនម្នាក់ ញ៉ាំ hotpot រួចស្រាប់តែឈឺ-កខ្លាំង ត្រឹមមួយយប់ធ្ងន់ធ្ងរដល់បាត់បង់ជី-វិ-ត

Share This

ថ្មីៗនេះ មានករណីដ៏គួរឱ្យប្រុងប្រយ័ត្នមួយសម្រាប់អ្នកដែលចូលចិត្តញ៉ាំ hotpot ដោយមាននារីម្នាក់នៅក្រុង Zhengzhou ប្រទេសចិន ទៅញ៉ាំ hotpot រួចក៏បានកើតអាការឈឺ-កខ្លាំងរហូតដល់ថ្នាក់ចូលមន្ទីរពេទ្យ។ ពេលដល់ពេទ្យបានប្រមាណ ១០ នាទី នាងក៏មានបញ្ហាពិបាកដកដង្ហើមរហូតបាត់បង់ជីវិតទៅទាំងវ័យទើប ២៦ ឆ្នាំ។

តាមព័ត៌មានបានឱ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ នារីរូបនោះបានទៅញ៉ាំ hotpot ជាមួយមិត្តភក្តិក្រោយចេញពីធ្វើការ។ ពេលញ៉ាំរួច នាងក៏មានអារម្មណ៍ថាឈឺ-កតិចតួចហើយក៏ចាប់អារម្មណ៍ខ្វល់ដោយគិតថាប្រហែលមកពីញ៉ាំហឹរទើបឈឺ-កបែបនេះ។

យ៉ាងណាមិញ ការឈឺចាប់ក៏កាន់តែខ្លាំងឡើងនៅព្រឹកថ្ងៃបន្ទាប់ក្រោយនាងភ្ញាក់ពីគេង។ នាងចាប់ផ្ដើមពិបាកដកដង្ហើម ហើយក៏ប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល ទទួលការពិនិត្យព្យាបាលបានត្រឹម ១០ នាទី នាងក៏សន្លប់បាត់មាត់បាត់កហើយក៏ផុតដង្ហើមទោះបីគ្រូពេទ្យព្យាយាមសង្គ្រោះនាងយ៉ាងណាក៏ដោយ។

តាមការពិនិត្យវិនិច្ឆ័យពីគ្រូពេទ្យបានរកឃើញថា នារីរងគ្រោះបានស្លាប់ដោយសារជំងឺ epiglottitis ស្រួចស្រាវ ដែលជាជំងឺកើតឡើងនៅពេល epiglottitis (ស្រទាប់ឆ្អឹងខ្ចីតូចមួយគ្រប់ដណ្ដប់បំពង់ខ្យល់) បានហើមធ្វើឱ្យមានការរារាំងលំហូរខ្យល់ចូលទៅក្នុងសួត។ កត្តាជាច្រើនអាចបណ្ដាលឱ្យមានជំងឺនេះដូចជា ការរលាកដោយវត្ថុរាវក្ដៅ ការឆ្លងរោគ និង ការរងរបួសនៅបំពង់កជាដើម។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យនៅមិនអាចបញ្ជាក់ច្បាស់ឡើយថា ការញ៉ាំ hotpot ពីសំណាក់អ្នកជំងឺគឺជាមូលហេតុចម្បងដែលធ្វើឱ្យនាងស្លាប់នោះឡើយ៕

ប្រភព៖ World Of Buzz

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ផ្ទេរមកុដបាន ១ ថ្ងៃ MTC 2024 គុណ កន្និកា ផ្ដាំពាក្យក្នុងចិត្តមួយទៅអ្នកគាំទ្រ

មហិច្ឆតាខ្ពស់! អាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ធ្វើ Fan Meeting ហើយ ពេជ្រ សូលីកា ឡើងទៅអឺរ៉ុបស្ងាត់ៗ ចាយជីវិត Single យ៉ាងរីករាយ

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

ព័ត៌មានបន្ថែម

ម្ចាស់ផ្សារ ហេងឆាយលី យកលុយរៀលសេសសល់ពីភ្លើងឆេះ ទៅប្ដូរនៅធនាគារជាតិ បានចំនួនប៉ុននេះ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ស្វែងរកព័ត៌មាន​ ឬវីដេអូ