ពលរដ្ឋអាមេរិកសម្រុកទិញមេមាន់មកចិញ្ចឹម ព្រោះពងមាន់កំពុងខើចទៅៗ ឯតម្លៃក៏ថ្លៃលើសធម្មតា

Share This

ក្រុមហ៊ុនចិញ្ចឹម និង លក់មាន់ទានៅក្រុង Houston សហរដ្ឋអាមេរិក កំពុងតែដាច់ខ្លាំងក្នុងការលក់មេមាន់ ខណៈពលរដ្ឋអាមេរិកជាច្រើននាំគ្នាសម្រុកទិញយកទៅចិញ្ចឹមនៅផ្ទះដើម្បីយកពង ព្រោះតែពងមាន់ឥលូវកំពុងខើចទៅៗឯតម្លៃក៏ឡើងខ្លាំងទៅៗខុសធម្មតា។

ថ្លែងប្រាប់សារព័ត៌មាន លោក John Berry អ្នកគ្រប់គ្រងក្រុមហ៊ុនចិញ្ចឹមសត្វគោក្របីមាន់ទានៅ Houston រដ្ឋ Texas បានឱ្យដឹងថា តម្រូវការសត្វមាន់គឺកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ព្រោះតែអតិថិជនកំពុងប្រឈមខ្លាំងនឹងការឡើងថ្លៃពងមាន់ និង ចំនួនកាន់តែខើចទៅ។ ការឡើងថ្លៃពងមាន់នេះដែរ គឺកើនឡើងដោយសារតែការផ្ទុះឆ្លងជំងឺផ្ដាសាយបក្សីតាំងពីដើមឆ្នាំ ២០២៤ មកម្ល៉េះ ដែលជាហេតុធ្វើឱ្យមាន់ក្នុងកសិដ្ឋានជាច្រើនត្រូវបំផ្លាញក្នុងទ្រង់ទ្រាយធំ។

តាមការបញ្ជាក់ពីក្រសួងកសិកម្មនៅអាមេរិកបានឱ្យដឹងថា ដោយសារតែជំងឺផ្ដាសាយបក្សី កសិដ្ឋានទូទាំងប្រទេសត្រូវអស់មេមាន់ជាង ២១ លានក្បាលគិតតាំងពីដើមឆ្នាំនេះ ក្រោយមាន់ ១៣.២ លានក្បាលត្រូវបានសម្លាប់ចោលក្នុងខែធ្នូ ឆ្នាំ ២០២៤។ ស្ថានការណ៍បែបនេះហើយបានធ្វើឱ្យពងមាន់មិនសូវមានដាក់លក់នៅទីផ្សារក្នុងតំបន់ជាច្រើន នាំឱ្យតម្លៃក៏ហក់ឡើងថ្លៃរហូតដល់ ១៦០% បើធៀបទៅនឹងឆ្នាំ ២០១៩។ ជាងនេះទៅទៀត តាមផ្សារទំនើបខ្លះក៏បានកំណត់ចំនួនពងដែលអតិថិជនទិញប្រចាំថ្ងៃទៀតផង។

លោក John Berry បានរៀបរាប់ថា៖ «មេមាន់ក្នុងកសិដ្ឋានរបស់យើងបានលក់ចេញគុណនឹងពីរ ហើយយើងរំពឹងថានឹងកើនដល់គុណនឹងបីទៀត ដោយឥលូវពួកយើងលក់បានជាង ១០០ ក្បាលក្នុងមួយសប្ដាហ៍។ ក្នុងអំឡុងពេលពងមាន់កំពុងត្រូវប៉ាន់ខ្លាំងនេះ ត្រឹមពេលពី ២ ទៅ ៣ សប្ដាហ៍គឺយើងលក់មេមាន់អស់ហើយ»។ លោក Berry បានបន្ថែមឱ្យដឹងទៀតថា ភាគច្រើននៃអ្នកដែលមកទិញមេមាន់កន្លែងលោក គឺជាអ្នកទិញមាន់យកទៅចិញ្ចឹមលើកដំបូង។

ងាកមកពលរដ្ឋជាអ្នកទិញម្នាក់វិញ ឈ្មោះថា Arturo Becerra លោកបានទិញមេមាន់ចំនួន ១០ ក្បាលក្នុងតម្លៃ ៤០០ដុល្លារ និង ថែម ២០ ដុល្លារទៀតជារៀងរាល់ខែលើការចំណាយថ្លៃចំណីរបស់ពួកវា។ កាលពីដើមសប្ដាហ៍នេះ លោកបានទិញមេមាន់ថែម ៥ ក្បាលទៀត និង មានគម្រោងចង់ទិញបន្ថែម ១០ ក្បាលទៀត ព្រោះលោកត្រូវការពងមាន់ច្រើនក្នុងការផ្គត់ផ្គង់គ្រួសារដ៏ធំរបស់លោក។ យ៉ាងណាមិញ មេមាន់របស់លោកទិញមកនោះ នៅមិនទាន់ធំធាត់ពេញលេញនៅឡើយទេ ដោយត្រូវការចិញ្ចឹមមើលថែច្រើនសប្ដាហ៍ទៀតទើបអាចមានពងបាន។

គួរបញ្ជាក់ដែរថា ទីក្រុងមួយចំនួនក្នុងរដ្ឋ Texas គឺអនុញ្ញាតឱ្យពលរដ្ឋចិញ្ចឹមមាន់ក្នុងផ្ទះរបស់ពួកគេបាន ប្រសិនបើពួកគេធ្វើតាមបទប្បញ្ញត្តិរបស់ពេទ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះដែរ ខាងនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅអាមេរិក ក៏បានចេញគោលការណ៍ណែនាំពីសុវត្ថិភាពដល់អ្នកដែលចិញ្ចឹមមាន់តាមផ្ទះផងដែរ៕

ប្រភព៖ VN Express

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

ព័ត៌មានបន្ថែម

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកជិះសុទ្ធតែឧទ្ធម្ភាគចក្រចុះបន្តកន្ទុយគ្នា

ខ្លាំងមែន! ពីខ្លួនមួយគ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅសៀមរាប

ស្វែងរកព័ត៌មាន​ ឬវីដេអូ