ឡើងកម្ដៅហើយ! កៀកថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គណៈកម្មការ Miss Universe ២ រូប ប្រកាសដើរចេញពីកម្មវិធី ព្រោះដឹងថា Top30 គេរើសមុនរួចហើយ

Share This

កម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2025 បានជួបរឿងរ៉ាវ drama ជាថ្មីម្ដងទៀតហើយ ក្រោយមានគណៈកម្មការចំនួន ២ រូប បានប្រកាសដើរចេញភ្លាមៗ ទាំងការប្រកួតកាន់តែជិតមកដល់ ដោយមូលហេតុខាងគណៈកម្មការម្នាក់អះអាងថា បេក្ខភាពជាប់ Top 30 គឺត្រូវបានគេជ្រើសរើសមុនរួចទៅហើយដោយគណៈកម្មការមិនផ្លូវការ។

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ តន្ត្រីករ Omar Harfouch បានបង្កការភ្ញាក់ផ្អើល ដោយលោកបានបង្ហោះលើ Story IG របស់ខ្លួន ប្រកាសពីការដកខ្លួនចេញពីតំណែងគណៈកម្មការ Miss Universe 2025 រួមទាំងបង្ហាញការច្របូកច្របល់ចិត្ត និង បារម្ភ ពាក់ព័ន្ធនឹងបេក្ខភាព Top 30 ដែលបានជ្រើសរើស។

លោក Harfouch បានលើកឡើងថា លោកពិតជាមានការទើសចិត្ត និង បារម្ភជាខ្លាំង ក្រោយលោករកឃើញថា កម្មវិធីប្រកួតបវរកញ្ញានេះ មានគណៈកម្មការចាប់ដាក់មិនផ្លូវការដែលបានរៀបចំជ្រើសរើស Top 30 ពីបណ្ដាបេក្ខភាពទាំង ១៣៦ ប្រទេស។ លោកបានដឹងព័ត៌មាននេះតាមបណ្ដាញសង្គម ហើយអះអាងទៀតថា គណៈកម្មការទាំង ៨ នាក់ពិតប្រាកដ គឺគ្មានវត្តមានក្នុងពេលជ្រើសរើសនោះឡើយ ហើយលទ្ធផលនៃការជ្រើសរើសនោះ បច្ចុប្បន្នគឺនៅរក្សាជាអាថ៌កំបាំងនៅឡើយ។

ជាមួយគ្នានោះ លើការបង្ហោះមួយទៀត លោក Omar Harfouch បានលើកឡើងថា ក្រុមគណៈកម្មការមិនផ្លូវការទាំងនោះគឺរួមមានទាំងអ្នកដែលមានទំនាក់ទំនងស្គាល់គ្នាជាមួយបេក្ខភាពពីប្រទេសមួយចំនួន អ្នកដែលទទួលខុសត្រូវលើការរាប់ vote និង គ្រប់គ្រងលើលទ្ធផលផងដែរ។ ទាំងនេះហើយ គឺធ្វើឱ្យខ្វះតម្លាភាព អាចបង្កើតទៅជាជម្លោះផលប្រយោជន៍។

លោក Harfouch បានអះអាងបន្ទាប់ទៀតថា លោកបានទៅនិយាយជាមួយខាង Miss Universe committee ពាក់ព័ន្ធនឹងការមិនយល់ស្របរបស់លោកចំពោះការជ្រើសរើសបេក្ខភាព Top 30 ព្រោះតែគ្មានការចូលរួមពីគណៈកម្មការផ្លូវការទាំង ៨ រូប រួមទាំងលោកផងដែរ។ យ៉ាងណាមិញ ក្រោយមក ខាងនោះបានប្រញាប់ទៅចេញបញ្ជីរាយនាមអ្នកដែលពាក់ព័ន្ធក្នុងដំណើរការជ្រើសរើសបេក្ខភាពលើផេក IG របស់ពួកគេ ដោយគ្មានបញ្ជាក់ពីតួនាទីឱ្យច្បាស់ៗនៃបុគ្គលទាំងនោះ ដែលកាន់តែធ្វើឱ្យមានភាពច្របូកច្របល់លើសដើម។

ចុងបញ្ចប់ លោកក៏បានប្រកាសពីការចាកចេញរបស់ខ្លួនពីកម្មវិធីប្រកួតមួយនេះ ដោយសំណេររបស់លោក Harfouch បានរៀបរាប់ថា៖ «ក្រោយការសន្ទនាដោយគ្មានការគោរពជាមួយលោកប្រធាន Raul Rocha ជុំវិញការខ្វះតម្លាភាពលើដំណើរការជ្រើសរើសបេក្ខភាពក្នុងកម្មវិធី Miss Universe នេះ ខ្ញុំបានសម្រេចចិត្តលាលែងឈប់ធ្វើជាគណៈកម្មការ និង មិនចូលរួមក្នុងកម្មវិធីនេះទៀតទេ។ ខ្ញុំក៏នឹងមិនធ្វើការលេងតន្ត្រីនៅកម្មវិធីនោះដែរ»

ដោយឡែក ចំពោះអតីតកីឡាករបាល់ទាត់ Claude Makelele ដែលជាគណៈកម្មការមួយរូបដែរក្នុងកម្មវិធីប្រកួត Miss Universe នេះ ក៏បានចេញមុខមកប្រកាសពីការចាកចេញរបស់លោកដូចគ្នា ប៉ុន្តែលោកមិនបានប្រាប់ពីមូលហេតុនៃការចាកចេញមួយនេះឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

(វីដេអូ) មិត្តអ្នកសិល្បៈត្រៀមជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ នឹងដង្ហែទៅបូជានៅវត្តព្រឹកស្អែក

មិនធម្មតា! ឈុតរាត្រីសមោសរ ហ្វីយ៉ាតា គ្រងដើរលើឆាក MU យប់មិញ ប្រើត្បូងអស់រាប់លានគ្រាប់ ទម្ងន់ ១២ គីឡូ ជាមួយអត្ថន័យធំមហិមា

ពិបាកទទួលយកណាស់! សុភ័ក្រ្ត កុសុម៉ា ថាខានជួប អ៊ុន សិទ្ធា យូរស្មានតែលោកទៅរស់នៅក្រៅប្រទេស បែរជាទទួលដំណឹងដ៏សោកស្ដាយនេះវិញ

(វីដេអូ) រាប់អានគ្នាដូចបងប្អូនបង្កើត! សឿន វីតា កោរសក់បួសមុខភ្លើងសងគុណលោក អ៊ុន សិទ្ធា ជាសម្លាញ់ ទុកជាការលាគ្នាចុងក្រោយ

ធ្លាប់ជិតដិតគ្នាខ្លាំង ខានជួបមួយរយៈ សារ៉ាយ សក្ខិណា បែរជួប អ៊ុន សិទ្ធា ម្តងទៀតក្នុងទិដ្ឋភាពដ៏ខ្លោចចិត្តនេះ

ការចាកចេញស្ងាត់ៗរបស់ អ៊ុន សិទ្ធា ធ្វើឱ្យអ្នកសិល្បៈស្រឡាំងកាំង រន្ធ./ត់ចិត្ត ភ្ញាក់ផ្អើលរកស្មានមិនដល់ ព្រោះអ្វីគ្រប់យ៉ាងហាក់ត្រឹមមួយប៉ប្រិចភ្នែកពេក

ស្វែងរកព័ត៌មាន​ ឬវីដេអូ