កាន់តែក្ដៅគគុក! បែកធ្លាយសារឆ្លើយឆ្លងរវាង Kim Sae Ron និង បងប្អូនជីដូនមួយ ពាក់ព័ន្ធទំនាក់ទំនងស្នេហានឹង Kim Soo Hyun

Share This

ជាការពិតណាស់ រឿងរ៉ាវពាក់ព័ន្ធនឹងស្នេហារវាងតារាសម្ដែង Kim Sae Ron និង Kim Soo Hyun កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកបំផុត ដោយរឿងទំនាក់ទំនងស្នេហារវាងតារាទាំង ២ នេះត្រូវបានទម្លាយដោយម្ដាយមីងរបស់ Kim Sae Ron ផ្ទាល់ ថាពួកគេបានទាក់ទងគ្នាយូរណាស់មកហើយតាំងពី Kim Sae Ron នៅជាក្មេងមិនទាន់គ្រប់អាយុ។

យ៉ាងណាមិញ ខណៈរឿងរ៉ាវកំពុងតែផ្ទុះក្ដៅខ្លាំង ឥលូវនេះក៏មានការទម្លាយ screenshots សារដែល Kim Sae Ron ឆ្លើយឆ្លងគ្នាជាមួយនឹងបងប្អូនជីដូនមួយរបស់នាង ដោយក្នុងសារនោះក៏មានសេចក្ដីថ្លែងការណ៍ដែលនាងសរសេរទុកដើម្បីបកស្រាយជុំវិញទំនាក់ទំនងនាងជាមួយ Kim Soo Hyun ដែលបានផ្ទុះផ្អើលកាលពីឆ្នាំ ២០២៤ នៅពេលដែលនាងបានបង្ហោះរូបជាមួយ Kim Soo Hyun លើ Story IG នោះ ប៉ុន្តែសេចក្ដីថ្លែងការណ៍នោះនាងមិនបានធ្វើការបង្ហោះជាសាធារណៈនោះឡើយ។ Screenshots ទាំងនោះដែរត្រូវបានទម្លាយដោយម្ដាយមីងរបស់នាងទៅឱ្យ Garo Sero Institute។

តាមរយៈសារដែលបានបែកធ្លាយ បងប្អូនជីដូនមួយរបស់ Kim Sae Ron បានត្អូញថាពួកអ្នកកាសែតបានទាក់ទងទៅនាងសួរនាំជុំវិញព័ត៌មានរបស់ Kim Sae Ron ដោយ Kim Sae Ron បានតបទៅនាងវិញកុំឱ្យទទួលទូរស័ព្ទរបស់អ្នកកាសែតទាំងនោះ។ ក្រោយមក Sae Ron ក៏បានចែករំលែកសេចក្ដីថ្លែងការណ៍ដែលនាងបានសរសេរត្រៀមទុករួចរាល់ដើម្បីបកស្រាយតែរូបនាងមិនបានបង្ហោះវាជាសាធារណៈឡើយនៅពេលនោះ។

សេចក្ដីថ្លែងការណ៍នោះបានរៀបរាប់ថា៖ «សួស្ដី! នេះគឺ Kim Sae Ron។ ជាដំបូង ខ្ញុំសុំធ្វើការសុំទោសចំពោះគ្រប់គ្នា និង បុគ្គលិកក្នុងឧស្សាហកម្មទាំងអស់ដែលបានប៉ះពាល់ និង យល់ច្រឡំចំពោះទង្វើមិនចេះគិតរបស់ខ្ញុំ។ បើទោះជាសារព័ត៌មានបានចេញផ្សាយចចាមអារ៉ាមដែលបានចែកចាយលើប្រព័ន្ធផ្សព្វផ្សាយថាមិនមែនជាការពិតក៏ដោយ ខ្ញុំក៏ចង់មកបញ្ជាក់ឱ្យបានច្បាស់ថាវាមិនមែនជាការពិតដែរ។ រូបភាពដែលបានបង្ហោះលើ Story IG របស់ខ្ញុំគឺថតនៅក្នុងឆ្នាំ ២០១៦ ហើយពួកយើងបានទាក់ទងគ្នាចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១។

យ៉ាងណាមិញ ខាង Gold Medalist បច្ចុប្បន្នកំពុងអះអាងថា ពួកគេមិនដឹងថាគោលបំណងខ្ញុំពីក្រោយការបង្ហោះនោះទេ ហើយនេះពិតជាមិនស៊ីគ្នាទាល់តែសោះជាមួយអ្វីដែលពួកគេកំពុងធ្វើ។ ខ្ញុំសង្ឃឹមថាពួកគេអាចនឹងទទួលស្គាល់ និង សុំទោសចំពោះទង្វើខុសឆ្គងរបស់ពួកគេដែលបណ្ដាលឱ្យប៉ះពាល់ដល់ខ្ញុំពេលដែលខ្ញុំស្ថិតក្រោមក្រុមហ៊ុននោះ។ ក្នុងនាមជាតារាសម្ដែងស្រីម្នាក់ដែលកេរ្តិ៍ឈ្មោះត្រូវបានបំផ្លាញដោយអ្នកមើល ខ្ញុំចង់ទុកការបង្ហោះនេះដោយជឿថាគ្រប់គ្នាត្រូវដឹងពីការពិត»

គួរឱ្យដឹងផងដែរថា សារឆ្លើយឆ្លងរវាង Kim Sae Ron និង បងប្អូនជីដូនមួយនេះដែរកើតមានភ្លាមៗក្រោយពាក្យចចាម​អារ៉ាមស្នេហារបស់នាង និង Kim Soo Hyun ផ្ទុះឡើងនៅពេលដែលនាងបង្ហោះរូប Selfie ជាមួយគ្នានោះ ហើយពេលនោះដែរខាងក្រុមហ៊ុនរបស់ Kim Soo Hyun ក៏បានចេញមកបដិសេធយ៉ាងម៉ាត់ៗដូចគ្នា៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ