ថៃប្រើលេសបង្ខូចកម្ពុជារឿងឧក្រិដ្ឋកម្ម សម្រេចបិទច្រកព្រំដែន ៧ ហើយចេញវិធានការ ៥ ចំណុច ដែលធាតុពិតគឺដើម្បីបិទបាំងពីទង្វើឈ្លានពានលើកម្ពុជា

Share This

ស្របនឹងកម្ដៅតាមព្រំដែនកម្ពុជា-ថៃ ដែលខាងភាគីថៃជាអ្នកបង្កមុនកាន់តែក្ដៅគគុកនោះ នាប៉ុន្មានថ្ងៃមកនេះគេឃើញមានចំណាត់ការឆ្លើយតបជាច្រើនបានលេចឡើងចេញពីរដ្ឋាភិបាលប្រទេសទាំង ២។ ពិតណាស់ បន្ទាប់ពីមានការគំរាមមិនឈប់ឈរពីខាងភាគីថៃ លើបញ្ហាបិទច្រកព្រំដែនជាឯកតោភាគី ការកាត់ផ្ដាច់អគ្គិសនី អ៊ីនធឺណែត ការកាត់ផ្ដាច់ការនាំចេញប្រេងឥន្ធនៈ និង ឧស្ម័ន ជាដើមនោះ ខាងកម្ពុជាក៏បានគិតគូរ និង បានឆ្លើយតបភ្លាមៗលើបញ្ហាទាំងនោះផងដែរ។

ក្រោយការឆ្លើយតបលើបញ្ហាទាំងអស់នោះពីកម្ពុជាបានប៉ុន្មានថ្ងៃ ស្រាប់តែកាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈការចុះផ្សាយពីសារព័ត៌មានមួយក្នុងស្រុកថៃ គេបានឃើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចេញសេចក្តីប្រកាសពីចំណាត់ការរួមមួយចំនួនមកលើប្រទេសកម្ពុជា ដែលចំណាត់ការទាំងអស់នោះមើលទៅទំនងហាក់ដូចជាលេសប្រើដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និង ដើម្បីបង្វែរដានឱ្យអន្តរជាតិមើលមកកម្ពុជាក្នុងន័យមិនល្អ ដែលតាមធាតុពិតគឺថៃចង់លាងខ្លួនពីឆាកអន្តរជាតិយកល្អតែខ្លួនឯង ជាមួយនឹងទង្វើបិទបាំងដែលប្រទេសខ្លួនបានឈ្លានពានមកលើប្រទេសកម្ពុជាមុន។

ក្នុងសេចក្តីប្រកាសនោះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា កម្ពុជាមានឧក្រិដ្ឋកម្ម រហូតធ្វើឱ្យរដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលខាងអង្គការ UN កំណត់ថាជាវិបត្តិដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើខាតបង់ទឹកប្រាក់ជាង ៦០០ ពាន់លានបាតជារៀងរាល់ឆ្នាំ។

ចំពោះវិធានការសំខាន់ៗដែលនាយករដ្ឋមន្ត្រីថៃដាក់ចេញបន្ថែមទាំងនោះរួមមាន ៖

ខាងសន្តិសុខ ៖ បង្កើនការគ្រប់គ្រងដ៏តឹងរឹងនៅតាមច្រកព្រំដែនចំនួន ៧ ដោយរួមមានការកំណត់ពេលវេលា និង ការដាក់កំហិតការចេញ/ចូលទាំងមនុស្ស និង យានយន្ត (លើកលែងតែសិស្សសាលា និង ករណីទៅមន្ទីរពេទ្យ) ប៉ុណ្ណោះ។ ទេសចរបរទេសគឺហាមប្រាមមិនឱ្យលេងល្បែងតាមតំបន់ព្រំដែន ហើយការហោះហើរទៅខេត្តសៀមរាបដើម្បីលេងល្បែងនឹងត្រូវប្រឈមការត្រួតពិនិត្យដ៏តឹងរឹង។

ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម (DE) រួមជាមួយនាយកដ្ឋាន AOC នឹងធ្វើការស៊ើបអង្កេតយ៉ាងជិតដិតបំផិតលើគណនីបង្កើតឡើងដើម្បីធ្វើការល្បួង រួមទាំងដំណើរការផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមទំនើង call center ឆ្លងដែន។ វិធានការនេះដែររួមមានការផ្អាកសេវាអ៊ីនធឺណែត និង បណ្ដាញខ្សែកាបអ៊ីនធឺណែតក្រោមសមុទ្រតភ្ជាប់មកខាងយោធាកម្ពុជា និង ទីភ្នាក់ងារសន្តិសុខ។ កិច្ចសហប្រតិបត្តិការជាមួយការិយាល័យប្រឆាំងការលាងលុយកង្វក់ (AMLO) ក៏នឹងឈានដល់ការដាក់ទណ្ឌកម្ម រឹបអូសទ្រព្យសម្បត្តិ និង បង្កកទ្រព្យសម្បត្តិដែលឆ្លងទៅបរទេសដោយឧក្រិដ្ឋកម្មឆ្លងដែន។

ជំនួញ ៖ ការនាំចេញទំនិញដែលទ្រទ្រង់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននឹងត្រូវផ្អាក ដោយផ្ដោតជាពិសេសទៅលើការបញ្ឈប់ការនាំចេញប្រេងឥន្ធនៈទៅកម្ពុជា ប្រសិនបើប្រើប្រាស់ក្នុងគោលបំណងខុសច្បាប់។

ពាណិជ្ជកម្ម ៖ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការគាំទ្រដល់កសិករ និង សហគ្រាសធុនតូច និង មធ្យមដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន ដោយស្វែងរកកិច្ចសហប្រតិបត្តិការពីវិស័យសាធារណៈ និង ឯកជន សម្រាប់ការទិញទំនិញ។

កិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ ក្រសួងការបរទេសនឹងសម្របសម្រួលជាមួយដៃគូអន្តរជាតិដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយដាក់ប្រទេសថៃជាមជ្ឈមណ្ឌលប្រតិបត្តិការរួមក្នុងតំបន់។

នាយករដ្ឋមន្ត្រីថៃបានសង្កត់បញ្ជាក់ដែរថា វិធានការទាំងនេះនឹងដាក់អនុវត្តឡើងរយៈពេល ៣ ខែ ដោយរំពឹងថានឹងមានការថយចុះនូវស្ថិតតិឧក្រិដ្ឋកម្ម ការរាយការណ៍ពីការខូចខាត ការរឹបអូសទ្រព្យសម្បត្តិ និង ការកាត់ទោស។ លោកស្រីបានលើកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលខ្លួនក្នុងការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និង ធានាឱ្យមានទំនាក់ទំនាក់សាធារណៈដ៏ត្រឹមត្រូវ។ ដោយឡែក ពាក់ព័ន្ធនឹងជំនួញថៃក្នុងប្រទេសកម្ពុជា លោកស្រីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាល និង លើកឡើងដែរថាបច្ចុប្បន្នគឺគ្មានអំពើហិង្សាអ្វីឡើយ។

ជាមួយគ្នានោះដែរ លោកស្រីក៏បានលើកឡើងពីការប្រកាសរបស់ខាងកម្ពុជាថ្មីៗកន្លងទៅនេះពាក់ព័ន្ធនឹងការបញ្ឈប់ការយកប្រេងពីប្រទេសថៃ ដោយលោកស្រីថាធ្វើនេះអាចនាំឱ្យតម្លៃឡើងថ្លៃសម្រាប់ពលរដ្ឋខ្មែរប្រសិនបើបញ្ហាព្រំដែនបច្ចុប្បន្នកាន់តែក្ដៅគគុកឡើង។ ចំណែក មុខជំនួញថៃដែលភាគច្រើនជាសណ្ឋាគារនៅតាមជាយក្រុងគឺមិនសូវរងការប៉ះពាល់ពីការរឹតត្បិតតាមព្រំដែនឡើយ ហើយទាំងវិស័យសាធារណៈ និង ឯកជន ក៏បានត្រៀមខ្លួនរួចស្រេចដើម្បីគាំទ្រដល់កសិករផងដែរ។ ដោយឡែក ខាងយោធាវិញក៏ត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីធ្វើការសម្រេចចិត្តគ្រប់គ្រងព្រំដែនភ្លាមៗទៅតាមស្ថានការណ៍ដោយផ្ទាល់៕

ប្រភព៖ Khaosod English

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ស្វែងរកព័ត៌មាន​ ឬវីដេអូ