គ្រោះស្មានមិនដល់! ក្មេងប្រុសម្នាក់ដើរលេងជាមួយឪពុកម្ដាយសុខៗ បែរត្រូវអស់ជីវិតដោយសារអណ្ដើកធ្លាក់ចំក្បាល

Share This

រឿងរ៉ាវដ៏គួរឱ្យរន្ធត់ និង អាណិតអាសូរមួយបានកើតមានឡើងក្នុងក្រុង Shaoguan ខេត្ត Guangdong ប្រទេសចិន ដោយមានក្មេងប្រុសម្នាក់ត្រូវបាត់បង់ជីវិតទាំងវ័យក្មេងព្រោះតែត្រូវសត្វអណ្ដើកមួយក្បាលធ្លាក់ពីលើអគារក្បែរនោះចំក្បាលមួយទំហឹង។ ករណីនេះដែរ ត្រូវបានចេញផ្សាយដោយកាសែតម៉ាឡេស៊ីមួយឈ្មោះ Sin Chew Daily ដោយបានរៀបរាប់ថា ម្ចាស់សត្វអណ្ដើកមួយក្បាលដែលធ្លាក់មកនោះគឺត្រូវសងសំណងជនរងគ្រោះក្នុងចំនួនទាំងប្រាក់យ៉ាងច្រើនរហូតដល់ ១.២៨ លានយ័ន (ប្រមាណ ១៧៧ ៩៤៣ ដុល្លារ)។

បើតាមរបាយការណ៍លម្អិតដែលបានបញ្ចេញដោយខាងតុលាការប្រជាជនកំពូលនៅ Shaoguan កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ បានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីចុងឆ្នាំកន្លងទៅ នៅពេលប្ដីប្រពន្ធមួយគូត្រកូល Zhao កំពុងលេងជាមួយកូនរបស់ពួកគេនៅទីធ្លាក្រោមនៃតំបន់អគារស្នាក់នៅមួយ។ ភ្លាមៗនោះ ស្រាប់តែមានសត្វអណ្ដើកមួយក្បាលធ្លាក់ពីលើមកចំក្បាលរបស់ក្មេងរងគ្រោះតែម្ដង។ រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេក ក្មេងប្រុសរូបនោះក៏បានបាត់បង់ជីវិតទៅ។

ករណីមួយនេះត្រូវបានប៉ូលិសស៊ើបអង្កេត ដោយក្រោយមកក៏រកឃើញថាអ្នកស្នាក់នៅទីនោះម្នាក់ត្រកូល Zhang គឺជាម្ចាស់សត្វអណ្ដើកនោះ។ លោក Zhang គឺជាអ្នកគ្រប់គ្រងអចលនទ្រព្យ និង ក្រុមហ៊ុនធានារ៉ាប់រងមួយ ហើយដំបូងឡើយ ក្រុមគ្រួសាររបស់ជនរងគ្រោះបានព្យាយាមសម្រួលគ្នាលើសំណងផងដែរ ប៉ុន្តែការចរចារវាងពួកគេមិនទទួលបានផល។

ពាក្យបណ្ដឹងបានរុញឡើងដល់តុលាការ ដោយក្រោយពិនិត្យមើលលើករណីនេះ ខាងតុលាការបានលើកសម្រេចថា៖ «ប្រសិនបើសត្វចិញ្ចឹមបង្កការប៉ះពាល់ដល់អ្នកដទៃក្នុងស្ថានទម្រង់ណាក៏ដោយ អ្នកចិញ្ចឹមត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើង។ យ៉ាងណាមិញ ប្រសិនបើរកឃើញថា ផលប៉ះពាល់ដែលបានកើតឡើងគឺដោយសារតែជនរងគ្រោះត្រូវឪពុកម្ដាយធ្វេសប្រហែស ឬបណ្ដោយមិនប្រយ័ត្ន នោះការទទួលខុសត្រូវរបស់ភាគីបង្កអាចកាត់បន្ថយ ឬលើកលែងទោស»

យ៉ាងណាមិញ តាមភស្តុតាងដែលទទួលបាន គឺភាគីខាងជនរងគ្រោះគឺមិនបានបណ្ដោយ ឬធ្វេសប្រហែសចំពោះកូនរបស់ខ្លួនឡើយ ដូច្នេះខាងភាគីជាម្ចាស់សត្វចិញ្ចឹមគឺត្រូវទទួលខុសត្រូវទាំងស្រុងលើសំណងទៅជនរងគ្រោះ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ស្អែក ហ្វីយ៉ាតា ឡើងឆាកប្រកួតបឋម! អ៊ិន លក្ខិណា ប្រកាសនឹងទៅគាំទ្រលើកទឹកចិត្តដោយផ្ទាល់នៅប្រទេសថៃ

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ស្តីថាឱ្យបុគ្គលិកក្រោមឱវាទ គប្បីប្រកបដោយសីលធម៌ នេះជាទង្វើបង្ហាញច្បាស់ៗ ធ្វើមេគេ តែខ្វះភាពជាអ្នកដឹកនាំល្អ

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ព័ត៌មានបន្ថែម

រ៉ូបូតដណ្ដើមការងារបណ្ដើរៗហើយ! ក្រុមហ៊ុនជើងហោះហើរមួយ យកមនុស្សយន្តធ្វើជាបុគ្គលិកបម្រើការលើយន្តហោះដំបូងគេ

ក្ដៅៗ! អគ្គនាយកដ្ឋានពន្ធធនាគារ បង្ហាញអត្តសញ្ញាណបុគ្គល ៦ នាក់ ករណីរំដោះជនជាប់ឃុំ នៅតុលាការស្វាយរៀង ចាប់បានម្នាក់ រត់រួច ៥ នាក់

ពិតទេ? ការសិក្សាថ្មីបង្ហាញថា យុវវ័យពូកែលើកដាច់ មានឱកាសរកលុយបានច្រើន ជីវិតឆាប់ជោគជ័យ

ប្រើពេលមិនប៉ុន្មានម៉ោង! សមត្ថកិច្ចចាប់អ្នកទោសដែលបក្ខពួកប្ល./ន់រំដោះបានមកវិញ ជាជនជាតិវៀតណាម សង្ស័យជាមេខ្លោងល្បែងអនឡាញ

ចូលឆ្នាំ ២០២៦! អ្នកគ្រូណាលី បង្ហើបថា រាសី «ឆ្នាំជូត» ឆុង ១០០% ចំណែកឯឆ្នាំ ៣ នេះ ឆុង ៥០%

ចៃដន់ហួស! ចូលធ្វើការឱ្យ Apple តែខ្លួនឯងឈ្មោះ Samsung ត្រូវបរិយាកាសជុំវិញបង្ខំ រហូតសម្រេចចិត្តដូរឈ្មោះកំណើតចេញ

លើកមុនចិន ឥលូវម៉ាឡេស៊ី! Influencer ប្រឈមជាប់គុក ១០ ឆ្នាំ បើសិនចែករំលែកចំណេះដឹងហិរញ្ញវត្ថុផ្ដេសផ្ដាស ដោយគ្មានសញ្ញាបត្របញ្ជាក់ត្រឹមត្រូវ

ផ្អើលទាំងព្រឹក! នៅស្វាយរៀង មានឧក្រិ-ដ្ឋ-ជនមួយក្រុម ចូលទៅបា-/ញ់រំដោះអ្នកទោសម្នាក់ នៅតុលាការ

ស្វែងរកព័ត៌មាន​ ឬវីដេអូ