បំបៅកូនដោយទឹកដោះម្តាយ ជួយកាត់បន្ថយជំងឺទឹកនោមផ្អែមបានពាក់កណ្តាល
ការបំបៅកូនដោយទឹកដោះម្តាយគឺពិតជាមានគុណសម្បត្តិហួសប្រមាណ ព្រោះវាមិនត្រឹមតែផ្តល់អាហារូបត្ថម្ភច្រើនសម្រាប់ទារកនោះទេ តែអាចជួយកាត់បន្ថយកម្រិតស្ត្រេសរបស់ម្តាយក៏ដូចជាហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេថែមទៀតផង ។ មិនតែប៉ុណ្ណោះតាមការស្រាវជ្រាវបានបង្ហាញថាវាក៏អាចជួយកាត់បន្ថយអត្រាប្រឈមនឹងគ្រោះថ្នាក់នៃការឈានទៅកើតជំងឺមហារីកមួយចំនួនបានផងដែរ ។
ដោយឡែកតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា ស្ត្រីដែលបំបៅកូនដោយទឹកដោះម្តាយបានរយៈពេល ៦ ខែ ឬយូរជាងនេះអាចបន្ថយហានិភ័យនៃការវិវត្តកើតជំងឺទឹកនោមផ្អែមបានពាក់កណ្តាលដល់ទារកនៅពេលពួកគេឈានដល់វ័យចំណាស់ ។ ការរកឃើញថ្មីបានបន្ថែមទៅលើភស្តុតាងកាន់តែច្រើនឡើងដែលបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយពិតជាមានគុណសម្បត្តិច្រើនសម្រាប់ម្តាយ និង កូនរបស់ពួកគេ ជាពិសេសអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោះ និង មហារីកស្បូនបាន ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យក្នុងកំឡុងពេល ៣០ ឆ្នាំតាមដានពីការវិវត្តនៃជំងឺពីមជ្ឈមណ្ឌល Coronary Artery Risk Development in Young Adults ដោយមានមនុស្សចូលរួមសិក្សាចំនួន ៥០០០ នាក់ ចន្លោះអាយុ ១៨ ទៅ ៣០ ឆ្នាំ ៕ សុផល (ប្រភព៖ zeenews.com)