អុញនុះ! សួនសត្វរបស់កូនមហាសេដ្ឋីឥណ្ឌា ត្រូវតុលាការបើកការស៊ើបអង្កេតលើករណីនាំសត្វចូលខុសច្បាប់ និង ការលាងលុយកខ្វក់

Share This

ថ្មីៗនេះ តុលាការកំពូលក្នុងប្រទេសឥណ្ឌាបានបញ្ជាឱ្យបង្កើតក្រុមដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ ដើម្បីស៊ើបអង្កេតការចោទប្រកាន់លើករណីនាំសត្វចូលខុសច្បាប់ និង ភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុនៅសួនសត្វ Vanrara ដែលជាសួនសត្វឯកជនមួយរបស់លោក Anant Ambani កូនប្រុសមហាសេដ្ឋីឥណ្ឌា Mukesh Ambani។

សួនសត្វ Vantara មានទីតាំងស្ថិតនៅរដ្ឋ Gujarat ត្រូវបានចាត់ទុកជា «មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃធំជាងគេបំផុតលើពិភពលោក» ដោយបច្ចុប្បន្ននេះជាដែនជម្រកសត្វដំរីជាង ២០០ ក្បាល សត្វតោ ២០០ ក្បាល សត្វខ្លារខិន ២៥០ ក្បាល សត្វក្រពើ ៩០០ ក្បាល រួមទាំងប្រភេទសត្វព្រៃដទៃជាង ១៥ ម៉ឺនក្បាលទៀត។

បើទោះជាទីតាំងសួនសត្វមួយនេះត្រូវបានលោកនាយករដ្ឋមន្ត្រី Narendra Modi ចុះទស្សនកិច្ចដោយផ្ទាល់ និង បង្ហាញការកោតសរសើរក៏ពិតមែន ប៉ុន្តែខាងក្រុមបរិស្ថានបានលើកឡើងថា អាកាសធាតុដ៏អាក្រក់នៅរដ្ឋ Gujarat គឺមិនសមស្របសម្រាប់សត្វទាំងនោះឡើយ និង បារម្ភថាវាអាចក្លាយជាទីតាំងប្រមូលទុកសត្វជាលក្ខណៈឯកជនមួយសម្រាប់ក្រុមគ្រួសារលោក Ambani។ បន្ថែមពីនេះ ទីតាំងសួនសត្វនេះដែរគឺមិនបើកជាសាធារណៈនោះឡើយ ដោយទទួលបានការរិះគន់យ៉ាងចាស់ដៃពីក្រុមអ្នកអភិរក្ស។

តាមការស្រាវជ្រាវស៊ើបអង្កេតមួយដោយធ្វើឡើងសហការគ្នារវាងកាសែតអាល្លឺមង់ Suddeutsche Zeitung និង ភ្នាក់ងារសារព័ត៌មានរបស់វេណេស៊ុយអេឡា Armando Info បានរកឃើញថា យ៉ាងហោចណាស់សត្វព្រៃ ៣៩០០០ ក្បាលត្រូវបាននាំចូល។ ក្នុងចំណោមនោះមានសត្វស្វា orangutan ១៤ ក្បាល និង ស្វា gorilla ភ្នំមួយក្បាល។ សត្វភេយក្សជាង ១០០ ក្បាល និង សត្វ anteaters ១៤២ ក្បាល ត្រូវបាននាំចេញពីប្រទេសវេណេស៊ុយអេឡា សត្វពស់ថ្លាន់ពណ៌បៃតងចំនួន ៤៨១ ក្បាលយកពីម៉ាឡេស៊ី និង សត្វព្រាប ៥២០ ក្បាលយកពីឥណ្ឌូនេស៊ី។

មកដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ខាងតុលាការកំពូលនៅឥណ្ឌាបានប្រកាសថា ពួកគេនឹងបង្កើតក្រុមដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ ដើម្បីបញ្ជាក់ពីករណីបំពាននេះ ជាពិសេសគឺលើការនាំចូលសត្វដំរីដោយខុសច្បាប់ ការរំលោភលើបទប្បញ្ញត្តិនៃការអភិរក្ស រួមនឹងករណីលាងលុយកខ្វក់។ បើតាមការសង្កត់បញ្ជាក់ពីតុលាការ របាយការណ៍ស៊ើបអង្កេតនឹងត្រូវដាក់ជូនត្រឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខ។

ជុំវិញករណីនេះដែរ ខាងសួនសត្វ Vantara ក៏បានចេញសារលិខិតផ្លូវការមួយឆ្លើយតបផងដែរ ដោយពួកគេបញ្ជាក់ថា នឹងចូលរួមសហការដោយពេញទី និង ប្តេជ្ញាក្នុងកិច្ចប្រតិបត្តិការប្រកបដោយតម្លាភាព មនុស្សធម៌ និង អនុលោមតាមច្បាប់។ ខាងសួនសត្វបានសង្កត់ន័យដែរថា៖ «បេសកកម្មរបស់ពួកយើងគឺដើម្បីជួយសង្គ្រោះ ថែទាំ និង ជួយស្ដារសត្វទាំងនោះឡើយវិញ»

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

ចូលកងប្រកួតបាន ៥ ថ្ងៃ! អ្នកគាំទ្រផ្ទុះសរសើរ ហ្វីយ៉ាតា ឆ្វាចគ្រប់វគ្គ លេចធ្លោគ្រប់ឈុត ក្នុងកម្មវិធី MU នៅថៃ

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានបន្ថែម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្ស័យជាប់ Top1 ហើយ! អុំទូក ៣ ថ្ងៃ ខេត្ត «សៀមរាប» ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣៦ ម៉ឺននាក់

រកផ្លូវវាងប្រយ័ត្នស្ទះ! ខានស្អែក នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន លើកំណាត់ផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

សំណាងណាស់! នារីចិនម្នាក់បុណ្យខ្ពស់ ត្រូ/វ ២០ កាំ-.បិ//តហើយមិនអី ព្រោះបានស៊ីលីកូននៅដើមទ្រូងជួយ

គួរឱ្យអាណិត! កំពុងកើតមហារីកតែចង់ឱ្យខ្លួនរឹងមាំ នាំកូនទៅរៀនវគ្គព្យាបាលផ្លូវចិត្ត ដឹងអីត្រូវគ្រូបោកអស់លុយអស់ផ្ទះរលីង

ស្វែងរកព័ត៌មាន​ ឬវីដេអូ