(វីដេអូ) ស្ដែងៗណាស់! កំពុងអុំទូកលេងសុខៗ ត្រូវត្រីបាឡែនលេបទាំងរស់ សំណាងល្អរួចជីវិតមកវិញ ព្រោះត្រីបាឡែនចិត្តធម៌

Share This

រឿងរ៉ាវដ៏បុកពោះ និង កម្រកើតមានមួយបានកើតឡើងនៅក្នុងប្រទេសឈីលី ដោយមានបុរសម្នាក់កំពុងអុំទូកកាយ៉ាក់លេងលើសមុទ្រសុខៗ ក៏ស្រាប់តែមានត្រីបាឡែនមួយក្បាលហាមាត់លេបបុរសនោះទាំងមនុស្សទាំងទូកចូលទៅក្នុងពោះប៉ុន្មានវិនាទីមុនខ្ជាក់ចេញមកវិញ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ដោយបុរសរងគ្រោះមានឈ្មោះ Adrian Simancas បានទៅអុំទូកកាយ៉ាក់លេងជាមួយឪពុកលោកឈ្មោះ Dell នៅតំបន់ Bahia El Aguila ក្បែរប៉មពន្លឺ (Lighthouse) San Isidro នាច្រកសមុទ្រ Magellan។ នៅពេលនោះហើយដេលលោក Adrian ជាមួយនឹងទូកកាយ៉ាក់ពណ៌លឿងរបស់លោកត្រូវបានត្រីបាឡែនលេបចូលពោះប៉ុន្មានវិនាទីមុនខ្ជាក់ចេញមកវិញ។

សកម្មភាពស្ដែងៗទាំងប៉ុន្មានត្រូវបានលោក Dell ជាឪពុកថតជាប់ ដោយរូបលោកស្ថិតក្នុងចម្ងាយត្រឹមប៉ុន្មានម៉ែត្រពីកូនប្រុសតែប៉ុណ្ណោះ។ អាចថាផ្លូវចិត្តរឹងមាំ លោក Dell គឺមិនបានភ័យស្លន់ស្លោអ្វីនោះឡើយ ហើយក្រោយឃើញកូនត្រូវត្រីខ្ជាក់ចេញមកវិញ លោកថែមទាំងបានស្រែកប្រាប់កូនថា «សម្រួលអារម្មណ៍ សម្រួលអារម្មណ៍» ទៀតផង។

ថ្លែងប្រាប់សារព័ត៌មាន Associated Press លោក Adrian បានរៀបរាប់ថា៖ «ខ្ញុំគិតថាខ្ញុំស្លាប់ហើយ។ ខ្ញុំគិតថាវាស៊ីខ្ញុំហើយលេបខ្ញុំចូលពោះបាត់ហើយ»។ លោកបានរៀបរាប់អារម្មណ៍ដែលលោកភ័យខ្លាចបំផុតក្នុងពេលប៉ុន្មានវិនាទីនោះ គឺពេលដែលត្រីបាឡែននោះបង្ហាញខ្លួនឡើងមកវិញ លោកភ័យថាវានឹងទៅវាយប្រហារឪពុកលោក ឬលោកអាចនឹងត្រូវស្លាប់ក្នុងទឹកដ៏ល្វឹងល្វើយនេះ។

គួរបញ្ជាក់ដែរថា ក្រោយហេតុការណ៍ លោក Adrian និង ឪពុក Dell បានធ្វើការអុំទូកឡើងមកលើគោកវិញដោយសុវត្ថិភាពដោយគ្មាននរណាម្នាក់រងរបួសអ្វីនោះឡើយ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ធ្លាប់បរាជ័យក៏មិនបោះបង់! ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបដំរួយអាចនឹងលេចវត្តមានលើឆាកដណ្ដើមមកុដបវរកញ្ញាម្ដងទៀត

មិនរៃអង្គាសម្ដងទៀតទេ ហេង វិសាល យកលុយមូលនិធិសល់ពីលើកមុន មកចាត់ចែងជួយជនរងគ្រោះ និង ជនភៀសសឹក

ធ្លាយដំរួយ! ជនសង្ស័យដែលស/ម្លា-ប់នារី CO កប់ស/ពចោល ទំនងជាកូនបំណុល ហើយអាយុទើបតែ ២០ ឆ្នាំ សមត្ថកិច្ចកំពុងតាមចាប់

ស្មារតីស្នេហាជាតិ! ពេជ្រ សូលីកា ប្រកាសផ្អាកចេញច្រៀងភ្លាមៗ ហើយយកថវិកាផ្ទាល់ខ្លួនចូលរួមមូលនិធិវីរជនជួរមុខ

(វីដេអូ) រន្ធ..ត់! នៅកំពង់ធំ មានករណីឃា-តក-ម្មលើបុគ្គលិកធនាគារស្រីម្នាក់ ជា CO កប់ចោលក្នុងដីបំបាត់ភស្តុតាង

ព័ត៌មានបន្ថែម

លទ្ធផលហួសពីការស្មាន! បុរសម្នាក់ ជះលុយជិត ៦០ ម៉ឺនដុល្លារ ចាក់អាស៊ីតចូលពោះយកសាច់ដុំ ៦ កង់

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នា តែស្តាប់ដឹងរឿងធម្មតា

ខកចិត្តរឿងស្នេហាច្រើនលើកពេក ស្រ្តីម្នាក់សម្រេចជះលុយដាក់រូបខ្លួនឯងលើផ្ទាំងប៉ាណូ ប្រកាសរកបុរសម្នាក់ធ្វើប្ដី

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ជាថ្នូរនឹងគោមួយក្បាល

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

នៅចិនកំពុងផ្ទុះពេញនិយម បាផឹកស៊ីដូចក្នុងពន្ធនាគារ ភ្ញៀវចូលសាកណែនៗហាង មានអារម្មណ៍ដូចជាប់គុកពិតៗ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ