ក្ដៅគគុក! តារាប្រុសចិន ២ រូបទៀតហើយកំពុងបាត់ខ្លួន ក្រោយត្រូវគេល្បួងឱ្យទៅថតកុននៅថៃ

Share This

ថ្មីៗនេះ ករណីតារាសម្ដែងចិន Wang Xing ត្រូវគេបោកនាំខ្លួនយកទៅដល់ព្រំដែនមីយ៉ាន់ម៉ា-ថៃ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលមហាជននៅចិនវែកញែកព្រោងព្រាតជុំវិញការជួញដូរមនុស្សនេះ។

គួរឱ្យដឹងថា ករណីតារាសម្ដែងវ័យ ៣១ ឆ្នាំខាងលើ គឺត្រូវបានគេល្បួងឱ្យទៅប្រទេសថៃក្រោមការសន្យាហៅទៅថតកុន ប៉ុន្តែការពិតត្រូវគេបោកឱ្យទៅធ្វើការងារបោកបញ្ឆោតនៅឯប្រទេសមីយ៉ាន់ម៉ា។ ជាសំណាងល្អ មិត្តស្រីរបស់លោកបានធ្វើសកម្មភាពប្រកាសរកទាន់ពេលវេលា និង ទទួលបានការជួយពីខាងអាជ្ញាធរថៃ លោក Wang Xing ក៏ត្រូវបានសង្គ្រោះក្រោយគេចាប់ខ្លួនទៅអស់ ៤ ថ្ងៃ។

ដោយឡែក ក្រោយផ្ទុះករណីរបស់លោក Wang Xing ទើបមានការបែកធ្លាយបន្ថែមថា លោកមិនមែនជាតារាតែម្នាក់ប៉ុណ្ណោះទេដែលបានបាត់ខ្លួន ពោលគឺមានតារាប្រុសចិនចំនួន ២ នាក់ទៀតក៏កំពុងតែបាត់ខ្លួនដូចគ្នា។

ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ តារាសម្ដែងស្រី Shao Yifan បានចូលបណ្ដាញសង្គមរបស់នាងធ្វើការប្រកាសថា មិត្តរួមការងារនាងតារាសម្ដែងប្រុស He Jun Min បានធ្វើដំណើរទៅប្រទេសថៃដើម្បីថតភាពយន្តមួយដែលមានចំណងជើងថា <<Ji Du Nu Jing>>។ តារាសម្ដែងប្រុសរូបនេះទទួលបានសារពីមនុស្សម្នាក់ដែលអះអាងថាធ្វើការឱ្យក្រុមហ៊ុន GMM ដែលល្បួងក្នុងវិធីតែមួយដូចនឹង Wang Xing ដែរ។

យ៉ាងណាមិញ ក្រោយទៅដល់ប្រទេសថៃ មិត្តភក្តិរបស់ Jun Min គឺទាក់ទងទៅលោកលែងបាន។ ៣ ថ្ងៃក្រោយបាត់ខ្លួន លោកក៏បានតបសាររបស់មិត្តភក្តិ ប៉ុន្តែសារដែលតបមកនោះមានសភាពចម្លែកខុសពីធម្មតា។ មានតែមិត្តភក្តិរបស់លោកម្នាក់ប៉ុណ្ណោះ អាចធ្វើការខលទាក់ទងទៅលោកបាន ប៉ុន្តែការទាក់ទងគ្នានេះគឺមើលទៅ Jun Min កំពុងតែត្រូវគេឃ្លាំមើលជាប់ពេលកំពុងតែសន្ទនាគ្នា។ ជាងនេះទៅទៀត Jun Min ក៏បដិសេធមិនព្រមធ្វើ video call ជាមួយមិត្តរបស់លោកទៀតផង។

អំឡុងជជែកគ្នាតាមទូរស័ព្ទនោះ Jun Min បាននិយាយថា លោកកំពុងនៅប្រទេសថៃថតរឿង <<Ji Du Nu Jing>> តែពេលមិត្តរបស់លោកជីកសួរលម្អិត សួរពីអ្នកដឹកនាំរឿងពីណាគេ ហើយកាលវិភាគថតមិចដែរ គឺលោកមិនអាចឆ្លើយបាននោះឡើយ។ ដោយក្ដីបារម្ភពីសុវត្ថិភាពលោក មិត្តភក្តិរបស់ Jun Min បានសុំឱ្យគេថតរូបខ្លួនគេឱ្យមើល ប៉ុន្តែរូបដែលទទួលបានមកនោះគឺជារូបភាពចាស់របស់ Jun Min ប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានោះដែរ តារាម៉ូដែលចិនម្នាក់ទៀតឈ្មោះ Yang Ze Qi ក៏ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួនដូចគ្នា។ បើតាមបងប្អូនជីដូនមួយរបស់ Ze Qi បានទម្លាយថា តារាម៉ូដែលប្រុសរូបនេះក៏ទទួលបានសារដូចគ្នាកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ជុំវិញការហៅទៅសម្ដែងក្នុងប្រទេសថៃ។ រូបលោកបានកក់សំបុត្រយន្តហោះទៅដល់ព្រលានសុវណ្ណាភូមិនៅថ្ងៃទី ២៩ ខែធ្នូ ហើយពេលទៅដល់ រូបលោកត្រូវបានឡានមួយគ្រឿងដែលថាជារបស់ក្រុមការងារថតកុនមកយក ដឹកឆ្ពោះទៅព្រំដែនមីយ៉ាន់ម៉ា-ថៃ។ អ្វីគួរឱ្យចាប់អារម្មណ៏នោះគឺថា ពេលទៅដល់ថៃភ្លាម Ze Qi បាន video call ទៅម្ដាយរបស់ខ្លួនដែលបង្ហាញឱ្យឃើញមានស្នាមជាំនៅត្រង់រង្វង់ភ្នែក។ សម្រាប់មិត្តភក្តិរបស់ Ze Qi វិញ ក៏ទទួលបានសារ SOS (សញ្ញាសុំជំនួយ) ពី Ze Qi នៅថ្ងៃបន្ទាប់ដែរ តែក្រោយមកនៅមិនអាចទាក់ទងបាន។

ក្រោយដឹងពីករណីសង្គ្រោះ Wang Xing បានជោគជ័យ ក្រុមគ្រួសាររបស់លោកក៏បានរាយការណ៍ករណីនេះទៅស្ថានទូតទាំងក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ក្នុងក្ដីសង្ឃឹមបានលោកត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព៕

ប្រភព៖ 8days

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

បេះដូងស្រឡាញ់កម្ពុជា! អ្នកច្នៃម៉ូដបរទេសទាំងនេះ នាំគ្នាបណ្ដាក់ទុនបង្កើត​ប្រ៊េនសម្លៀកបំពាក់លំដាប់ខ្ពស់ ជាផ្នែកដ៏សំខាន់ជំរុញវិស័យហ្វេហ្សិនក្នុងស្រុក

មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

ព័ត៌មានបន្ថែម

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

(វីដេអូ) នាយក្រឹម និង សិល្បករជាច្រើន នាំយកស្បៀង ចុះសួរសុខទុក្ខលើកទឹកចិត្តវីរកងទ័ពរងរបួស នៅតាមមន្ទីរពេទ្យយ៉ាងសកម្ម

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ទៅប្រកួតទាំងមិនសូវមានអ្នកគាំទ្រដឹង តែបុរសឯក កាវីន និង លីហេង ដណ្ដើមបានជ័យលាភីអន្តរជាតិជូនមាតុភូមិ យ៉ាងមានកិត្តិយស

ឆ្នាំនេះលេងធំបន្តិច! ស៊ុក សុភា និង ភរិយា អញ្ជើញសិល្បករពីកម្ពុជា ៣ រូប ទៅច្រៀងក្នុងកម្មវិធីជប់លៀងខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូនប្រុសច្បង

យប់មិញ! ក្រុមតារាចម្រៀងកូរ៉េ NCHIVE ត្រលប់ទៅកូរ៉េវិញទាំងស្នាមញញឹម និង កក់ក្ដៅ ក្រោយស្នាក់នៅកម្ពុជាបំពេញបេសកកម្មជាង ២០ ថ្ងៃ

ចាកចេញជាងកន្លះឆ្នាំ! បងស្រី RuthKo បើកហាងថ្មីបំពេញក្ដីស្រមៃប្អូនកាលនៅរស់ រួចដង្ហោយហៅលោកជាថៅកែមកមើលការខុសត្រូវ

ហ្វីយ៉ាតា តាំងជំហរបន្តប្រើសំឡេងធ្វើមូលនិធិជួយកងទ័ពជួរមុខ ព្រោះពួកគាត់នៅតែកំពុងត្រូវការយើងបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ