គ្រងស្បង់បួសជាព្រះសង្ឃមួយរយៈ ឥលូវតួប្រុសក្នុងរឿង «យុទ្ធសិល្ប៍បងប្អូនទាំង ១០» ចេញមុខប្រកាសរឿងដ៏ភ្ញាក់ផ្អើលមួយ

Share This

កាលពីដើមខែមិថុនាកន្លងទៅនេះ តារាសម្ដែងហុងកុង Don Li Yat Long បានធ្វើការប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រាប់អ្នកគាំទ្ររបស់លោកលើកម្មវិធី Douyin ថា លោកបានលាឈប់ពីវិស័យសិល្បៈហើយ។

ក្រោយមក កាលពីថ្ងៃទី ១០ ខែមិថុនា កន្លងទៅថ្មីៗនេះ លោកក៏បានបញ្ជាក់លើបណ្ដាញសង្គម Instagram ថែមទៀតថា៖ «ខ្ញុំខានថតរឿងកុនរយៈពេលប៉ុន្មានឆ្នាំដែរហើយ។ ខ្ញុំបានថតរឿងមួយចំនួនអំឡុងពេលផ្ទុះឆ្លងកូវីដ នេះបើតាមអ្វីដែលខ្ញុំចាំ ប៉ុន្តែរឿងទាំងនោះអត់ទាន់ឃើញបញ្ចាំងនៅឡើយទេ។ ឥលូវនេះខ្ញុំធ្វើតែអ្វីដែលល្អសម្រាប់ខ្លួនឯងប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថាការសង្ស័យថាខ្ញុំបន្តលើវិថីសិល្បៈនេះគឺចប់ត្រឹមហ្នឹងទៅ។ ខ្ញុំគ្រាន់តែចង់បានជីវិតដែលមានសេរីភាព អាចផ្ដោតលើការងារដែលខ្ញុំចង់ធ្វើ ចំណាយពេលឱ្យបានច្រើនជាមួយគ្រួសារ ចេញដើរកម្សាន្តជាមួយមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំ និង មានពេលលំហែសម្រាក គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ»

គួរឱ្យដឹងថា តារាប្រុស Don ធ្លាប់ត្រូវបានអ្នកគាំទ្រផ្ទុះការវែកញែកកាលពីខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ នៅពេលលោកឃើញកោរសក់គ្រងស្បង់ជាព្រះសង្ឃ ដោយក្រោយមកលោកបានចេញមកទម្លាយថា លោកបានបួសជាព្រះសង្ឃសិក្សាព្រះធម៌ជាបណ្ដោះអាសន្នក្នុងប្រទេសឥណ្ឌា។

គួររំឭកថា តារាសម្ដែងប្រុស Don បានចូលប្រឡូកវិស័យសិល្បៈដំបូងក្នុងឆ្នាំ ២០០៣។ លោកបានបង្ហាញវត្តមានក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែរឿងដែលលោកទទួលបានការគាំទ្រ និង មានអ្នកស្គាល់ខ្លាំងនោះគឺរឿង «យុទ្ធសិល្ប៍បងប្អូនទាំង ១០»

ប្រភព៖ 8 Days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

មើលចិត្តគ្នា ៥ ឆ្នាំ! ទីបំផុតអ្នកផលិតមាតិកា ខេមរា ចូលចែចូវគូស្នេហ៍តាមប្រពៃណី រង់ចាំថ្ងៃមង្គលនៅដើមឆ្នាំ ២០២៦

នៅតែស្ងាត់ឈឹង! គឹម លក្ខិណា បន្តភាពស្ងប់ស្ងាត់ គ្មានអ្នកដឹងពីបច្ចុប្បន្នភាពនៃជីវិត សូម្បីអ្នកសិល្បៈក៏គ្មានអ្នកដឹង

ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងរបស់ខ្លួនប៉ុន្មានបទនេះ ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

(វីដេអូ) អ្នកសិល្បៈអៀនរំភើបជំនួស! ឱក សុគន្ធកញ្ញា និង ស្វាមី ផ្ដល់ស្នាមថើបឱ្យគ្នាយ៉ាងផ្អែម មុខគេឯង

សល់តែអនុស្សាវរីយ៍! អតីតបេក្ខជន Cambodian Idol ២ រូប បានចែកឋានទាំងវ័យក្មេង ក្រោយជួយគ្រោះថ្នាក់លើដងផ្លូវ

(វីដេអូ) ក្រោយទទួលស្គាល់ជាស្វាមីភរិយា ពេលនេះ មាស សុខសោភា បង្ហាញសកម្មភាពដើរកម្សាន្តជាមួយតាសក់សភ្នំត្បែងយ៉ាងសប្បាយ

បង្ហាញសម្រស់កូនស្រីច្បង ដាញ់ ម៉ូនីកា ក្នុងវ័យ ១៥ ឆ្នាំ សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ស្វែងរកព័ត៌មាន​ ឬវីដេអូ