ភ្ញាក់ផ្អើល! នាយិកាសាលានៅកូរ៉េម្នាក់សម្រស់មិនសមវ័យ អាយុ ៩៣ ឆ្នាំហើយ តែសម្រស់ដូចត្រឹមអាយុ ៤០ ឆ្នាំ

Share This

ថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត Lee Gil-ya អាយុ ៩៣ ឆ្នាំ ជានាយិកាប្រចាំមហាវិទ្យាល័យ Gachon កំពុងតែធ្វើឱ្យមានការផ្ទុះផ្អើលខ្លាំងពាសពេញបណ្ដាញសង្គម ក្រោយលោកស្រីបង្ហាញខ្លួនក្នុងវីដេអូមួយផ្សព្វផ្សាយពីសាលាដោយប្រធានបទនិយាយពាក់ព័ន្ធនឹង AI។

ក្នុងវីដេអូរបស់លោក Lee Gil-ya នេះដែរ មហាជនភាគច្រើនគឺមិនបានចាប់អារម្មណ៍ទៅលើសម្ដីដែលលោកស្រីកំពុងនិយាយនោះឡើយ ដោយពួកគេផ្ដោតសំខាន់ទៅលើរូបសម្រស់របស់លោកស្រីទៅវិញ ព្រោះថាសម្រស់លោកស្រីគឺស័ក្ដិសមនឹងវ័យទាល់តែសោះ។ ជាក់ស្ដែង មានអ្នកលេងបណ្ដាញសង្គមម្នាក់សរសេរដោយការភ្ញាក់ផ្អើលថា៖ «គាត់ប្រហែលជាមនុស្សវ័យ ៩៣ ឆ្នាំដែលមានរូបសម្រស់ក្មេងជាងគេបំផុតលើពិភពលោកហើយ»

គួរឱ្យដឹងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលលោកស្រី Gil-ya ត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់ដ៏ក្មេងជាងវ័យរបស់លោកស្រីនោះ។ ជាក់ស្ដែង កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្នុងវ័យ ៩១ ឆ្នាំ លោកស្រីបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលបើកភ្នែកធំៗ ក្រោយលោកស្រីបានធ្វើការសម្ដែងក្បាច់រាំជិះសេះដ៏ល្បីពីបទ «Gangnam Style» របស់តារាចម្រៀង Psy។

ចំពោះអាថ៌កំបាំងនៃភាពក្មេងជាងវ័យរបស់លោកស្រី Gil-ya ដែលជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតស្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងរូបនេះ ក៏បានធ្វើការបើកបង្ហាញក្នុងកិច្ចសម្ភាសមួយជាមួយ Herald Business ផងដែរ។ លោកស្រី Gil-ya បាននិយាយថា លោកស្រីមិនពិសាគ្រឿងស្រវឹង និង ជក់បារីឡើយ ប្ដូរពីការញ៉ាំកាហ្វេមកញ៉ាំតែ និង រក្សាជាតិទឹកក្នុងខ្លួនដោយការផឹកទឹក ១.៥ លីត្រជារៀងរាល់ថ្ងៃ។

បន្ថែមពីនេះ លោកស្រីក៏ទៅទទួលការព្យាបាលបាញ់ឡាស៊ែជាប្រចាំនៅគ្លីនិកសើស្បែក និង តែងតែមានម៉ាស៊ីនបន្សុទ្ធខ្យល់ក្នុងបន្ទប់ជានិច្ច។ រឿងសំខាន់ចាំបាច់មួយទៀតនោះ លោកស្រីបានឱ្យដឹងថា ជៀសវាងការប្រើប្រាស់ថ្នាំជំនួយអារម្មណ៍ ហើយកុំស្ត្រេសច្រើន ទើបរូបសម្រស់មិនឆាប់ចាស់៕

ប្រភព៖ 8days

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ចៃដន្យ ឬនិស្ស័យ! តារាប្រុសស្រី ៣ ដួង ដាក់ឈ្មោះឱ្យកូនប្រុសច្បងស្រដៀងគ្នា ពីរោះមួយបែបម្នាក់

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ព័ត៌មានបន្ថែម

ហេងហេង! អ្នកគ្រូណាលី​ ចែករំលែក «ម៉ោងល្អ» ឱ្យត្រូវនឹងរាសីតាមឆ្នាំនីមួយៗ សម្រាប់ជួបចរចាការងារ ឬ ធ្វើដំណើរ

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

ស្វែងរកព័ត៌មាន​ ឬវីដេអូ