Ed Sheeran ឈរច្រៀងតាមផ្លូវនៅឥណ្ឌា សុខៗត្រូវប៉ូលិសដើរមកឃាត់ថាច្រៀងទាំងគ្មានការអនុញ្ញាត

Share This

កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ កំពូលតារាចម្រៀងដ៏ល្បី Ed Sheeran បានធ្វើការប្រគំតន្ត្រីខ្នាតតូចមួយនៅដងផ្លូវ Church Street ក្នុងក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានទាក់ទាញមនុស្សជាច្រើនមកឈរទស្សនា។ យ៉ាងណាមិញ ការប្រគំតន្ត្រីធ្វើឡើងមិនបានប៉ុន្មានផង ស្រាប់តែមានប៉ូលិសម្នាក់ដើរមកឃាត់ហាមលែងឱ្យលោកច្រៀងតទៅទៀតដោយលើកហេតុផលថា Ed Sheeran មិនត្រូវបានអនុញ្ញាតឱ្យច្រៀងនៅទីនោះឡើយ។

តាមរយៈវីដេអូស្ដែងៗដែលថតបានដោយអ្នកចូលរួមទស្សនាម្នាក់ បានបង្ហាញឱ្យឃើញថាខណៈ Ed Sheeran កំពុងច្រៀងបទ «Shape of You» ក៏ស្រាប់តែមានប៉ូលិសប្រុសម្នាក់ដើរចូលមក ទាញខ្សែហ្គីតា និង មៃក្រូហ្វូនចេញ ធ្វើឱ្យការប្រគំតន្ត្រីត្រូវផ្អាកទាំងកណ្ដាលទី។ បើតាមការបញ្ជាក់ពីស្នងការរងនគរបាលប្រចាំតំបន់ Bengaluru លោក Shekhar H. Tekkannavar ប្រាប់ទៅកាន់សារព័ត៌មាន CNN បានឱ្យដឹងថា ខាងអាជ្ញាធរក្នុងតំបន់បានបដិសេធមិនអនុញ្ញាតឱ្យ Ed Sheeran សម្ដែងក្នុងតំបន់នោះឡើយ។ មានអ្នករាយការណ៍ម្នាក់បានរាយការណ៍ប្រាប់ប៉ូលិសពេលដែល Ed Sheeran ចាប់ផ្ដើមប្រគំតន្ត្រី។ លោក Shekhar H. Tekkannavar បានថ្លែងបញ្ជាក់ថា៖ «ពួកយើងមិនបានអនុញ្ញាតឱ្យគាត់សម្ដែងឡើយព្រោះផ្លូវ Church Street គឺជាផ្លូវដ៏មមាញឹកមួយ។ ពួកយើងគឺព្យាយាមចង់ឱ្យមនុស្សនៅតំបន់នោះផ្លាស់ទីធ្វើដំណើរបានដោយងាយស្រួល»

យ៉ាងណាមិញ ក្នុងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ដដែល លើបណ្ដាញសង្គម Instagram តារាចម្រៀង Ed Sheeran បានចេញមកបញ្ជាក់ដែរថា ការប្រគំតន្ត្រីតាមដងផ្លូវនោះគឺលោកទទួលបានការអនុញ្ញាតហើយ។ លោកបានរៀបរាប់ថា៖ «ពួកយើងទទួលបានការអនុញ្ញាត។ ការសម្ដែងគឺត្រូវបានរៀបចំទុកជាមុន មិនមែនពួកយើងបង្ហាញខ្លួនភ្លាមៗដោយអត់គ្រោងទុកនោះទេ»

វីដេអូដែល Ed Sheeran ត្រូវប៉ូលិសឥណ្ឌាហាមឃាត់មិនឱ្យច្រៀងនេះផងដែរ ទទួលបានការចូលមើលរាប់លានដងលើបណ្ដាញសង្គម។ មហាជនមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់ចំពោះទង្វើរបស់ប៉ូលិសក្នុងវីដេអូ ដោយលើកឡើងថាសកម្មភាពរបស់តារាចម្រៀងរូបនេះគឺមិនបានធ្វើឱ្យមានបញ្ហាប៉ះពាល់អ្វីនោះឡើយ។ បន្ថែមពីនេះ ពួកគេក៏បានលើកឡើងទៀតថាខាងអាជ្ញាធរក្នុងតំបន់គួរតែផ្ដោតសំខាន់លើបញ្ហាកកស្ទះចរាចរណ៍ និង បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងក្រុងវិញទៅ។ ដោយឡែកក៏មានអ្នកនយោបាយម្នាក់បង្ហោះលើបណ្ដាញសង្គម X គាំទ្រលើចំណាត់ការរបស់ប៉ូលិស ដោយលោកលើកឡើងថា៖ «ទោះបីគេជាតារាលំដាប់អន្តរជាតិ ប៉ុន្តែពួកគេនៅតែត្រូវធ្វើតាមច្បាប់ក្នុងតំបន់ គ្មានការអនុញ្ញាតគឺគ្មានការសម្ដែងនោះឡើយ»

ទស្សនាវីដេអូនៅទីនេះ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ