នៅអេស្ប៉ាញ ប្រទះឃើញត្រីកម្រ doomsday ឡើងទើរលើគោក មហាជនបារម្ភខ្លាចគ្រោះធម្មជាតិកើតមានឆាប់ៗ

Share This

ថ្មីៗនេះ វត្តមានសត្វត្រីរស់នៅបាតសមុទ្រដ៏កម្រ doomsday ឬត្រី oarfish ហែលទើរនៅលើឆ្នេរក្នុងភូមិ Playa Quemada នៃកោះ Canary ប្រទេសអេស្ប៉ាញ កំពុងទាក់ទាញមហាជនជាច្រើនឱ្យចាប់អារម្មណ៍ជាខ្លាំង។ វីដេអូដែលថតជាប់សកម្មភាពត្រីដ៏កម្រមួយនេះដែរ បានផ្ទុះការចែកចាយព្រោងព្រាតធ្វើឱ្យមនុស្សជាច្រើនកើតការងឿងឆ្ងល់ជាខ្លាំងថាមូលហេតុអ្វីបណ្ដាលឱ្យត្រីដែលធ្លាប់តែរស់នៅបាតសមុទ្រជ្រៅនេះឡើងមកផ្ទៃខាងលើបែបនេះ។

ត្រី doomsday ឬ ត្រី oarfish ជាត្រីសម្បូរឆ្អឹងដែលវែងជាងគេបំផុតលើពិភពលោកដោយវាអាចលូតលាស់បានរហូតដល់ប្រវែង ១៧ ម៉ែត្រ និង ទម្ងន់អាចមានដល់ជាង ២៧០ គីឡូក្រាម។ ជាធម្មតា ត្រីប្រភេទនេះរស់នៅតែក្នុងបាតសមុទ្រជម្រៅប្រមាណ ១០០០ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលខ្លះវាអាចនឹងឡើងមកផ្ទៃទឹកខាងលើដោយសារតែចរន្តទឹកខ្លាំង ឬជួបប្រទះគ្រោះធម្មជាតិណាមួយ។

គួរឱ្យដឹងថា វត្តមានត្រី doomsday មកលើគោកគឺជាញឹកញាប់តែងត្រូវបានមនុស្សជឿជាក់ថាជាសញ្ញានៃការកើតមានគ្រោះធម្មជាតិឆាប់ៗ។ ជាក់ស្ដែង បើតាមជំនឿរបស់ពលរដ្ឋជប៉ុន ប្រសិនបើឃើញត្រីប្រភេទនេះងាប់បោកទើរមកលើគោកនៅតំបន់ណា នោះទីតាំងនោះនឹងជួបគ្រោះរញ្ជួយដីឆាប់ៗ ហើយការទាយទុកនេះដែរតែងតែកើតមានឡើងពិតប្រាកដមែន។

អ្នកវិទ្យាសាស្ត្រមួយចំនួនក៏ជឿដែរថាត្រីប្រភេទនេះគឺមានប្រតិកម្មខ្លាំងជាមួយនឹងចលនាមិនប្រក្រតីនៃភូមិសាស្ត្រព្រោះតែពួកវារស់នៅក្នុងទឹកជ្រៅ ប៉ុន្តែក៏នៅតែមិនមានការស្រាវជ្រាវណាបញ្ជាក់ថា ត្រីមួយប្រភេទនេះពិតជាអាចទាយដឹងនូវគ្រោះរញ្ជួយដីមែននោះដែរ។ បច្ចុប្បន្ន អ្នកជំនាញនៅបន្តតាមដាន និង វាយតម្លៃលើវត្តមាននៃត្រី oarfish ឡើងមកលើគោកនេះ ដើម្បីសិក្សាបន្ថែមពីការរស់នៅ និង ដែនជម្រករបស់ពួកវា៕

ទស្សនាវីដេអូនៅទីនេះ

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ឈរជិតមិត្តភក្ដិ ឃើញខ្លួនឯងខ្ពស់ដូចយក្ស ខឹងចិត្តពេក នារីវ័យ ៣០ ឆ្នាំម្នាក់ ចាយលុយ ២ ម៉ឺនដុល្លារ កា-ត់ឆ្អឹងជើងចោលឱ្យបានកម្ពស់ទាបស្មើគេឯង

ក្នុងនាមជាឪពុក ឧកញ៉ា ព្រាប សុវត្ថិ ឆ្លើយតបទៅកាន់ យ៉ែម សំអូន ភ្លាមៗ ពេលទទួលបានការបញ្ចេញមតិចំពោះ N.John

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

នារីអាមេរិកម្នាក់ឈប់ពីការងារមកបង្កើត OnlyFans លក់ទេពកោសល្យមួយ មិនមែនលក់ដូច Miss Grand ថៃ អាចរកលុយបានខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានបន្ថែម

ឈរជិតមិត្តភក្ដិ ឃើញខ្លួនឯងខ្ពស់ដូចយក្ស ខឹងចិត្តពេក នារីវ័យ ៣០ ឆ្នាំម្នាក់ ចាយលុយ ២ ម៉ឺនដុល្លារ កា-ត់ឆ្អឹងជើងចោលឱ្យបានកម្ពស់ទាបស្មើគេឯង

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ស្វែងរកព័ត៌មាន​ ឬវីដេអូ