ធ្លាប់ជាដៃគូចាស់! តាវ មីងស៊ឺ ប្រឹងធ្វើចិត្តបង្ហោះសារលា សាន់ ឆាយ ជាលើកចុងក្រោយ អានហើយរំជួលចិត្ត

Share This

កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ក្រុមគ្រួសាររបស់តារាសម្ដែងស្រី Barbie Hsu រួមទាំងក្រុមហ៊ុនរបស់នាងបានចេញមកប្រកាសឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាងដឹងថា Barbie បានទទួលមរណភាពទៅហើយនៅប្រទេសជប៉ុនក្នុងវ័យ ៤៨ ឆ្នាំ ហើយចំពោះមូលហេតុនោះគឺបណ្ដាលមកពីការឆ្លងរោគផ្ដាសាយឈានដល់ការរលាកសួតធ្ងន់ធ្ងរ។ ដំណឹងមរណភាពភ្លាមៗរបស់កំពូលតារាស្រីនៅតៃវ៉ាន់រូបនេះ បានធ្វើឱ្យមហាជនជាច្រើនមានការតក់ស្លុត និង សោកស្ដាយជាខ្លាំង។

នៅយប់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ដដែលនោះ តារាសម្ដែងប្រុស Jerry Yan ដែលជាដៃគូសម្ដែងរបស់ Barbie Hsu ក្នុងរឿង «Meteor Garden» ក៏បានចេញមុខធ្វើការបង្ហោះលើបណ្ដាញសង្គម Weibo រៀបរាប់សារដ៏រំជួលចិត្តធ្វើការលាគ្នាជាលើកចុងក្រោយក្នុងនាមជាដៃគូចាស់ជាមួយគ្នា។

តាមរយៈសារដែលបានបង្ហោះនោះដែរ តួអង្គ តាវ មីងស៊ឺរូបនេះបានសរសេររៀបរាប់ថា៖ «អរគុណដែលបានជួបនាងក្នុងអំឡុងពេលជីវិតរបស់នាងប្រៀបដូចជាក្មេងដែលគ្មានទុក្ខកង្វល់។ នាងតែងតែនិយាយថា ចាយជីវិតរាល់ថ្ងៃឱ្យដូចជាថ្ងៃចុងក្រោយរបស់នាង។ ខ្ញុំសង្ឃឹមថាលើកនេះនាងនឹងធ្វើដំណើរយឺតៗ ហើយចាប់ពីពេលនេះទៅនៅពិភពថ្មីមួយទៀត នាងនឹងគ្មានជួបបញ្ហាអ្វីទាំងអស់ ហើយពេលវេលារបស់នាងនឹងពោរពេញដោយសន្តិភាពបំផុត»

គួររំឭកថា តារាសម្ដែង Barbie Hsu និង Jerry Yan បានក្លាយជាដៃគូសម្ដែងដ៏ស័ក្ដិសម និង ផ្ទុះប្រជាប្រិយភាពបំផុត អំឡុងពេលពួកគេចាប់ដៃគ្នាសម្ដែងក្នុងរឿង «Meteor Garden» ក្នុងនាមជាតួអង្គឯកប្រុសស្រី តាវ មីងស៊ឺ និង សាន់ ឆាយ ក្នុងឆ្នាំ ២០០១។ ខ្សែភាពយន្តភាគមួយនេះល្បីសុសសាយខ្លាំងមែនទែន រហូតមានបណ្ដាប្រទេសជាច្រើនទិញសិទ្ធិថតជា version ប្រចាំប្រទេសរៀងៗខ្លួនផងដែរ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

​(វីដេអូ) មិនជាប់ឈាមជ័រសោះ តែអ្នកផលិតមាតិកាបរទេសល្បី ២ រូប ខ្នះខ្នែងចុះដល់ទីតាំងជនភៀសសឹកអ្នកភូមិព្រៃចាន់

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ការសិក្សាថ្មី ៖ ដៃគូចាយពេលមានអីៗនៅព្រឹកមុនទៅធ្វើការ ជួយឱ្យបំពេញការងារជោគជ័យ ឆាប់ឡើងតំណែង បានប្រាក់បន្ថែមខ្ពស់

មិនស្មានទេថានេះជាអាជីពកម្របំផុត នៅលើពិភពលោកមានមនុស្សធ្វើត្រឹម ៦០០ នាក់ តែប្រាក់ខែវិញអាចធ្វើសេដ្ឋីបាន

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

ព័ត៌មានបន្ថែម

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ដូចគ្នាប៉ុន្មានភាគ? តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ និង សុភារាជ ត្រូវអ្នកគាំទ្រថាមុខស្រដៀងគ្នាខ្លាំង ឃើញនៅក្រៅមានអ្នកហៅច្រឡំទៀត

កាន់តែឆ្ងាយសិល្បៈ! អេដា និង ស្វាមី នាំកូនប្រុសទៅចាយជីវិតរស់នៅលើទឹកដីអេហ្ស៊ីបយ៉ាងអភិជន

យូរៗថតរូបស្និទ្ធស្នាលផុសជាមួយគ្នាម្តង ពិធីករ សុខ សិរីវឌ្ឍនា និង តារាចម្រៀង Step ត្រូវអ្នកគាំទ្រលើកឡើងបែបនេះព្រាត

នៅលីវដល់អាយុ ៣០ ប្លាយ អ៊ុន សិទ្ធា ត្រូវគេរោមសួរពីជីវិត​ឯកជន រហូតលោកទ្រាំមិនបាន ផុសសារក្ដៅគគុកមួយ

Single Mom រឹងមាំ! ឌី សូនិត្តា ចិញ្ចឹមមើលថែកូនស្រីយ៉ាងល្អ ធ្មេចបើកៗកូនមានវ័យ ៥ ឆ្នាំ កាន់តែយល់ពីសុខទុក្ខម្ដាយ

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស្វែងរកព័ត៌មាន​ ឬវីដេអូ