អ្នកនិពន្ធរឿង «ណាចា» សំងំស្ងាត់លាក់ខ្លួនផ្ចង់អារម្មណ៍និពន្ធភាគទី ៣ ក្រោយភាគទី ២ ផ្ទុះជោគជ័យខ្លាំង

Share This

លោក Jiao Zi អ្នកនិពន្ធ និង ជាអ្នកដឹកនាំរឿងតុក្កតាដ៏ល្បី «ណាចា ២» ជ្រើសរើសសម្ងំលាក់ខ្លួន និង មិនព្រមទទួលការសម្ភាសនានាទាំងអស់ ដើម្បីលោកអាចផ្ដោតផ្ងង់អារម្មណ៍ផលិតស្រឡាយរឿងភាគទី ៣ ឱ្យបានល្អ។

រយៈពេលប្រមាណជិត ៣ ខែមកហើយដោយរឿងតុក្កតា «Nezha 2» បានចាក់បញ្ចាំងផ្សាយក្នុងរោងកុននានាពាសពេញបណ្ដាប្រទេសនៅអាស៊ី នៅអឺរ៉ុប និង អាមេរិក។ ចាប់តាំងពីចាក់បញ្ចាំងមក រឿងមួយនេះដែរនៅតែមានប្រជាប្រិយភាពខ្លាំងមិនថមថយរហូតមានអ្នកលើកយកនិយាយជាហូរហែ។ យ៉ាងណាមិញ ទោះជារឿងផ្ទុះខ្លាំងដល់កម្រិតណាក៏ដោយ លោក Jiao Zi ដែលជាអ្នកដឹកនាំរឿងគឺមិនដែលបង្ហាញខ្លួន ឬនិយាយពាក្យពេចន៍មួយចំនួនពាក់ព័ន្ធនឹងការងារ ឬជីវិតរបស់លោកនោះឡើយ ពោលគឺលោកសម្ងំលាក់ខ្លួនតែម្ដងដោយសូម្បីតែបណ្ដាញសង្គមក៏មានសកម្មភាពអ្វីនោះដែរ។

តាមទូរទស្សន៍ជាតិចិន CCTV បានឱ្យដឹងថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ រឿង «ណាចា ២» បានឈ្នះពានរង្វាន់ Special Contribution Film នៅកម្មវិធី Huabiao Awards ប៉ុន្តែពេលនោះគឺមិនមានឃើញវត្តមានរបស់លោក Jiao Zi ចូលរួមទទួលពានរង្វាន់នោះឡើយ ដោយលោកឱ្យផលិតករ Wang Chantian ទទួលជំនួស។ គួរឱ្យដឹងថា កម្មវិធីពានរង្វាន់ Huabiao គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពានរង្វាន់ដ៏ចំណាស់ និង ធំជាងគេបំផុតទាំង ៣ នៅក្នុងឧស្សាហកម្មភាពយន្តចិន។

លោក Wang បានទម្លាយថា លោក Jiao Zi គឺកំពុងរស់នៅជាមួយសម្ពាធខ្លាំងក្នុងការផលិតរឿងណាចាភាគទី ៣។ លោកជ្រើសរើសផ្ដាច់ខ្លួនពីគេមិនចង់ ឬចូលរួមកម្មវិធីនានា រហូតទាល់តែការផលិតភាគទី ៣ ត្រូវបានបញ្ចប់រួចរាល់។ លោក Wang រួមទាំងក្រុមការងារដទៃទៀតគឺគោរពការតាំងចិត្តផ្ដោតអារម្មណ៍រុករកភាពច្នៃប្រឌិតដើម្បីផលិតរឿងរបស់លោក Jiao Zi ជាខ្លាំង ហើយពួកគេក៏គាំទ្រការសម្រេចចិត្តរបស់អ្នកដឹកនាំរឿងរូបនេះផងដែរ។

Jiao Zi ដែលមានឈ្មោះពិតហៅថា Yang Yu បានកើតក្នុងឆ្នាំ ១៩៨០ ជាអ្នកខេត្ត Sichuan ប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាផ្នែក Pharmacy ពីមហាវិទ្យាល័យ Sichuan។ ចាប់តាំងពីរៀងបានឆ្នាំទី ៣ នៅមហាវិទ្យាល័យមក លោក Jiao Zi តែងតែរៀនផលិតតុក្កតា animate ដោយខ្លួនឯង ដែលដំបូងៗមានមនុស្សជាច្រើនសើចចំអកលោកថា ជាមនុស្សដេកស្រមៃ រស់នៅតែជាមួយរឿងប្រឌិត។

Jiao Zi រស់នៅឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិត លោកគ្មានការងារជាប់លាប់រាប់ឆ្នាំ ហ៊ានទិញអាហារតែអាហារគេបញ្ចុះតម្លៃក្នុងផ្សារទំនើប និង មិនអាចសូម្បីតែទិញសម្លៀកបំពាក់ថ្មីឱ្យខ្លួនឯង។ ក្រោយឪពុកលោកចែកឋានទៅ ម្ដាយរបស់លោករកប្រាក់បានត្រឹមតែប្រមាណ ១៣៧ ដុល្លារក្នុងមួយខែ ប៉ុន្តែគាត់នៅតែតស៊ូជំរុញកូនប្រុសឱ្យដើរតាមក្ដីស្រមៃដោយជឿជាក់លើកូនថានឹងអាចផ្គត់ផ្គង់ជីវិតជាមួយនឹងការងាររបស់គេបាន។

ក្នុងឆ្នាំ ២០០៨ Jiao Zi បានភ្លក់ភាពជោគជ័យរបស់ខ្លួនជាលើកដំបូងជាមួយភាពយន្ត animated ខ្លីរបស់ខ្លួនដោយបានឈ្នះពានរង្វាន់រហូតទៅដល់ជាង ៣០ ពាន ហើយជាមួយរឿង «ណាចា» ទាំង ២ ភាគដែលបានផលិតមកនេះ Jiao Zi គឺអាចយកឈ្នះផលិតករជើងចាស់ ក្លាយជាអ្នកដឹកនាំរឿងចិនដ៏ជោគជ័យបំផុតនៅ box office៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អ្នកធ្វើមិនដែលថា! ហេង វិសាល, ស្រីនា និង ប៉ីប៉ី ឌី ប្រឹងប្រែងជួយកងទ័ព និង ក្រុមគ្រួសារកងទ័ពដល់ទីបំផុត

ជិះម៉ូតូច្រៀងហាលខ្យល់ ហាលភ្លៀង ៥ ថ្ងៃ​ ណាន វីសារ បានទៅដល់ទីរួមខេត្តបាត់ដំបងទាំងស្នាមញញឹម ដើម្បីមូលនិធិជួយកងទ័ពកម្ពុជា

អបអរ! កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ ជាប្រទេស «មានភាពរួសរាយរាក់ទាក់បំផុត​លើពិភពលោក» ឈរលើវៀតណាម និង ថៃ

កំពុងការសុខៗកូនកំលោះចុះចោលកូនក្រមុំ រត់ទៅការនឹងអ្នកថ្មីចំថ្ងៃតែមួយ ព្រោះខឹងចុងភៅលើកម្ហូបមិនទាន់

កៀកថ្ងៃប្រកួតមែនទែន! ហ្វីយ៉ាតា សម្រេចចិត្តជាផ្លូវការ ចំពោះការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss Universe នៅថៃ

ព័ត៌មានបន្ថែម

អ្នកធ្វើមិនដែលថា! ហេង វិសាល, ស្រីនា និង ប៉ីប៉ី ឌី ប្រឹងប្រែងជួយកងទ័ព និង ក្រុមគ្រួសារកងទ័ពដល់ទីបំផុត

ជិះម៉ូតូច្រៀងហាលខ្យល់ ហាលភ្លៀង ៥ ថ្ងៃ​ ណាន វីសារ បានទៅដល់ទីរួមខេត្តបាត់ដំបងទាំងស្នាមញញឹម ដើម្បីមូលនិធិជួយកងទ័ពកម្ពុជា

កៀកថ្ងៃប្រកួតមែនទែន! ហ្វីយ៉ាតា សម្រេចចិត្តជាផ្លូវការ ចំពោះការតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss Universe នៅថៃ

ជោគជ័យលើការងារមែន តែរឿងបេះដូង Rainnie Dara នៅខូចចិត្តនឹកដល់សង្សារចាស់ ពេលឃើញគូស្នេហ៍ដទៃផ្អែមល្ហែមដាក់គ្នា

មានឱកាសសហការនឹងរៀមច្បងលើកដំបូង ពេជ្រ សូលីកា បន់ស្រន់ឱ្យទំនាក់ទំនងនឹង សុគន្ធ និសា ឋិតថេរបែបនេះរហូតទៅ

ទ្រាំបន្តិចនឹងឆ្លងកាត់វាបានហើយ! ភរិយា​ KingChi ឈឺធ្ងន់លើកនេះ កាន់តែមើលឃើញពីការលះបង់របស់ស្វាមីចំពោះខ្លួន

ធំពេញកំលោះស្តូក! ក្មេងប្រុសច្រៀងបទ «Baby Shark» ឥលូវអាយុ ១៥ ឆ្នាំហើយ មុខមាត់រាងរៅសង្ហាអស់ស្ទះ

ទម្រាំបានសម្រស់ដូចសព្វថ្ងៃ អ៊ីងអ៊ីង ទម្លាយរូបភាពឆ្លងកាត់មុខកាំបិ-តមិនតិចដង រយៈពេល ៦ ឆ្នាំចាយអស់ជិត ១០ ម៉ឺនដុល្លារ

ស្វែងរកព័ត៌មាន​ ឬវីដេអូ