ភ្ញាក់ផ្អើល! តួស្រីក្នុងរឿង «Sweet Home» ប្រកាសលែងលះស្វាមី ក្រោយរួមរស់នឹងគ្នាបាន ៨ ឆ្នាំ

Share This

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន YTN បានចេញផ្សាយថា តារាសម្ដែងស្រី Lee Si Young និង ស្វាមីរបស់នាងលោក Jo បច្ចុប្បន្នដំណើរការនីតិវិធីលែងលះគ្នា។ ពួកគេបានប្រមូលឯកសារសំខាន់ៗដាក់ទៅលើតុលាការ Seoul Family Court កាលពីដើមឆ្នាំនេះ ហើយខណៈលក្ខខណ្ឌចម្បងនៃការលែងលះគ្នាត្រូវបានព្រមព្រៀងរួចហើយនោះ ពួកគេនៅតែរង់ចាំដំណើរការបញ្ចប់ចុងក្រោយប៉ុណ្ណោះ។

គួរឱ្យដឹងថា តារាសម្ដែង Lee Si Young បានរៀបការជាមួយលោក Jo កាលពីឆ្នាំ ២០១៧។ អាពាហ៍ពិពាហ៍របស់ពួកគេគឺទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ដោយសារតែលោក Jo ជាអ្នកជំនួញផ្នែកភោជនីយដ្ឋានដ៏ជោគជ័យមួយរូប។ ក្រោយរៀបការរួច ពួកគេក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃ។

ក្នុងដំណើរជីវិតរៀបការរបស់នាងនេះដែរ Lee Si Young ធ្លាប់បានចែករំលែកពីវត្តមានក្រុមគ្រួសាររបស់នាងក្នុងកម្មវិធីកម្សាន្តមួយចំនួនរួមមាន «I Live Alone» និង «Point of Omniscient Interfere» ដែលបង្ហាញឱ្យឃើញពីសេចក្ដីសុខសុភមង្គលក្នុងគ្រួសាររបស់នាង។ យ៉ាងណាមិញ ក្រោយរយៈពេល ៨ ឆ្នាំ ប្ដីប្រពន្ធរបស់ពួកគេក៏បានសម្រេចចិត្តដើរផ្លូវរៀងខ្លួន។

តារាសម្ដែង Lee Si Young បានចូលប្រឡូកវិស័យសិល្បៈដំបូងក្នុងឆ្នាំ ២០០៨ និង ផ្ទុះប្រជាប្រិយភាពមានមហាជនស្គាល់ច្រើនតាមរយៈខ្សែភាពយន្តរឿង «Boys Over Flowers» និង កម្មវិធីកម្សាន្ត «We Got Married»។ រឿងភាគចុងក្រោយរបស់នាងដែលផ្ទុះល្បីខ្លាំងគឺរឿង «Sweet Home» ដែលបានចាក់បញ្ចាំងផ្សាយកាលពីឆ្នាំទៅ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ