កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ មានករណីអគ្គិភ័យកើតឡើងទៀតហើយក្នុងប្រទេសថៃ ដោយលើកនេះបានឆាបឆេះភោជនីយដ្ឋាន និង ផាប់ មួយកន្លែងនៅទីតាំងកម្សាន្តមួយនៅ Soi Soovijai-Rama 9 ផ្លូវ Rama 9 ស្រុក Bang Kapi សង្កាត់ Huai Khwang ក្រុងបាងកក។
អគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ខណៈក្រុមពន្លត់អគ្គិភ័យជាច្រើនបានដុតដៃដុតជើងជួយពន្លត់គ្នា។ តាមព័ត៌មាន Khaosod English បានបញ្ជាក់ថា ភ្លើងបានលេបត្របាក់ខូចខាតអស់ចំនួន ៦ កន្លែងក្នុងអគារទាំងមូល ដោយភ្លើងឆាបឆេះដំបូងចេញពីឃ្លាំងស្តុកតុកៅអី និង សម្ភារតុបតែងហាង។
ជាមួយគ្នានេះដែរ ក្រៅពីរងការខូចខាតធ្ងន់ធ្ងរគួរសម គឺមិនមានមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ។ តាមការស៊ើបអង្កេតបឋម ខាងអាជ្ញាធររកឃើញថា ទីតាំងអគារចម្បងនៃទីតាំងកម្សាន្តនោះ គឺមិនមានសាងសង់ភ្ជាប់គ្នាជាមួយអគារដែលរងការឆាបឆេះនេះឡើយ ប៉ុន្តែអាជ្ញាធរនៅហាមមិនទាន់ឱ្យមានការបើកដំណើរទីតាំងផ្សេងនៅក្បែរនោះទេ ដើម្បីធានាពីសុវត្ថិភាព និង រង់ចាំការត្រូតពិនិត្យរបស់អាជ្ញាធរបញ្ចប់រួចរាល់ជាមុនសិន៕