ព្រះចន្ទពេញវង់ដំបូងគេប្រចាំនិទាឃរដូវនេះ នឹងបង្ហាញខ្លួនលើផ្ទៃមេឃនៅរាត្រិថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្រៅប្រទេស) និង នៅកម្ពុជាអាចនឹងមើលឃើញដូចគ្នានៅវេលាម៉ោង ៧ និង ២២ នាទីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះបើតាមវិបសាយ Time and Date។
ព្រះចន្ទពេញវង់ពណ៌ផ្កាឈូក ឬ Full Pink Moon តាមពិតមែនមែនមានពណ៌ផ្កាឈូកដូចជាឈ្មោះនោះឡើយ។ ព្រះចន្ទពេញវង់នេះ គឺត្រូវបានគេដាក់ឈ្មោះតាមផ្កា pink phlox ដែលជាផ្ការីកលឿនជាងគេជាសញ្ញានៃការចូលមកដល់រដូវនិទាឃរដូវ៕