អ្នកផលិតមាតិកាកូរ៉េម្នាក់ ឡើងថតវីដេអូលើភ្នំភ្លើង បែរត្រូវខ្យល់បោកទម្លាក់ចូលភ្នំរហូតអស់បុណ្យទាំងវ័យក្មេង

Share This

នារីជាអ្នកផលិតមាតិកាជនជាតិកូរ៉េខាងត្បូងម្នាក់ មានចំនួនអ្នកតាមដានប្រមាណ ៩ ម៉ឺននាក់ ថ្មីៗនេះ បានធ្វើដំណើរកម្សាន្តទៅប្រទេសម៉ុងហ្គោលី ហើយក៏បានទៅឡើងលេងភ្នំភ្លើងដ៏ទាក់ទាញមួយនៅទីនោះ។

យ៉ាងណាមិញ ភាពរីករាយប្រែក្លាយជារឿងសោកសៅបំផុត ដោយខណៈពេលដែលនាងថតរូប និង វីដេអូលើកំពូលភ្នភ្លើងនោះ ក៏ស្រាប់តែត្រូវកម្លាំងខ្យល់បោកបក់ខ្លាំង បោកទម្លាក់នាងចូលជ្រលងភ្នំភ្លើងរហូតបាត់បង់ជីវិតនៅនឹងកន្លែង នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសប្រចាំប្រទេសកូរ៉េ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ។

តាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះដែរបានកើតឡើងកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ ខណៈពេលដែលអ្នកផលិតមាតិកាវ័យខ្ទង់ ២០ ឆ្នាំខាងលើ កំពុងថតរូប និង វីដេអូលេងនៅលើកំពូលភ្នំភ្លើង Uran Togoo នាខេត្ត Bulgan ភាគខាងជើងប្រទេសម៉ុងហ្គោលី។ ភ្លាមៗ ក៏ស្រាប់តែមានខ្យល់បោកបក់មកខ្លាំងធ្វើឱ្យនាងទប់លំនឹងលែងបានហើយក៏ធ្លាក់ចូលក្នុងជ្រលងភ្នំបាត់បង់ជីវិតតែម្ដង។ បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងកំពុងធ្វើការយ៉ាងជិតដិតជាមួយអាជ្ញាធរប្រទេសម៉ុងហ្គលី ដើម្បីស៊ើបអង្កេតលម្អិតលើករណីគ្រោះថ្នាក់នេះ។

គួរឱ្យដឹងថា ភ្នំភ្លើង Uran Togoo ជាភ្នំភ្លើងមួយមានកម្ពស់ប្រមាណ ១៦៨០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ភ្នំភ្លើងនេះដែរ មានមាត់ភ្នំទំហំប្រមាណ ៥០០ ទៅ ៦០០ ម៉ែត្រ និង ជម្រៅ ៥០ ទៅ ៦០ ម៉ែត្រ។ ភ្នំភ្លើងអសកម្មនេះ មានប្រព័ន្ធអេកូឡូស៊ីដ៏ទាក់ទាញ ពោរពេញដោយធម្មជាតិស្រស់បំព្រងខៀវខ្ចី អមដោយបឹងតូចៗ ធ្វើឱ្យវាក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយនៅប្រទេសម៉ុងហ្គោលី៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ជាមហាសេដ្ឋី Youtube លុយពាន់លាន តែពេលចង់ការប្រពន្ធ MrBeast បែរជារត់ទៅខ្ចីលុយម៉ែយកមករៀបការ

(វីដេអូ) ប្រញាប់របស់គេ! ទើបសម្រាលបានប៉ុន្មានខែ ហ៊ិន ច័ន្ទនីរ័ត្ន បង្ហើបចង់បានកូន ២ នាក់បន្ថែមទៀតបាត់

ធ្លាប់ឃើញតែសម្ដែង ឥលូវប្រុសសង្ហាប្រចាំ TVB ៥ រូប ចាប់ដៃគ្នាបង្កើតក្រុមចម្រៀង «Give Me Five» កំពុងផ្ទុះការគាំទ្រ

ពេជ្រ សោភា កាន់តែបង្ហាញថាមិនមានអ្វីជាប់ជំពាក់នឹង ឆឹម សក្កដា ទោះជាប់ងារជាគូដណ្ដឹង ៣ ឆ្នាំ

បង្ហាញកម្មវិធីប្រកួតចម្រៀងរ៉េប ៣ របស់កូនខ្មែរ កំពុងបំបុក និង បង្កើតធនធានតារារ៉េបនៅខ្មែរឱ្យដើរទាន់សម័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ