អ្នកគាំទ្រសោកស្ដាយ! រំលងគ្នាតែប៉ុន្មានថ្ងៃ វិស័យសិល្បៈកូរ៉េ បានបាត់បង់តារាជើងចាស់ដ៏ល្បី ២ រូប ដោយសារជំងឺស្រដៀងគ្នា

Share This

ថ្មីៗនេះ វិស័យសិល្បៈកម្សាន្តក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលដំណឹងដ៏សោកសៅផ្ទួនៗគ្នា ដោយតារាជើងចាស់ដ៏ល្បីឈ្មោះ ២ រូប លោក Jeon Yoo Sung និង លោក Kim Joo Young បានទទួលមរណភាពចាកចោលអ្នកគាំទ្រ ដោយសាររោគាពាធ។

កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ស្តេចកំប្លែងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង Jeon Yoo Sung បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ នាមន្ទីរពេទ្យ Jeonbuk National University Hospital ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ លោកតា Yoo Sung បានផ្ទុះប្រជាប្រិយភាពខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តល្បីៗដូចជា «Humor No.1» និង «Show Video Jacky»។ ការចាកចេញទៅគ្មានថ្ងៃត្រឡប់របស់លោកតា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្ដាយជាខ្លាំង និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកតាដែលបានបាត់បង់បុគ្គលដ៏ឆ្នើមមួយរូបនេះ។

រំលងផុតមិនប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មានកូរ៉េ Chosun ក៏បានចេញផ្សាយដំណឹងសោកសៅមួយទៀតថា តារាសម្ដែងជើងចាស់ Kim Joo Young ដែលល្បីក្នុងតំណែងជាតួអង្គក្នុងរឿងបុរាណៗ បានទទួលមរណភាពក្នុងវ័យ ៧៣ ឆ្នាំ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ដោយសារជំងឺរលាកសួត។ ពិធីបុណ្យសពរបស់លោកបានរៀបចំធ្វើនៅទីតាំងប្រារព្ធពិធីបុណ្យ Chung Ang University និង ធ្វើការបញ្ចុះនៅកន្លែងបញ្ចុះសព Incheon Family Park Cemetery។ គួរឱ្យដឹងថា តារាជើងចាស់ Kim Joo Young ធ្លាប់បង្ហាញវត្តមានសម្ដែងក្នុងរឿងល្បីៗជាច្រើនរបស់ទូរទស្សន៍ KBS ដូចជារឿង «Queen Myeongseong» «Dae Jo Yeong» និង «King Sejong the Great» ជាដើម៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

រាល់ថ្ងៃធ្វើការជាមួយមេខ្លាំង ឬ មេខ្សោយ សង្កេតតែប៉ុន្មានចំណុចនេះ បានចម្លើយច្បាស់ៗ

ផ្ទុះការជជែកជាថ្មីលើពាក្យ «តារា Tiktok» ស្រាប់តែ ឌីជេ កាកា ចេញមុខសុំចិត្តមហាជនឱ្យឈប់ហៅបែបនេះទៀត អាណិតដល់សិល្បកររៀមច្បងផង

ដើមអំពិលអាយុជាង ១០០ ឆ្នាំនៅខេត្តអយុធ្យា ត្រូវព្យុះបោក​បក់​ឱ្យ​រលំ​សង្កត់​លើផ្ទះពលរដ្ឋមួយខ្នង បង្កឱ្យរបួសមួយគ្រួសារ

ឃើញគេល្អមិនបាន! យាយតយ គ្រងឈុតបុរាណខ្មែរស្អាតថ្លៃថ្នូរខ្លាំង ធ្វើឱ្យផ្ទះលេខ ២ អន្ទះអន្ទែងដេកមិនស្រណុក

អ្នកមានបញ្ហាត្រចៀក ច្រមុះ បំពង់ក! ឆាប់ៗនេះនៅពេទ្យគៀនឃ្លាំង មានពេទ្យមកពីបារាំង ផ្តល់ជូនការពិនិត្យព្យាបាល និង វះកាត់គ្រប់វ័យ

ព័ត៌មានបន្ថែម

ផ្ទុះការជជែកជាថ្មីលើពាក្យ «តារា Tiktok» ស្រាប់តែ ឌីជេ កាកា ចេញមុខសុំចិត្តមហាជនឱ្យឈប់ហៅបែបនេះទៀត អាណិតដល់សិល្បកររៀមច្បងផង

ឃើញគេល្អមិនបាន! យាយតយ គ្រងឈុតបុរាណខ្មែរស្អាតថ្លៃថ្នូរខ្លាំង ធ្វើឱ្យផ្ទះលេខ ២ អន្ទះអន្ទែងដេកមិនស្រណុក

ប្រកួតចប់ជិត ១ ខែហើយ ស្រាប់តែ រ៉េត ស្រីនាថ Top 10 MUC 2025 បង្ហោះសារទម្លាយពីការប្រកួត និង លទ្ធផលខ្លួនយ៉ាងភ្ញាក់ផ្អើល

ជី ដេវីត និង ទេព បូព្រឹក្ស បង្ហាញអត្តសញ្ញាណខ្មែរយ៉ាងសមសួន ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍លំដាប់ពិភពលោកមួយ នៅអូសាកា ប្រទេសជប៉ុន

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រជាកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងលុកលុយទីផ្សារសិល្បៈ

វីដេអូ) សំងំៗ! បវរកញ្ញា សៃហ្វុន ទិញផ្ទះលម្ហែមួយដ៏ប្រណីតទុកសម្រាកលេងលើភ្នំបូកគោ ជាទ្រព្យសន្សំទុកទាន់ខ្លួននៅក្មេង

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ កាន់តែទាក់ទាញ ក្ដោបទីផ្សារមិនថមថយទេ

ចៃដន្យខ្លាំង! ស្វាមីអ្នកនាង ស្វែង សុជាតា និង អ្នកនាង កាតុ មុខមាត់ស្រដៀងគ្នា សូម្បី នាយព្រែក ក៏ឱ្យរៀមច្បងស្រីទាំងពីរជួយបកស្រាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ