អ្នកគាំទ្រភ្ញាក់ផ្អើល! លី លានជា ទម្លាយថាលោកកើតមានជំងឺផ្លូវចិត្ត និង សង្ស័យថាខ្លួនកើតអូទីហ្សឹមទៀត

Share This

ជាកំពូលតារាក្បាច់គុនបុរាណចិនដ៏ល្បីល្បាញម្នាក់ ដឺលធ្លាប់តែបង្ហាញភាពរឹងមាំស្វាហាប់ឱ្យទស្សនិកជនអ្នកគាំទ្របានឃើញ តែធាតុពិតទៅ តារាសម្ដែងជើងចាស់ Jet Li (លី លានជា) ក៏មានចំណុចទន់ខ្សោយដែលខ្លួនឯងកំពុងប្រឈមមុខផងដែរ។

តាមការទម្លាយ លោក លី លានជា លោកបានរៀបរាប់ថា ការទទួលបានចំណាប់អារម្មណ៍ និង សម្ពាធពីសាធារណជន បានធ្វើឱ្យលោកបាត់បង់ភាពជាខ្លួនឯងពិតប្រាកដ ជាពិសេសនៅពេលលោកត្រូវហោមព័ទ្ធដោយអ្នកគាំទ្រ។

ជុំវិញនឹងជំងឺអូទីហ្សឹម បើទោះជាលោកមិននិយាយលម្អិតថាចំណុចអ្វីដែលធ្វើឱ្យលោកជឿថាខ្លួនឯងកើតមានជំងឺអូទីហ្សឹមកម្រិតស្រាល តែលោកចាប់អារម្មណ៍ខ្លួនឯងកើតមានជំងឺខ្លាចសង្គម (social anxiety) ក្រោយមានអារម្មណ៍រំជួលចិត្តខណៈពេលធ្វើការចុះហត្ថលេខា។ លោកបានរៀបរាប់ថា៖ <<យើងចុះហត្ថលេខាឱ្យមនុស្ស ៥០ នាក់ដំបូង តែមនុស្ស ១០ នាក់បន្ទាប់មិនបានទទួលហត្ថលេខាគឺមិនសប្បាយចិត្តឡើយ>>

លោក Jet Li ក៏បានទម្លាយទៀតថា ធ្វើជាអត្តពលិកគឺងាយស្រួលជាងធ្វើជាតារាសម្ដែង។ មុនក្លាយជាតារាសម្ដែង លោកគឺជាជើងឯកកីឡា wushu ឈ្នះពានរង្វាន់ជាតិ ៥ ដង មុនចូលនិវត្តន៍ក្នុងឆ្នាំ ១៩៧៩។ លោកបាននិយាយថា ពេលធ្វើជាអត្តពលិក យើងគិតតែធ្វើឱ្យល្អពេលប្រកួត ហើយអាចរស់នៅជីវិតជាខ្លួនឯងទៀត បើតារាសម្ដែងវិញគឺត្រូវពាក់ម៉ាស់សូម្បីតែមិននៅកន្លែងថតក៏ដោយ។

លោកបន្ថែមទៀតថា លោកគឺពិតជាមិនចូលចិត្តការសម្ភាសជាមួយអ្នកកាសែត និង ទៅកន្លែងដែលមានមនុស្សកកកុញឡើយ។ <<និយាយរួមទៅ បើកន្លែងណាកកកុញ ហើយមិនមែនទៅថថតរឿង គឺខ្ញុំមិនទៅឡើយ។ ដូច្នេះ ខ្ញុំគិតថាជំងឺអូទីហ្សឹមរបស់ខ្ញុំគឺមិនធម្មតាទេ>> លោក Jet Li ទម្លាយ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ Jet Li គឺមិនសូវមានអារម្មណ៍ភ័យខ្លាចពេលនៅទីសាធារណៈដូចមុន ហើយថ្មីៗនេះលោកក៏អាចរីករាយអង្គុយផឹកកាហ្វេជាមួយកូនស្រីនៅហាងកាហ្វេនៅសៀងហៃផងដែរ។

ជាមួយគ្នានោះដែរ លោកក៏អរគុណដល់សកម្មភាពសប្បុរសធម៌របស់លោកដែលជួយលោកឱ្យគេចចេញណីការផ្ដាច់ខ្លួនពីគេ និងជួយឱ្យលោកអាចធ្វើការទំនាក់ទំនងជាមួយអ្នកដទៃដែរ៕

ប្រភព៖ 8days

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ប្តីប្រើថ្នាំព្យាបាលសក់ជ្រុះ ប្រើយូរៗអាអូនតូចធ្វើការលែងកើត ទំហំក៏ប្រែប្រួល ចុងក្រោយប្រពន្ធសុំរាប់អានជាមិត្ត

ភ្ជាប់ពាក្យរួចស្ងាត់ជាង ២ ឆ្នាំ ពេជ្រ សោភា បែរឆ្លើយប្រាប់អ្នកគាំទ្រថា អាយុកាន់តែច្រើនកាន់តែចង់នៅម្នាក់ឯង

ការសិក្សាថ្មី ៖ ការទៅមើល concert រាល់ ២ សប្ដាហ៍ម្ដងអាចធ្វើឱ្យកើនអាយុ សូម្បីតែបណ្ដើរឆ្កែដើរលេងក៏ជួយឱ្យអាយុវែងដែរ

មិនធម្មតា! Drag Queen ៤ រូប ល្បីពូកែសម្តែង ក្បាច់រាំអ៊េម បញ្ចេញសមត្ថភាពម្តងៗ អ្នកគាំទ្រហ៊ោពេញចិត្តខ្លាំង

មេដឹកនាំល្អ តែងមានកូនចៅពូកែៗនៅជិត! ដូច្នេះបើជ្រើសរើសមនុស្សជំនិត ត្រូវផ្តោតលើលក្ខណៈសម្បត្តិទាំងនេះ

ព័ត៌មានបន្ថែម

ភ្ជាប់ពាក្យរួចស្ងាត់ជាង ២ ឆ្នាំ ពេជ្រ សោភា បែរឆ្លើយប្រាប់អ្នកគាំទ្រថា អាយុកាន់តែច្រើនកាន់តែចង់នៅម្នាក់ឯង

មិនធម្មតា! Drag Queen ៤ រូប ល្បីពូកែសម្តែង ក្បាច់រាំអ៊េម បញ្ចេញសមត្ថភាពម្តងៗ អ្នកគាំទ្រហ៊ោពេញចិត្តខ្លាំង

គ្រងតំណែងលំដាប់រងទី ១ MCC ប៉ុន្មានខែ! សុខៗ ប៊ី សុធារី លុបឈ្មោះតំណែងលើហ្វេសប៊ុកចោល រួចបង្ហើបពីដំណឹងថ្មីមួយ

ខាត់ សួស្តី និយាយយ៉ាងស្រណោះ ក្រោយបាត់បង់ ណាឃីម សមាជិកក្នុងវង់តន្ត្រីបុរាណ ត្រឹមមួយប៉ប្រិចភ្នែក

ព្រះអើយ! តារាម៉ូដែលស្រស់សោភាម្នាក់ ត្រូវមិត្តប្រុសសំ-/ឡេះក្នុងស្ថានភាពគួរឱ្យអាសូរបំផុត នៅវ័យ ២៩ ឆ្នាំ

សពសិល្បករបុរាណ ណាឃីម នឹងដឹកបញ្ជូនទៅស្រុកកំណើត​ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី

សោកស្ដាយ! មុននេះបន្តិច ទទួលដំណឹងថា សិល្បករបុរាណ ណាឃីម បានទទួលមរណភាពហើយ

ស្អាតខ្លាំងដូចក្នុងរឿងព្រេងនិទាន! ពិធីមង្គលការតារាចម្រៀង Huang Zitao និង កូនក្រមុំ រៀបចំធំដុំ ប្រណីតទាក់ភ្នែកបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ