អ្នកគាំទ្រផ្ទុះការបារម្ភខ្លាំង ខណៈឃើញ Justin Bieber មានអាការប្លែកមិនប្រក្រតី ដូចកំពុងមានជំ-ងឺផ្លូ-វចិ-ត្តធ្ងន់ធ្ងរ

Share This

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Page Six បានចេញផ្សាយពីតារាចម្រៀង Justin Bieber ដែលថ្មីៗនេះកាន់តែបង្ហាញពីភាពមិនប្រក្រតីផ្នែកផ្លូវអារម្មណ៍ បណ្ដាលឱ្យអ្នកគាំទ្រជាច្រើនមានការបារម្ភជាខ្លាំង។ ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ Justin Bieber បានបង្ហោះរូបជាថ្មីដែលហាក់ដូចបង្ហាញដំរួយថាលោកកំពុងស្ថិតក្នុងទំនាក់ទំនងដ៏ toxic មួយ។ ការបង្ហោះនោះដែរគឺជារូប selfie ចំនួន ២ សន្លឹកដែលមានពណ៌ខ្មៅព្រាលៗ អមដោយពាក្យពេចន៍ខាងក្រោមថា៖ «ហត់នឿយនឹងទំនាក់ទំនងបែបទិញ-ដូរ។ ប្រសិនបើខ្ញុំត្រូវធ្វើអ្វីមួយទើបទទួលបានការស្រឡាញ់ នោះវាមិនមែនជាការស្រឡាញ់ពិតប្រាកដនោះឡើយ»

ការបង្ហោះនេះដែរបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការបារម្ភខ្លាំង ដោយពួកគេជឿថា Justin កំពុងតែបង្ហាញពីការសុំជំនួយ។ វាមើលទៅដូចមាននរណាម្នាក់ទាញផលប្រយោជន៍ពីលោក បោកប្រាស់ទំនុកចិត្តលោក ហើយលោកកំពុងតែឈឺចាប់ខ្លាំងពេលរកឃើញថាមនុស្សនោះមិនស្មោះត្រង់នឹងលោក។ បន្ថែមពីនេះ មហាជនក៏រកឃើញទៀតថា Justin Bieber បានធ្វើការបង្ហោះរូបលើ IG ទាំងយប់ទាំងថ្ងៃឥតសម្រាកឡើយមួយរយៈថ្មីៗនេះ បើទោះជាមានមហាជនណែនាំឱ្យលោកសម្រាកចាកឆ្ងាយពីបណ្ដាញសង្គមក៏ដោយ។

គួរឱ្យដឹងថា នៅមួយថ្ងៃមុន Justin Bieber ក៏បានធ្វើការបង្ហោះរូបភាព selfies មួយចំនួនផងដែរ ដែលជារូបលោកបញ្ចេញទឹកមុខប្លែកៗដាក់មុខកញ្ចក់។ រូបភាពដែលបង្ហាញឱ្យឃើញពីស្ថានភាពមិននឹងនររបស់លោកនេះហើយបានធ្វើឱ្យគ្រប់គ្នាសង្ស័យថា លោកកំពុងតែញៀនថ្នាំខ្លាំងរហូតលែងមានសតិប្រុងប្រយ័ត្នគិតគូរ។

ស្ថានភាពបែបនេះហើយ គឺធ្វើឱ្យអ្នកគាំទ្រជាច្រើនប្រកាសសុំឱ្យក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកជួយលោកផង ព្រោះពួកគេជឿថា Justin កំពុងតែមានបញ្ហាប្រឈមមុខនឹងផ្លូវចិត្តខ្លាំងតែម្នាក់ឯង ខួរក្បាលប្រមូលផ្ដុំទៅដោយរឿងអវិជ្ជមានប្រៀបដូចជាតារាចម្រៀង Liam Payne ឬ Britney Spears។ ដូច្នេះហើយ Justin គឺកំពុងត្រូវការការជួយបន្ទាន់តាមដែលអាចធ្វើបានមុនពេលគ្រប់យ៉ាងយឺតពេលអស់៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

លើកនេះ មាស សុខសោភា ចេញវីដេអូបញ្ជាក់ច្បាស់លាស់ ពាក់ព័ន្ធនឹងពាក្យប្រ-មា-ថថានាងយកប្ដីគេ ឬតាសក់សភ្នំត្បែង យកប្រពន្ធគេ

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

អាណិតតែ HR ទេ! ដើមហេតុ ៣ យ៉ាង ធ្វើឱ្យបុគ្គលិកតាំងខ្លួនជាស្នំ ជាអាមាត្យ បង្កើតល្បិចកាច់គ្នាដូចជម្លោះក្នុងវាំងដំណាក់ក្រោយ

ព័ត៌មានបន្ថែម

លើកនេះ មាស សុខសោភា ចេញវីដេអូបញ្ជាក់ច្បាស់លាស់ ពាក់ព័ន្ធនឹងពាក្យប្រ-មា-ថថានាងយកប្ដីគេ ឬតាសក់សភ្នំត្បែង យកប្រពន្ធគេ

កំពុងក្ដៅគគុកនៅចិន! តារាប្រុស Xu Kai តួហ្វូហឹង ក្នុងរឿងជម្លោះដំណាក់យ៉ានស៊ី ត្រូវមិត្តស្រីបកអាក្រាតខ្ទេចរឿងលួចផិ/តក្បត់

ក្ដាប់ឱកាសជាគ្រូបង្វឹកកម្មវិធីប្រកួតរ៉េបលើកដំបូង ប្រុសឡា ចង់ឃើញនារីៗចូលប្រឡងឱ្យច្រើន ព្រោះហេតុផលមួយ

(វីដេអូ) ទើបអាយុ ៤ ឆ្នាំសោះ! កូនស្រីបណ្ដូលចិត្ត ឌី សូនិត្តា មានគំនិតបបួលម្ដាយធ្វើជំនួញ ចង់ក្លាយជាថៅកែស្រីតូចបាត់ទៅហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

(វីដេអូ) លើកនេះ វ៉ាង ស្រីណូ បង្ហាញឈ្មោះហាងពេជ្រចំៗ ខណៈម្ចាស់ប្រមូលលុយរត់ចោលស្រុកបាត់ តែហាងពេជ្រនៅបើកទ្វារធម្មតា គ្រាន់តែមិនទិញគ្រឿងចូលវិញ

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

(វីដេអូ) នឹកឃើញឡើងវិញ! ជូរី ល្អហួស នៅតែមានមោទកភាពខ្លាំង ព្រោះធ្លាប់បំបាក់បវរកញ្ញាថៃឱ្យចាញ់ក្រោមសមត្ថភាពនាង នៅលើទឹកដីថៃផ្ទាល់

ស្វែងរកព័ត៌មាន​ ឬវីដេអូ