អ្នកគាំទ្រក្ដៅឆេវ រិះគន់ផាំងៗលើសង្សារ Selena ក្រោយលោកបំបាក់មុខនាងជាសាធារណៈ ដើម្បីយកតែមខ្លួនឯង

Share This

ថ្មីៗនេះ អ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងស្រី Selena Gomez បាននាំគ្នាផ្ទុះកំហឹង និង រិះគន់មិនសំចៃមាត់ទៅលើលោក Benny Blanco ដែលជាសង្សាររបស់នាង ក្រោយរូបលោកបានបំបាក់មុខនាងជាសាធារណៈក្នុងកិច្ចសម្ភាសមួយដោយលោកបានសារភាពក្ដែងៗថា Selena ជាអ្នកសុំលោកទាក់ទងគ្នាមុន។

ជាក់ស្ដែង កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ អំឡុងពេលបង្ហាញខ្លួនធ្វើកិច្ចសម្ភាសជាមួយ Youtuber ល្បីឈ្មោះ Kai Cenat លោក Benny Blanco ដែលមានឈ្មោះពិតថា Benjamin Joseph Levin បាននិយាយរៀបរាប់ពីការណាត់ជួបគ្នាដំបូងជាមួយតារាចម្រៀងស្រី Selena Gomez មុននឹងឈានដល់ការទាក់ទងស្នេហាគ្នាជាផ្លូវការ។

ក្នុងកិច្ចសម្ភាសនោះ លោក Benny Blanco បាននិយាយរៀបរាប់ថា៖ «ថ្ងៃណាត់ជួបគ្នាលើកដំបូងរបស់យើងគឺគិតថាយើងសុំគ្នាទាក់ទងទៅវិញទៅមក ប៉ុន្តែនាងគឺជាអ្នកសុំខ្ញុំមុន វាពិតជាភ្ញាក់ផ្អើលមែនទែន។ នាងស្រាប់តែមកសុំទាក់ទងខ្ញុំ វាដូចថាយើងកំពុងជជែកគ្នាសុខៗ ហើយនាងក៏ចាប់ផ្ដើមនិយាយថា «តើលោកចង់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាទេ?» ហើយខ្ញុំក៏ព្រមទៅញ៉ាំអាហារពេលល្ងាចជាមួយនាង។ ខ្ញុំជាមិត្តភក្តិនឹងនាងរាប់ឆ្នាំហើយ យើងជាមិត្តនឹងគ្នាប្រហែលជាង ១០ ឆ្នាំ អាចថា ១៥ ឆ្នាំ។ ខ្ញុំជួបនាងតាំងពីនាងនៅក្មេងម្ល៉េះ»

លោកបានរៀបរាប់ទៀតថា៖ «…ខ្ញុំមិនបានចាប់អារម្មណ៍ឡើយថានេះជាការណាត់ជួបគ្នាដំបូងរបស់ពួកយើង ទើបក្រោយពេលនាងនិយាយថា៖ «ខ្ញុំគួរតែស្លៀកពាក់ខុសប្លែកពីនេះក្នុងថ្ងៃណាត់ជួបបែបនេះ» ហើយខ្ញុំក៏ភ្ញាក់ថា «ហ្ហាក ថាមិច? ពួកយើងកំពុង date គ្នា? ខ្ញុំអត់ដឹងខ្យល់អីសោះតែម្ដង។ ក្រោយមក នាងក៏បានចាកចេញទៅមុនព្រោះនាងត្រូវទៅកន្លែងផ្សេងទៀតដើម្បីថតវីដេអូនៅថ្ងៃបន្ទាប់។ ២ ថ្ងៃក្រោយ ពួកយើងក៏បានដើរលេងជាមួយគ្នា។ ខ្ញុំក៏គិតថា «អូ! នាងចូលចិត្តខ្ញុំហើយ» បន្ទាប់មកខ្ញុំក៏ថើបនាង ហើយទំនាក់ទំនងយើងក៏ចាប់ផ្ដើមតាំងពីពេលនោះមក»

បើទោះជាស្ដាប់ដំបូងទៅវាជាការសារភាពស្នេហាឱ្យគ្នាដ៏ផ្អែមល្ហែម ប៉ុន្តែអ្នកគាំទ្ររបស់តារាចម្រៀង Selena ឯណោះវិញមិនគិតបែបនោះឡើយដោយពួកគេបែរជាកើតការមិនពេញចិត្តទៅវិញ ព្រោះថាសម្ដីដែល Benny Blanco និយាយរៀបរាប់ចេញទៅនោះ វាហាក់បំបាក់មុខ Selena។ ជាក់ស្ដែង អ្នកខ្លះបានលើកឡើងថា៖ «គាត់ចូលចិត្តបំបាក់មុខនាងណាស់» «ហេតុអីគាត់ត្រូវប្រាប់គេគ្រប់គ្នាពីរឿងនេះ» «គាត់បញ្ឈប់ការបំបាក់មុខនាងបែបនេះបាននៅ» «Selena គាត់កំពុងតែបំបាក់មុខនាងហើយ»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ប្លែកណាស់! នៅជប៉ុន តុក្កតាជាង ៥ ម៉ឺន ត្រូវម្ចាស់យកមកទុកក្នុងវត្តមួយហើយធ្វើបុណ្យស/ពឱ្យរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យ

ព័ត៌មានបន្ថែម

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

អាយុ ៣០ ក្រាស់សម្រស់នៅតែខ្ញង់ តែ សុខ ពិសី បែរផុសសារមួយ អ្នកគាំទ្រអានហើយមិនស្រួលចិត្តសោះ

មិនឃើញគិតគូរចូលបវរកញ្ញាជាថ្មី! ហង្ស សុរិយ៉ាន់ សំងំថែសម្រស់ឡើងប្លែក ហាត់ប្រាណយករាងកាន់តែស្អាត

តារាចម្រៀងស្រីវ័យក្មេង ៥ រូប ក្ដោបបានទីផ្សារកាន់តែខ្លាំង ត្រូវប៉ាន់ទាំងស្នាដៃចម្រៀង ទាំងឆាកតន្រ្តីឯកជន

ចាំបានអត់? ម្ចាស់បទ «បេះដូងប្រមឹក» អ៊ុង វល្ខណ៍ទេវី កំពុងបំពេញតួនាទីនៅក្រសួងមួយ ក្រោយបាត់ឈឹងពីសិល្បៈ

ឈឺចាប់ពេក ឆន សុវណ្ណារាជ ប្រកាសឈប់ច្រៀងចម្រៀងប៉ុន្មានបទនេះទៀត ព្រោះជាបទយកតាមលំនាំចម្រៀងចោរសៀម

ល្បីប្រុសៗក្រុម Monsters26 សុទ្ធតែសង្ហាៗ មានទីផ្សារលំដាប់អន្តរជាតិ យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ផ្ទុះចចាមអារ៉ាមថាតារាប្រុស Kris Wu បាត់បង់ជីវិតនៅក្នុងគុក ពេលនេះប៉ូលិសនៅចិនចេញបញ្ជាក់ការពិតហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ