អ្នកគាំទ្រកាន់តែសង្ស័យថា ចំណងប្ដីប្រពន្ធតារាស្រី Myolie Wu រង្គោះរង្គើ ខណៈមិនឃើញនាងចេញមុខប្រតិកម្មជុំវិញរឿងធ្លាយរូបថតប្ដីឱបថើបស្រីក្នុងក្លឹប

Share This

ថ្មីៗនេះ អ្នកជំនួញ Philip Lee ដែលត្រូវជាស្វាមីរបស់តារាសម្ដែងស្រី Myolie Wu កំពុងពាក់ព័ន្ធរុំខ្លួននឹងរឿងអាស្រូវផិតក្បត់ប្រពន្ធ ក្រោយកម្រងរូបភាពជាច្រើនរបស់លោកឱបថើបមនុស្សស្រីជាច្រើននៅក្នុងក្លឹបត្រូវបានបែកធ្លាចែកចាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន។

ក្រោយរងការសង្ស័យពីសំណាក់មហាជនថាលោកលួចផិតក្បត់ប្រពន្ធ មុនទុកឱ្យសៅហ្មងយូរ លោក Philip Lee ក៏បានចេញមុខមកធ្វើការបដិសេធភ្លាមៗផងដែរ ដោយលោកលើកឡើងថាចំណងអាពាហ៍ពិពាហ៍របស់លោកគឺនៅតែមានក្ដីសុខដូចដើម ហើយការឱបថើបមនុស្សស្រីពេលនោះគឺគ្រាន់តែជាការបង្ហាញភាពស្និទ្ធស្នាលប៉ុណ្ណោះ។ តាមរយៈការបង្ហោះបកស្រាយ លោក Philip បានរៀបរាប់ថា៖ «ភ្ញាក់ឡើង ថ្ងៃនេះអាកាសធាតុល្អណាស់ ឱ្យខ្ញុំឱបក្រុមគ្រួសារខ្ញុំ មិត្តភក្តិ និង មិត្តរួមការងារខ្ញុំ។ ខ្ញុំចង់ផ្ដល់ការឱបដ៏កក់ក្ដៅមួយដោយមិនគិតពីភេទអ្វីឡើយដូចដែលអ្វីខ្ញុំបានធ្វើនៅពិធីជប់លៀងខួបកំណើតខ្ញុំក្នុងក្លឹបកាលពីពេលថ្មីៗកន្លងទៅនេះ។ បើសិនខ្ញុំរៀបចំធ្វើខួបម្ដងទៀត ខ្ញុំនឹងនៅតែបង្ហាញភាពស្និទ្ធស្នាលបែបនោះដដែល។ គ្រប់គ្នាដឹងថា ខ្ញុំជាមនុស្សចូលចិត្តឱបគេ និង ឱ្យគេឱប ហើយខ្ញុំគិតថាអ្នកដែលចែកចាយព័ត៌មានមិនពិតពីខ្ញុំ និង គ្រួសារខ្ញុំគឺសុទ្ធជាអ្នកដែលត្រូវការឱ្យគេឱបខ្លាំងបំផុតនៅពេលនេះ។ គឺមានតែប៉ុណ្ណឹងទេ សុខសប្បាយអ្នកទាំងអស់គ្នា»

ការឆ្លើយតបរបស់លោក Philip នេះដែរបានធ្វើឱ្យមានផ្ទុះវែកញែកយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសចិន។ មនុស្សជាច្រើនគឺមិនជឿការបកស្រាយរបស់លោកឡើយ ដោយពួកគេគិតថាអ្នកជំនួញរូបនេះបាននិយាយយកលេសឱ្យរឿងអាស្រូវលោកឱបថើបស្រីសាបរលាបទៅវិញ។

ដោយឡែក ងាកទៅតារាសម្ដែងស្រី Myolie Wu វិញ បើទោះជាស្វាមីចេញមុខមកបដិសេធជាសាធារណៈបែបនេះក្ដី តែនាងគឺមិនមានឃើញបង្ហាញប្រតិកម្មជុំវិញរឿងនេះ ឬក៏និយាយការពារប្ដីអ្វីឡើយទាំងដែលប្ដីកំពុងរងការរិះគន់ដូចទឹកបាក់ទំនប់បែបនេះ។ ភាពស្ងៀមស្ងាត់ដ៏ចម្លែកពីសំណាក់តារាសម្ដែងស្រីរូបនេះហើយ កាន់តែធ្វើឱ្យមហាជនជាច្រើនជឿជាក់ថា ចំណងអាពាហ៍ពិពាហ៍រវាងនាង និង ស្វាមីគឺកំពុងតែមានបញ្ហាពិតប្រាកដមែន៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

ស្មោកគ្រោកគ្មានភាពជាមនុស្សសោះ! ស្ដាប់ដំណើររឿង យុវតីខ្មែរ ត្រូវទាហានឈុតខ្មៅថៃបំពា-នបូក ប្រើល្បិចឆ្លៀតឱកាសមិនសមជាមនុស្ស

នៅចិន! ចៅអធិការវត្តសៅលីញម្នាក់ បែកធ្លាយរឿងអាស្រូវបារាជិក សង្ស័យដល់ថ្នាក់មានកូន និង កិបកេងលុយវត្តដាក់ហោប៉ៅ

ព័ត៌មានបន្ថែម

អាយុទើប ៥ ឆ្នាំសោះ! ជេននី កូនស្រីច្បង សួស វីសារ ចេះគិតគូរពីក្ដីស្រមៃ ចង់ចូលប្រកួតបវរកញ្ញាមួយពេលធំឡើង

សារព័ត៌មានថៃ ឡាំប៉ាមិនសុខចិត្ត ថា ជូរី ល្អហួស និយាយចោទប្រកាន់ថៃរំ-លោ-ភកិច្ចព្រមព្រៀងសន្តិភាព លើឆាកប្រកួត MTC 2025

ល្បីរឿងបាញ់លុយ ១ ម៉ឺនរៀល ផ្សងសំណាងយកឡាន! សេង មង្គល ផុសសារផ្ទួនៗថាសេដ្ឋកិច្ចកំពុងយ៉ាប់ ឱ្យអ្នកបាញ់លុយគួរពិចារណា

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

មុនដណ្តើមបានមកុដ Miss Teen Cambodia 2025 មួយថ្ងៃ ល្អហួស ឆ្លើយយ៉ាងលះទៅកាន់អ្នកប្រើពាក្យថា ឈ្នះព្រោះទឹកលុយ

អបអរ! គណៈកម្មការ MasterChef ជេស៊ីកា ប្រកាសដំណឹងល្អ កំពុងពពោះកូនដំបូងហើយ

ក្ដាប់បានឱកាសតំណាងជាតិជាថ្មី! ជូរី ល្អហួស ទើបដណ្ដើមបានមកុដថ្មី Miss Teen Cambodia 2025

អ្នកគាំទ្របង្ហាញការបារម្ភ! តួឯករឿង «ព្រលឹងបិសាចក្រមុំ» ពេជ្រ វលក្ខណ៍ កំពុងមានជំងឺកាចសា-ហា-វជាថ្មី

ស្វែងរកព័ត៌មាន​ ឬវីដេអូ