អុញនុះ! Jay-Z ស្វាមី Beyoncé កំពុងជាប់ចោទថាចូលដៃគ្នាជាមួយ Diddy បំពា.-នលើក្មេងស្រីមិនទាន់គ្រប់អាយុ

Share This

កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ សារព័ត៌មាន NBC News បានចេញផ្សាយថា តារារ៉េប Jay-Z ដែលត្រូវជាស្វាមីរបស់កំពូលតារាចម្រៀង Beyoncé កំពុងរងការចោទប្រកាន់លើករណីរំលោភបំពានលើក្មេងស្រីអាយុត្រឹម ១៣ ឆ្នាំ ជាមួយនឹងតារារ៉េប Diddy កាលពីឆ្នាំ ២០០០។ ពាក្យបណ្ដឹងដើមត្រូវបានដាក់នៅតុលាការ Southern District Court of New York សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅដោយពេលនោះមានតែ Diddy ម្នាក់ប៉ុណ្ណោះជាចុងចោទ។ យ៉ាងណាមិញ ពាក្យបណ្ដឹងថ្មីបានធ្វើឡើងកាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ (ពេលវេលាក្នុងតំបន់) ដោយបន្ថែមឈ្មោះចុងចោទម្នាក់ទៀតគឺជាតារារ៉េប Jay-Z នេះឯង។

ដើមបណ្ដឹងដែលមិនបញ្ចេញឈ្មោះដោយត្រូវបានគេហៅក្រៅថា Jane Doe បាននិយាយថា ករណីបំពាននោះបានកើតឡើងក្រោយរូបនាងត្រូវបានគេនាំទៅកម្មវិធីជប់លៀងមួយក្រោយបញ្ចប់កម្មវិធីពានរង្វាន់ MTV Video Music Awards។ តាមការបញ្ជាក់របស់នាងបានឱ្យដឹងថា នាងត្រូវបានអ្នកបើកឡានឱ្យ Diddy ចូលមកហៅនាងទៅចូលរួមពិធីជប់លៀងនោះ  ដោយក្រោយមក នាងក៏ត្រូវបានគេដឹកចូលទៅក្នុងផ្ទះពណ៌សមួយដែលមានច្រកចូលរាងជាអក្សរ U។ មុនចូលទៅក្នុង នាងក៏ត្រូវស៊ីញ៉េលើក្រដាសព្រមព្រៀងមួយរបស់ពិធីជប់លៀងដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន រួមទាំងមានការប្រើប្រាស់កញ្ឆា និង កូកាអ៊ីនទៀត។

តាមការរៀបរាប់របស់ Jane Doe ដែលជាជនរងគ្រោះបានឱ្យដឹងថា៖ «មិត្តខ្ញុំម្នាក់បានបើកឡានជូនខ្ញុំទៅកម្មវិធីពានរង្វាន់ដែលធ្វើឡើងនៅ Radio City Music Hall។ ខ្ញុំអត់មានសំបុត្រទេ ដូច្នេះហើយខ្ញុំបានព្យាយាមសួរគេជុំវិញហ្នឹងដើម្បីបានចូលទៅក្នុងកម្មវិធីពានរង្វាន់នោះ ឬក៏ពិធីជប់លៀងក្រោយនោះក៏បាន។ ពេលនោះហើយក៏មានអ្នកបើកឡានម្នាក់ដែលអះអាងថាគាត់ធ្វើការឱ្យ Diddy បានមកហៅខ្ញុំឱ្យទៅចូលរួមកម្មវិធីជប់លៀងដែលរៀបចំឡើងដោយតារារ៉េបរូបនោះផ្ទាល់។ ខ្ញុំមិនដឹងសោះឡើយថា ខ្ញុំតាមពិតជាសត្វដែលគេកំពុងប្រមាញ់សោះ»

Jane Doe បានទម្លាយឱ្យដឹងទៀតថា នាងត្រូវបានគេបំបុកឱ្យផឹកគ្រឿងស្រវឹងរហូតធ្វើឱ្យនាងមានអារម្មណ៍វិលមុខ ហើយក៏ត្រូវគេនាំយកទៅបន្ទប់ដាច់ដោយឡែកមួយ។ ក្រោយមក នាងក៏ឃើញ Diddy មកជាមួយតារា ២ នាក់ផ្សេងទៀតដោយម្នាក់ជា Jay-Z និង ម្នាក់ទៀតជាតារាស្រី បានចូលក្នុងបន្ទប់នោះជាមួយខ្សែភ្នែកដ៏អាក្រក់ និង បង្ខំនាងឱ្យធ្វើសកម្មភាពផ្លូវភេទ។ Diddy និង Jay-Z ត្រូវចោទថាជាអ្នកប្រព្រឹត្តបំពានលើជនរងគ្រោះ ខណៈតារាស្រីដែលមិនបញ្ចេញឈ្មោះនោះ នៅឈរមើលគេធ្វើសកម្មភាព។

ក្រោយពាក្យបណ្ដឹងចោទប្រកាន់បានផ្ទុះផ្អើលឡើង មិនយូរប៉ុន្មាន តារារ៉េប Jay-Z ក៏បានចេញមុខមកបដិសេធលើការចោទប្រកាន់នោះតាមរយៈគណនីបណ្ដាញសង្គម X របស់ក្រុមហ៊ុនរបស់លោក Roc Nation។ លោកបានរិះគន់លើលោក Tony Buzbee ដែលជាមេធាវីរបស់ជនរងគ្រោះថា ពាក្យបណ្ដឹងនោះគឺធ្វើឡើងក្នុងបំណងចង់ជំរិតលោក។

លោកបានរៀបរាប់ថា៖ «ខ្ញុំនឹងមិនឱ្យលុយអ្នកសូម្បីមួយសេនឡើយព្រោះតែការចោទប្រកាន់របស់អ្នកទាំងប៉ុន្មានគឺជារឿងមិនពិតទាំងអស់។ ក្នុងនាមជាបុគ្គលសាធារណៈម្នាក់ ខ្ញុំត្រូវតែចេញមុខមកនិយាយពីបញ្ហានេះ ចេញមកលាតត្រដាងបកអាក្រាតទង្វើភូតកុហករបស់អ្នក។ ការចោទប្រកាន់របស់អ្នកដែលដាក់កម្រិតមកលើខ្ញុំនេះគឺវាសាហាវណាស់ ដែលខ្ញុំអង្វរឱ្យអ្នកទៅដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌទៅ កុំដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីដូចដែលអ្នកកំពុងដាក់នេះអី។ អ្នកដែលប្រព្រឹត្តទង្វើបែបនេះលើអនីតិជនគួរតែត្រូវជាប់គុកមិនអ៊ីចឹងអី? ជនរងគ្រោះគួរតែទទួលបានយុត្តិធម៌ប្រសិនបើការពិតដូចអ្វីដែលបានចោទប្រកាន់នោះមែន»

គួរឱ្យដឹងដែរថា ចំពោះការប្រតិកម្មតបរបស់តារារ៉េប Jay-Z នេះ ខាងមេធាវីលោក Tony Buzbee នៅមិនទាន់ចេញមុខឆ្លើយតបនៅឡើយទេ៕

ប្រភព៖ Kenh14

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សង្ខារមិនទៀង! កំពុងដេកលក់ស្កប់ស្កល់ក្នុងផ្ទះសោះ ស្រាប់តែថ្មភ្នំប៉ុនណាណី ធ្លា./ក់សង្គ្រុបលើផ្ទះ ស្លា-/ ប់របួសមនុស្ស ៥ នាក់

ផលិតផល ៤ មុខរបស់ Love Riya រកឃើញមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត បង្កផលប៉ះពាល់ដល់សុខភាពខ្លាំង

ទើបអាយុ ១៦ ឆ្នាំសោះក្លាយជាម៉ែ យ៉ែម ចេះល្បួងមិត្តភក្តិឱ្យទៅលក់សេ-វា-កម្មតាំងពីថ្នាក់ទី ៧ រួចកេងប្រវ័ញ្ចហូតយកកុំមីស្យុង

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ព័ត៌មានបន្ថែម

សំងំៗ! សុគន្ធ និសា ចាយដើមទុន បើកហាងមើលថែសត្វចិញ្ចឹម បន្ថែមលើមុខជំនួញមានស្អេកស្កះពេញដៃ

ទៅប្រកួតទាំងមិនសូវមានអ្នកគាំទ្រដឹង តែបុរសឯក កាវីន និង លីហេង ដណ្ដើមបានជ័យលាភីអន្តរជាតិជូនមាតុភូមិ យ៉ាងមានកិត្តិយស

ឆ្នាំនេះលេងធំបន្តិច! ស៊ុក សុភា និង ភរិយា អញ្ជើញសិល្បករពីកម្ពុជា ៣ រូប ទៅច្រៀងក្នុងកម្មវិធីជប់លៀងខួបកំណើតអាយុ ១៨ ឆ្នាំរបស់កូនប្រុសច្បង

យប់មិញ! ក្រុមតារាចម្រៀងកូរ៉េ NCHIVE ត្រលប់ទៅកូរ៉េវិញទាំងស្នាមញញឹម និង កក់ក្ដៅ ក្រោយស្នាក់នៅកម្ពុជាបំពេញបេសកកម្មជាង ២០ ថ្ងៃ

ចាកចេញជាងកន្លះឆ្នាំ! បងស្រី RuthKo បើកហាងថ្មីបំពេញក្ដីស្រមៃប្អូនកាលនៅរស់ រួចដង្ហោយហៅលោកជាថៅកែមកមើលការខុសត្រូវ

ហ្វីយ៉ាតា តាំងជំហរបន្តប្រើសំឡេងធ្វើមូលនិធិជួយកងទ័ពជួរមុខ ព្រោះពួកគាត់នៅតែកំពុងត្រូវការយើងបំផុត

កងទ័ពជួរក្រោយនៅតែសកម្ម! មង្គល ទីណា និង ភរិយា បន្តខ្នះខ្នែងរៀបចំស្បៀងជូនកងកម្លាំងនៅតំបន់ដាច់ស្រយាល ព្រំប្រទល់ខេត្តកោះកុង

ថត Pre-Wedding ត្រៀមខ្លួនច្រើនខែ! ពេលនេះ រ៉េត សារីតា កក់សំអាងការរើសឈុតសម្រាប់ថ្ងៃពិសេសហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ