មិនមែនមានតែ «ទិវានារីអន្តរជាតិ» ទេ! ថ្ងៃទី ១៩ វិច្ឆិកានេះជា «ទិវាបុរសអន្តរជាតិ» ប្រុសៗតិចអត់ដឹង ហើយនេះជាប្រវត្តិពិតនៃទិវា

Share This

ប្រិយមិត្តភាគច្រើនប្រាកដជាធ្លាប់តែដឹង និង ឮពី «ទិវានារីអន្តរជាតិ» ដែលតែងប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៨ ខែមីនានោះ តែយ៉ាងណាប្រិយមិត្តមួយចំនួនប្រាកដជាមិនធ្លាប់ដឹង ឬ ចាប់អារម្មណ៍ទេថា ពិភពលោកក៏មានប្រារព្ធ «ទិវាបុរសអន្តរជាតិ» ផងដែរ ហើយទិវានេះដែរគឺប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

«International Men’s Day»«ទិវាបុរសអន្តរជាតិ» គឺជាទិវានៃការយល់ដឹងជាសកលសម្រាប់បញ្ហាជាច្រើនដែលមនុស្សប្រុសតែងប្រឈមមុខរួមមាន ការផ្ដាច់ខ្លួនចេញពីឪពុកម្ដាយ អំពើបៀតបៀន ការរស់នៅតែលតោលគ្មានទីជម្រក ការធ្វើអត្តឃាត និង ការរងនូវអំពោះហិង្សា ដោយទិវាមួយនេះតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ទិវានេះផងដែរក៏ប្រារព្ធធ្វើឡើងដើម្បីអបអរសាទរដល់ជីវិត សមិទ្ធផលដែលទទួលបាន និង ការរួមចំណែករបស់បុរស និង ក្មេងៗប្រុសៗ ជាពិសេសនោះគឺការរួមចំណែករបស់ពួកគេក្នុងការបម្រើជាតិ សហជីព សង្គម សហគមន៍ ក្រុមគ្រួសារ ជីវិតអាពាហ៍ពិពាហ៍ និង ការមើលថែកូនៗផងដែរ។

តើ «ទិវាបុរសអន្តរជាតិ» នេះ កើតមានឡើងដំបូងនៅពេលណា?

ផ្ដួចផ្ដើមគំនិតឡើងដោយលោក Thomas Oaster កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ តែតាមពិតទៅ ទិវាបុរសអន្តរជាតិ នេះបង្កើតឡើងតាំងពីមួយឆ្នាំមុន គឺនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ១៩៩១ តែយ៉ាងណាមិញ គម្រោងនៃការប្រារព្ធទិវាមួយនេះមិនមានការផ្ទុះគាំទ្រខ្លាំងនៅជុំវិញពិភពលោកនោះឡើយ។

ក្រោយមក លោក Jerome Teelucksingh សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រប្រចាំមហាវិទ្យាល័យ University of the West Indies នាប្រទេស Trinidad and Tobago បានបំផុសគំនិតមួយនេះឱ្យកើតមានឡើងវិញ ដោយជ្រើសរើសថ្ងៃទី ១៩ ខែវិច្ឆិកា ជាថ្ងៃអបអរដោយខួបកំណើតឪពុករបស់លោក។ ការផ្សព្វផ្សាយពីទិវាបុរសអន្តរជាតិនេះ លោក Teelucksingh មិនត្រឹមតែធ្វើឡើងដើម្បីគោរពដល់យេនឌ័រតែមួយនោះទេ ប៉ុន្តែក៏ជាថ្ងៃមួយដើម្បីពិភាក្សា និង ដោះស្រាយរាល់បញ្ហាទាំងអស់ដែលកើតមានឡើងលើបុរសៗ និង ក្មេងៗប្រុសៗ។ លោកបានលើកឡើងថា៖ «ពួកយើងកំពុងតស៊ូដើម្បីសមភាពយេនឌ័រ ហើយក៏កំពុងព្យាយាមយ៉ាងខ្ជាប់ខ្ជួនដើម្បីលុបបំបាត់រូបភាពអវិជ្ជមាន និង ការមាក់ងាយនានាទាក់ទងនឹងបុរសៗក្នុងសង្គម»

គួរបញ្ជាក់ដែរថា «ទិវាបុរសអន្តរជាតិ» គឺមិនបានទទួលស្គាល់ជាផ្លូវការដោយអង្គការសហប្រជាជាតិដូចទៅនឹង «ទិវានារីអន្តរជាតិ» ៨ មីនា នោះឡើយ។ ទោះជាយ៉ាងណា ទិវាមួយនេះក៏ត្រូវបានបណ្ដាប្រទេសជាង ៧០ លើពិភពលោក ប្រារព្ធធ្វើឡើងផងដែរ ដោយក្នុងនោះរួមមានប្រទេសសិង្ហបុរី អូស្ត្រាលី ឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក មែលតា ក្រូអាត កាណាដា និង ហុងគ្រី ជាដើម។

មិនខុសពីទិវានារីអន្តរជាតិ ៨ មីនា ទិវាបុរសអន្តរជាតិ ១៩ វិច្ឆិកា នេះដែរប្រារព្ធធ្វើឡើងដើម្បីគោរព និង ឱ្យមហាជនលើពិភពលោកចាប់អារម្មណ៍លើបញ្ហាដែលបុរសៗប្រឈមមុខ។ ជាពិសេសនោះ ថ្ងៃនេះដែរក៏ជាឱកាសមួយសម្រាប់ស្រីៗក្នុងការឱ្យជាកាដូ ឬ បង្ហាញក្ដីស្រឡាញ់របស់ពួកគេទៅកាន់បុរសៗជុំវិញខ្លួនពួកគេផងដែរ៕

ប្រភព៖ Kenh14

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រ៉េបក៏ចេះ រកស៊ីក៏ចេះ! មេសា ជំនួយការ វណ្ណដា សំងំៗបញ្ចេញខូឡិចហ្សិនអាវថ្មី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

មិនសូវបង្ហាញដូចគូដទៃ! យ៉ា សុផាន់ម៉ៃ និង ប្អូនប្រុស ហ៊ិន ចាន់នីរ័ត្ន សាងស្នេហ៍បែបចាស់ទុំស្ងាត់ៗតែផ្អែមល្ហែម

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព័ត៌មានបន្ថែម

ខាងស្រីខូចក្រលៀន ខាងប្រុសកើតមហារីក រៀបការព្រោះសម្លឹងឃើញក្រលៀនគេ តែចុងក្រោយកើតរឿងស្មានមិនដល់

ស៊ែរចែកគ្នាដឹង! ក្រសួងបញ្ជាក់ពីអត្ថន័យផលិតផលមានស្លាក «ច.ប.ផ.» អាចទិញប្រើប្រាស់ ព្រោះបានចុះបញ្ជីត្រឹមត្រូវ

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ចិនចេញច្បាប់ថ្មី គ្រប់ influencer ត្រូវតែមានសញ្ញាបត្រជំនាញច្បាស់លាស់ មិនឱ្យមានមាត់ចេះតែនិយាយធ្វើដូចខ្លួនឯងចេះទៀតទេ

ឈ្មោះខ្មែរនៅលើដីខ្មែរ តែចោរសៀមចង់បានឥតខ្មាស! មកស្គាល់ប្រាសាទតាក្របីដ៏កម្សត់តាំងទីនៅជាយដែនក្នុងខេត្តឧត្តរមានជ័យ

អ្នកប្រដាល់ថៃល្បីម្នាក់ បែកគំនិតបង្កើតវេបសាយល្បែងអនឡាញ និង លាងលុយខ្មៅ ត្រូវគេចាប់ខ្លួនក្រោយបើកបាន ៣ ឆ្នាំ

ប្រាសាទកម្សត់នៅជាយដែន! មកដឹងប្រវត្តិប្រាសាទតាមាន់ធំរបស់ខ្មែរទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ដែលសៀមឈ្លានពាន

ផ្ដាច់ពាក្យនឹងគូដណ្តឹងហេលហាល​! នារីជប៉ុនម្នាក់ប្រើ ChatGPT បង្កើតបុរស AI ឥលូវទាក់ទងរហូតបានរៀបការ ឪពុកម្តាយក៏ដឹងឮ

ស្វែងរកព័ត៌មាន​ ឬវីដេអូ